Wednesday , March 27 2024

កូនអើយស្តាប់ពុក – កំណាព្យខ្មែរ

កូនអើយស្តាប់ពុក – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

កូនអើយស្តាប់ពុក – កំណាព្យខ្មែរ

កូនអើយស្តាប់ពុក – កំណាព្យខ្មែរ

ស្តាប់ពុកណាកូនមុនឪពុកសូន្យកូនកុំតោះតើយ
ចូរកូនប្រុងស្តាប់ពុកប្រាប់ឱ្យហើយការគួរសួរឆ្លើយ
កុំធុញទ្រាន់អ្វី ។
ចាស់អស់កម្លាំងការងារអស់ខ្លាំងខ្សោយទាំងស្មារតី
ភ្លេចជ្រុងភ្លេចជ្រោយថ្លោះធ្លោយសេចក្តីគាប់ចង់ថាអ្វី
ភ្លេចប្រយោគឃ្លា ។
ចាស់ហូបមិនឆ្ងាញ់ជួនលើសជាតិខ្លាញ់ឡើងឈាមមិនជា
លើសខ្វះជាតិស្ករត្រដរវេទនាគ្មានធ្មេញទំពា
រាករោគក្រពះ ។
ភ្នែកចាស់ស្រវាំងពព្រៀកចាញ់ចាំងស្តាប់ស្តីមិនលះ
ច្រមុះខូចញាណមិនឃ្លានក្លិនជះននៀលននះ
ធុំទឹកធុំបាយ ។
យប់ថ្ងៃចុករួយរោគចាស់រែងព្រួយរួមរឹតពេញកាយ
ប្រឹងដេកមិនលក់ស្ទះស្ទក់ក្រហាយទុក្ខមិនរសាយ
កូនអើយរោគចាស់ ។
រៀនវាចាល្អល្អចិត្តស្មោះសរស្មោះសរច្បាប់ច្បាស់
ច្បាស់កាយសុភាពសុភាពស្គាល់ចាស់ចាស់ពុកចាំណាស់
កើតចាស់ឈឺស្លាប់ ។
កូនអើយលះលោភយល់ទោសកុំល្មោភយល់មោហ៍កុំចាប់
លះបាបស្រាលធ្ងន់សងគុណឱ្យឆាប់ល្អគួរត្រងត្រាប់
ថ្កើងយសសក្តា ។

កំណាព្យពេញនិយមបន្ទាប់ ៖ ពុក – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *