Tuesday , April 9 2024

គុណម្តាយឪពុក – កំណាព្យខ្មែរ

គុណម្តាយឪពុក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

គុណម្តាយឪពុក – កំណាព្យខ្មែរ

គុណម្ដាយឪពុក – កំណាព្យខ្មែរ

ម៉ែឪមានគុណធ្ងន់មហិមាពុំអាចពណ៌នារៀបរាប់បាន
ចូលកូនគ្រប់គ្នាសងកុំខានម៉ែឪគ្រប់ប្រាណជាទេវា។
នៅពេលអ្នកម្ដាយមានទម្ងន់ពុកខំរែកពន់ធ្វើការងារ
ដាំស្លរពុះអុសណាបុត្រភ្ញាដើម្បីពុំងារនិងម្ដាយស្ងួន។
នៅពេលដែលកូនប្រសូត្រចេញចិត្តធ្លាប់ទោម្នេញប្រែមាំមួន
អារម្មណ៍គ្រប់យ៉ាងនៅក្នុងខ្លួនល្អណាស់នឹមនួនពេលឃើញបុត្រ។
នៅពេលបានឃើញកូនទៅរៀនចិត្តរបស់រាមល្អបំផុត
ងើបឈរសម្លឹងអនាគតជឿជាក់យ៉ាងមុតថានឹងល្អ។
ម៉ែឪប្រៀបបានជាព្រះព្រហ្មប្រកាន់យកធំក្ដីមេត្តា
ព្រមទាំងមានចិត្តករុណាព្រមមុទិតាឧបេក្ខា។
ប្រសិនបើកូនមានជំងឺម៉ែឪចង់ឈឺព្រោះទុក្ខា
លោកចង់ឈឺជួសនឹងបុត្រភ្ញាមិនឲ្យរោគាបៀតបុត្រឡើយ។
ដូច្នេះចូលកូនទាំងប្រុសស្រីគួរគិតលកលៃណាពុំងារ
គុណនេះរកគ្មានទេអត្រជាទោះបីសួគ៌ាក៏គ្មានដែរ។
យើងត្រូវនាំគ្នាចេះដឹងគុណទំនុបបម្រុងព្រមទាំងថែ
ដល់លោកទាំងពីរកុំអល់អែលសងអោយហូរហែរតាមយើងមាន។

កំណាព្យពេញនិយមបន្ទាប់ ៖ ក្មេងសម័យឥលូវ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *