Tuesday , April 23 2024

កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំហឹងទល់កំហល់ ៖ យក​កំហឹង​ទៅ​ទល់​នឹង​ការ​ក្រេវក្រោធ ។

កំហឹងទល់កំហល់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កំហឹងទល់កំហល់

ភាគី​មួយ​កំពុង​ខឹង​ក្រេវក្រោធ ច្រឡោត​តោងតូង​ទៅ​លើ​ភាគី​មួយ​ទៀត ។ ភាគី​ទី​ពីរ​នេះ កាល​បើ​ដឹង​ថា គេ​កំពុង​ខឹង​នឹង​ខ្លួន​ហើយ​ក៏​មិន​បាន​រំងាប់​ចិត្ត ឬ​ខន្តី​អត់ធន់​ទេ គេ​បែរ​ជា​មាន​ប្រតិកម្ម​តប​ត​វិញ​យ៉ាង​ខ្លាំងក្លា ។

ភាគី​ទី​១ កំពុង​តែ​ខឹង​ក្រេវក្រោធ​ស្រាប់​ផង លុះ​ឃើញ​គេ​មក​តតាំង​ដូច​នេះ វិស័យ​ដូច​សាំង​មក​ជះ​លើ​ភ្លើង​ឆេះ​ព្រៃ ។ កំហឹង​ទល់​កំហល់​បែប​នេះ ទី​បំផុត​ក៏​ក្លាយ​ទៅ​ជា​សោកនាដកម្ម​យ៉ាង​សាហាវ មាន​ស្លាប់​មាន​រស់​គួរ​ឲ្យ​តក់​ស្លុត យ៉ាង​ហោច​ណាស់ ក៏​មាន​ភាគី​ណា​មួយ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ជា​មិន​ខាន ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *