Wednesday , October 30 2024

ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ ៖ ការ​អាង​តាម​វ័យ​របស់​ខ្លួន ។

ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់

មនុស្ស​ម្នាក់ៗ​មិន​ថា​ក្មេង ឬ​ចាស់​ទេ សុទ្ធ​តែ​មាន​ការ​អាង​រៀងៗ​ខ្លួន ដើម្បី​ការពារ​ផល​ប្រយោជន៍ ឬ​ការពារ​ខ្លួន ។

ក្មេងអាងយំ

កាលណា​ក្មេង​ចង់​បាន​អ្វី​តាម​បំណង វា​បាន​ជ្រើស​យក​ការ​យំ​ជា​អាវុធ​សំខាន់​របស់​វា ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ឃើញ​ក្មេងៗ​យំ​ច្រើន​ជាង​គេ ទោះ​នៅ​ទីណា​ក៏​ដោយ ។ ការ​យំ​របស់​វា​ជា​អាវុធ​ស័ក្តិសិទ្ធិ​សំខាន់​ណាស់ ព្រោះ​អាច​ឲ្យ​វា​បាន​សម្រេច​នូវ​គោល​បំណង​បាន​ជា​ស្ថាបពរ ។ ដូចជា បើ​ចង់​ញ៉ាំ​អ្វី ឬ​ចង់​បាន​ល្បែង​លេង វា​តែង​យំ​លំអុក​ឲ្យ​ម៉ែឪ​ទិញ​ឲ្យ ។ បើ​ម៉ែឪ​មិន​ទិញ​ឲ្យ​ទេ វា​ប្រើ​ការ​យំ​ខ្លាំងៗ​ភ្លាម ។ ដូចនេះ​ ទោះបី​ម៉ែឪ​មិន​ចង់​ទិញ​ឲ្យ​ក៏​ដោយ ក៏​ត្រូវ​តែ​ទិញ​ឲ្យ​ដែរ ។ ជួនកាល ម៉ែឪ​មិន​ជាប់​លុយ​មក​ក៏​ដោយ ក៏​សុខ​ចិត្ត​ខ្ចី​លុយ​គេ​ទិញ​តម្រូវ​តាម​បំណង​កូន​សិន​ដែរ ។

ធំអាងកាប់

មនុស្ស​ធំ​យំ​លែង​សម ហើយ​ក៏​គ្មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ណា​ដែរ ។ តែ​គេ​មាន​កម្លាំង​ពេញ​ខ្លួន គេ​ក៏​ជ្រើស​យក​កម្លាំង​បាយ​ជា​អាវុធ​សំខាន់​របស់​គេ ។ ដូច្នេះ កាលណា​គេ​ចង់​សម្រេច​នូវ​គោល​បំណង​អ្វី​មួយ គេ​យក​កម្លាំង​ក្នុង​ខ្លួន​មក​ដោះស្រាយ ។ ដូចជា គេ​ចង់​យក​ជ័យជម្នះ​លើ​អ្នក​ណា​ម្នាក់ គេ​តែ​ប្រើ​ការ​ដាល់​តប់​ទាត់​ធាក់ កាប់​សម្លាប់​គូ​ប្រយុទ្ធ​ឥត​ប្រណី ដើម្បី​បន្ថយ​កំហឹង​ក្រេវក្រោធ​របស់​គេ ។

ចាស់អាងស្លាប់

មនុស្ស​ចាស់​កម្លាំង​ខ្សោយ ម៉្លោះ​ហើយ​គ្មាន​អ្វី​អាង​នឹង​គេ ក៏​ជ្រើស​យក​សេចក្ដី​ស្លាប់​មក​អាង ។ កាលណា​គាត់​មាន​កំហឹង គេ​តែង​ឮ​គាត់​និយាយ​ថា អញ​ចំណាស់​ហ្នឹង​ហើយ អញ​មិន​ខ្លាយ​អា​ណា​ទេ ខ្លាំង​ណាស់​ត្រឹម​ស្លាប់​ គ្មាន​អា​ណា​ជៀស​ស្លាប់​រួច​ទេ​អ៎ា បើ​មិន​ជឿ​ទេ សាក​ចូល​មក​មើល​… បើ​អញ​មិន​ទាន់​ដួល​ទេ គឺ​ឯង​…

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កូនខូចព្រោះមេបា – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *