Sunday , December 22 2024

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ៖ ទង្វើ​ដោយ​ភ្លើង​កំហឹង​បាន​ផល​តិច​ជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់ ។

អត្ថាធិប្បាយ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ

អត្ថានុរូប

ក្ដៅ​ស៊ី​រាក់ៈ ម្ហូប​អាហារ​ដែល​នៅ​ក្ដៅ គេ​ហូប​បាន​តិចៗ សើៗ លើ​មាត់​ចាន គេ​មិន​អាច​លូក​ជ្រៅ​បាន​ទេ ព្រោះ​វា​នាំ​ឲ្យ​រលាក​មាត់ ។

ត្រជាក់​ស៊ី​ជ្រៅៈ ម្ហូប​អាហារ​ដែល​ត្រជាក់​ គេ​ហូប​បាន​ច្រើនៗ គេ​អាច​ចូក​លូក​ជ្រៅ​បន្តិច​ក៏​បាន ព្រោះ​វា​ត្រជាក់ មិន​នាំ​ឲ្យ​រលាក​មាត់​ទេ ។

អត្ថប្បដិរូប

មនុស្ស​ដែល​មាន​អារម្មណ៍​ឆាប់​មួរម៉ៅ​ក្ដៅ​ក្រហាយ គេ​ហៅ​មនុស្ស​ចិត្ត​ស្រាល ។ មនុស្ស​នេះ​ បើ​ធ្វើ​ការ​អ្វី​ឲ្យ​តែ​ទាស់​ចិត្ត​បន្តិច គេ​ច្រលោត​តោតតូង បោក​ប្រាស់​ខូច​ខ្ទេច​ខ្ទីរ​អស់ ។

បើ​គេ​និយាយ​ស្ដី​ទៅ​នឹង​អ្នកណា​ម្នាក់ ហើយ​គេ​ធ្វើ​ឲ្យ​ថ្នាំង​ថ្នាក់​ចិត្ត​តែ​បន្តិច​ គេ​មាន​ប្រតិកម្ម​តប​ត បង្ក​ហេតុ​បណ្ដាល​ឲ្យ​មាន​រឿង​ឈ្លោះ​ប្រែក​គ្នា​ភ្លាម ព្រោះ​គេ​មិន​សូវ​ចេះ​អត់ធ្មត់ សង្កត់​ចិត្ត​ទេ បើ​មាន​ការ​ត្រូវ​ទៅ​និយាយ​ពឹង​ពាក់​គេៗ​មិន​សូវ​ជួយ​យក​អាសារ​ទេ ។

រីឯ​មនុស្ស​ដែល​មាន​អធ្យាស្រ័យ​ត្រជាក់ គេ​ហៅ​មនុស្ស​ចិត្ត​ធ្ងន់ ។ មនុស្ស​នេះ បើ​ធ្វើ​ការ​អ្វី ទោះ​បី​មាន​ខូចខាត​បន្តិច​បន្តួច គេ​ចេះ​អត់ធ្មត់ រួច​ធ្វើ​ត​ទៅ​ទោត​ទាល់​តែ​បាន​សម្រេច​ផល ។

មនុស្ស​ចិត្ត​ត្រជាក់ បើ​ទៅ​និយាយ​កិច្ចការ​អ្វី​នឹង​អ្នក​តូច អ្នក​ធំ ច្រើន​បាន​សម្រេច​ផល ព្រោះ​គេ​ចេះ​ប្រើ​សម្ដី​ទន់​ភ្លន់ សុភាព​រាបសារ​គួរ​ឲ្យ​អាណិត ។

ម្យ៉ាងទៀត បើ​អ្នក​ធំ ឬ​ចៅហ្វាយ​នាយ​ស្ដី​បន្ទោស​ឲ្យ​គេៗ​ចេះ​បន្ទន់​ឥរិយាបថ អង្វរ​ក​ទាល់​តែ​គេ​ទន់​ចិត្ត​អាណិត​អាសូរ យក​ទោស​លែង​កើត ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត – សុភាសិតខ្មែរអធិប្បាយ

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *