កូនអើយកុំក្រ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅសម័យ អង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្គ៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
កូនអើយកុំក្រ – កំណាព្យខ្មែរ | |||
១ | ក្រឫកពាល្អ | ក្រកាយបវរ | ក្រគាប់ទន់ភ្លន់ |
ក្រឱនជិតស្និទ្ធ | ក្រចិត្តដឹងគុណ | ក្រស្រាលយល់ធ្ងន់ | |
កើតកាយឆ្គាំឆ្គង ។ | |||
២ | ក្រពាក្យសម្តី | ក្រកិច្ចគិតខ្លី | ស្តីខុសទំនង |
ដៀលជេរផ្តាសា | ឡូឡារំពង | ឫកពាជួជង | |
ឱ្យញាតិឈឺចាប់ ។ | |||
៣ | ក្រចិត្តស្មោះសរ | ក្តួលក្តៅបន្ត | ឆាបឆេះអួអាប់ |
លោភលន់បង្ក | យល់ល្អចំណាប់ | ល្ងិតល្ងង់កាន់កាប់ | |
ក្នុងនគរកាយ ។ | |||
៤ | ក្រកិច្ចក្រកល | ក្រដឹងដិតដល់ | ក្រនាំអន្តរាយ |
ក្រវៃច្នៃទាស់ | ក្រវាស់វែងឆ្ងាយ | ស្តាប់ឪពុកម្តាយ | |
កូនអើយកុំក្រ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ បណ្តាំពុកម៉ែ – កំណាព្យខ្មែរ