Monday , December 23 2024

ខ្លីសំអាង តាងប្រភព – កំណាព្យខ្មែរ

ខ្លីសំអាង តាងប្រភព – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ខ្លីសំអាង តាងប្រភព - កំណាព្យខ្មែរ

ខ្លីសំអាង តាងប្រភព – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្តាប់សំណួរសួរឆ្លើយផ្លូវត្រូវទំនង
មិនរំលងទងនិងផ្លែហែរៀងរាប
ឆ្លើយឆ្លងច្បាស់ចាស់លោកផ្តាំចាំរបៀប
ដឹងខ្ពស់ទាបរៀបលំដាប់ចាប់ចាំន័យ ។
ពាក្យពីរោះខ្ពស់ខ្លឹមសារការទន់ភ្លន់
គាប់គិតមុនគន់ពិនិត្យគិតដល់វ័យ
ទាំងទំនៀមទាមចំណេះចេះចង់អ្វី
ឋានស្តែងស្តីខ្លីសំអាងតាងប្រភព ។

កំណាព្យពេញនិយមបន្ទាប់ ៖ តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *