Thursday , September 21 2023

ខ្វះគ្រប់វ័យ – កំណាព្យខ្មែរ

ខ្វះគ្រប់វ័យ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ខ្វះគ្រប់វ័យ – កំណាព្យខ្មែរ

ខ្វះគ្រប់វ័យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

វ័យបឋមខំរៀនជាប់ទ្រព្យមិនមាន
ខ្វះធនធានគ្មានលុយកាក់ថ្នាក់កង្វះ
មជិ្ឈមវ័យលៃគ្នាន់គ្នេរវេលាខ្វះ
រវល់ណាស់ច្បាស់មានទ្រព្យជាប់វេលា ។
វ័យបច្ឆិមស្កឹមស្កៃទ្រព្យគាប់ពេលមាន
ស្រុតស្រេកឃ្លានគ្មានថាមពលយល់រោគា
ខ្វះកម្លាំងតាំងធុញថប់ចប់គ្រប់គ្នា
ចារជូនជានាលោកីយ៍ស្តីពីខ្វះ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ធ្វើវក់វី – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *