Tuesday , December 10 2024

កំណាព្យខ្មែរ

កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

កំណាព្យខ្មែរ - កំណាព្យខ្មែរ

កំណាព្យខ្មែរ – កំណាព្យខ្មែរ

សិល្បៈខ្មែរមានច្រើនអនេកទំរង់ប្លែកៗល្អអស្ចារ្យ
ពេលនេះសូមតែងជាអក្ខរាកំណាព្យថ្លៃថ្លាស្នាដៃខ្មែរ។
រៀននៅសាលាគ្រូបង្ហាត់ពន្យល់កាត់ៗបទខ្លះដែរ
ប៉ុន្តែកវីខ្មែរពូកែគួរយើងខំថែស្គាល់អោយច្បាស់។
កំណាព្យជាកាព្យតែងអោយចួនអាចមានពាក្យផ្ទួននៅក្នុងល្បះ
ជួនកាលប្រើព្យាង្គរណ្ដំខ្លះក្បួនច្បាប់ចំនាស់ពីបុរាណ។
ចង់តែងកំណាព្យអោយបានល្អព្យាយាមបន្តប្រឹងកុំខាន
សិក្សាមេកាព្យខំសូត្រអានស្វះស្វែងតាមដានសិល្ប៍វិធី។
កុំចេះតែតែងខុសក្បួនច្បាប់វោហាសាសព្ទគ្មានដៅទី
ចំនាប់ចុងចួនតួនាទីរិះគិតសំភីទំនុកបទ។
តាមការស្រាវជ្រាវពីឯកសារដែលបានរក្សាមកប្រាកដ
គេរកឃើញហាសិបបីបទមិនទាន់ផ្ទៀងផ្ទាត់បទផ្សេងទៀត។
ក្រុមគណកម្មាការអប់រំបានប្រមូលផ្ដុំខំបញ្ជ្រៀត
មេបទទាំងឡាយជូនដល់ញាតិសិស្សនិស្សិតឈ្លាតសូត្រកំសាន្ត។
កាកគិតិមានប្រាំពីរឃ្លារួមផ្សំចូលគ្នាតាមលំអាន
មួយឃ្លាបួនព្យាង្គយ៉ាងចំនានចាប់ចុងចួនបានចេញមួយល្បះ។
ព្រហ្មគីតិពំនោលឃ្លោងឃ្លាភុជុង្គលីលាខុសស្រលះ
ចំនួនព្យាង្គក្នុងឃ្លានៃល្បះបញ្ជាក់យ៉ាងច្បាស់ភាពខុសគ្នា។
១០បទពាក្យបីដល់ពាក្យដប់មួយកវីបោះពួយធ្វើការងារ
ជ្រើសព្យាង្គតិចច្រើននៅក្នុងឃ្លានិពន្ធតែងជាស្នាដៃថ្មី។
១១ប្រឹងគិតយូរក្លាយជាទំលាប់ក្បួនច្បាប់មិនងាប់ច្នៃបទថ្មី
បទទ្វេមាត្រខិតខំលកលៃស្វះស្វែងកំចីកំលាយខ្លួន។
១២ផ្អែកលើបទចាស់ខំរិះគិតបញ្ចេញគំនិតចាប់ចុងចួន
ជ្រើសយកបទមេល្អសមសួនបញ្ចេញសំនួនអត្ថរសប្លែក។
១៣អត្ថបទកំណាព្យច្រើនប្រភេទបើយើងសង្កេតចេះបែងចែក
កំណាព្យបានចូលរួមគ្រប់ផ្នែកចំរៀងចង្វាក់រណ្តំចិត្ត។
១៤លាបពណ៌ផាត់ម្សៅចេញសោភ័ណលើកថែមមួយជាន់បវរពិត
បំរើសោតន្រ្ទីអារម្មណ៍មិត្តអ្នកស្តាប់ជក់ចិត្តសប្យាយក្រៃ។
ជ្រើសព្យាង្គតិចច្រើននៅក្នុងឃ្លានិពន្ធតែងជាស្នាដៃថ្មី។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្រណោះគ្រាដើម – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *