កុំសេពគប់ បាបមិត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

កុំសេពគប់ បាបមិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | តួអ្នកយាម | ត្រៀមប្រយ័ត្ន | ស្កាត់ការពារ | 
| គោរពងារ | គ្រាយាមកាម | តាមពិនិត្យ | |
| ការទ្រព្យធន | គន់សព្វឋាន | ដានឆ្ងាយជិត | |
| បាបមិត្ត | គិតប្រយ័ត្ន | កាត់សេពគប់ ។ | |
| ២ | មិត្តរាប់រក | មកម៉ោងយាម | ទាមទាក់ផល | 
| ពិតកង្វល់ | ខ្វល់ជួបជុំ | រំខានគ្រប់ | |
| ត្រូវតែប្រាប់ | សព្ទពីរោះ | ទោះថ្ងៃយប់ | |
| ត្រូវបញ្ឈប់ | ទប់ប៉ះពេល | រេលខូចការ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហ៍ភ្លើងសាំង – កំណាព្យខ្មែរ