កូនអើយស្តាប់ពុក – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

កូនអើយស្តាប់ពុក – កំណាព្យខ្មែរ | |||
| ១ | ស្តាប់ពុកណាកូន | មុនឪពុកសូន្យ | កូនកុំតោះតើយ |
| ចូរកូនប្រុងស្តាប់ | ពុកប្រាប់ឱ្យហើយ | ការគួរសួរឆ្លើយ | |
| កុំធុញទ្រាន់អ្វី ។ | |||
| ២ | ចាស់អស់កម្លាំង | ការងារអស់ខ្លាំង | ខ្សោយទាំងស្មារតី |
| ភ្លេចជ្រុងភ្លេចជ្រោយ | ថ្លោះធ្លោយសេចក្តី | គាប់ចង់ថាអ្វី | |
| ភ្លេចប្រយោគឃ្លា ។ | |||
| ៣ | ចាស់ហូបមិនឆ្ងាញ់ | ជួនលើសជាតិខ្លាញ់ | ឡើងឈាមមិនជា |
| លើសខ្វះជាតិស្ករ | ត្រដរវេទនា | គ្មានធ្មេញទំពា | |
| រាករោគក្រពះ ។ | |||
| ៤ | ភ្នែកចាស់ស្រវាំង | ពព្រៀកចាញ់ចាំង | ស្តាប់ស្តីមិនលះ |
| ច្រមុះខូចញាណ | មិនឃ្លានក្លិនជះ | ននៀលននះ | |
| ធុំទឹកធុំបាយ ។ | |||
| ៥ | យប់ថ្ងៃចុករួយ | រោគចាស់រែងព្រួយ | រួមរឹតពេញកាយ |
| ប្រឹងដេកមិនលក់ | ស្ទះស្ទក់ក្រហាយ | ទុក្ខមិនរសាយ | |
| កូនអើយរោគចាស់ ។ | |||
| ៦ | រៀនវាចាល្អ | ល្អចិត្តស្មោះសរ | ស្មោះសរច្បាប់ច្បាស់ |
| ច្បាស់កាយសុភាព | សុភាពស្គាល់ចាស់ | ចាស់ពុកចាំណាស់ | |
| កើតចាស់ឈឺស្លាប់ ។ | |||
| ៧ | កូនអើយលះលោភ | យល់ទោសកុំល្មោភ | យល់មោហ៍កុំចាប់ |
| លះបាបស្រាលធ្ងន់ | សងគុណឱ្យឆាប់ | ល្អគួរត្រងត្រាប់ | |
| ថ្កើងយសសក្តា ។ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ ពុក – កំណាព្យខ្មែរ