Saturday , April 1 2023

កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនក្រោលបង្គាលស្នឹង ៖ មនោសញ្ចេតនា​លើ​អ្នក​ដែល​នៅ​ជាមួយ​គ្នា​យូរ ។

អត្ថាធិប្បាយ កូនក្រោលបង្គាលស្នឹង

អត្ថានុរូប

គោ ក្របី ដែល​ម្ចាស់​ចិញ្ចឹម​យូរ​ជាង​គេ ទុក​ដូច​ជា​ម្ចាស់​ក្រោល ។ ជា​រៀងរាល់​ថ្ងៃ គេ​ដឹក​វា​ទៅ​បោះ​ស្នឹង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល ដោយ​គេ​ចិញ្ចឹម​វា​ទុក​ប្រចាំ​ក្រោល​យូរ​យ៉ាង​នេះ​ហើយ គេ​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​វា​ជាង​គេ ។

ដូច្នេះ​ហើយ​ម្ចាស់​ក៏​មិន​លក់ដូរ​វា​ដែរ គឺ​គេ​ទុក​វា​ទ្រព្យ​សម្អប់ ។ គេ​ហៅ​វា​ថា កូន​ក្រោល​បង្គោល​ស្នឹង ។

អត្ថប្បដិរូប

មនុស្ស​ណា​ដែល​រស់​នៅ​ក្នុង​ស្រុក​ភូមិ​យូរ​ជាង​គេ លោក​ហៅ​ថា «ចាស់​ស្រុក» ។ លោក​ប្រៀបធៀប​មនុស្ស​នេះ​ដូច​គោ ក្របី​ប្រចាំ​ក្រោល​ដែរ ។ មនុស្ស​នេះ​បើ​មាន​បញ្ហា​អ្វី​ល្មមៗ គេ​ច្រើន​លើក​អភ័យ​ឲ្យ​ ព្រោះ​គេ​យល់​ថា ជា​ចាស់​ទុំ​ប្រចាំ​ស្រុក​ភូមិ​ទៅ​ហើយ ។

ម្យ៉ាងទៀត មនុស្ស​ណា​ដែល​ធ្វើការ​ក្នុង​អង្គភាព​បាន​យូរ​ជាង​គេ​មិន​ផ្លាស់​ប្ដូរ​ទៅណា ​គឺ​យូរ​ជា​ច្រើន​តំណ​ចៅហ្វាយ​នាយ ។ មនុស្ស​នេះ​ក៏​គេ​ចាត់​ទុក​ថា​ជា​ព្រឹទ្ធាចារ្យ​ប្រចាំ​អង្គភាព​ដែរ ។

ពំនោល​ខាងលើ​នេះ ពុំ​មែន​ជា​ពាក្យ​ប្រៀន​ប្រដៅ​អប់រំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា មនុស្ស​ណា​ដែល​នៅ​យូរ​ក្នុង​កន្លែង​ណាមួយ តែ​មាន​គេ​រាប់អាន​ច្រើន និង​គេ​ស្គាល់​ច្រើន​ពី​សំណាក់​មហាជន​ប៉ុណ្ណោះ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *