Tuesday , April 16 2024

កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាប់បំពង់រង់ទឹកភ្លៀង ៖ ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់ ។

អត្ថាធិប្បាយ កាប់បំពង់រង់ទឹកភ្លៀង

អត្ថានុរូប

មាន​មនុស្ស​ខ្លះ​ដោយ​គ្រាន់​តែ​បាន​ឮ​សូរ​ផ្គរលាន់​ ក៏​នឹង​ស្មាន​ថា នឹង​មាន​ភ្លៀង​ធំ​ហើយ ។ គេ​ក៏​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​ចោល រួច​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាប់​ឫស្សី​ធ្វើ​បំពង់​រង់​ចាំ​ត្រង​ទឹកភ្លៀង​ ដែល​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា មាន​ភ្លៀង​ឬ​ក៏​អត់​ផង ។

អត្ថប្បដិរូប

កិច្ចការ​អ្វី​ក៏​ដោយ បើ​មិន​ទាន់​ដឹង​ច្បាស់លាស់​ទេ គេ​មិន​ត្រូវ​សង្ឃឹម​ខ្លាំងក្លា​រហូត​ដល់​សុខ​ចិត្ត​ចោល​ការងារ​ដែល​កំពុង​ ធ្វើ​នៅ​ដៃ​នោះ​ទេ ។

ឧទាហរណ៍ៈ មនុស្ស​ម្នាក់​កំពុង​ធ្វើ​ចម្ការ ស្រាប់​តែ​ថ្ងៃ​មួយ​បាន​ដំណឹង​ថា មាន​គេ​បម្រុង​មក​បើក​រោងចក្រ​ក្នុង​ភូមិ​របស់​ខ្លួន ។ មនុស្ស​នោះ​ក៏​លះបង់​ការងារ​កសិកម្ម​ចោល​អស់​រលីង ។ មួយ​ថ្ងៃៗ គេ​គិត​តែ​ពី​ដើរ​ស៊ើប​ការងារ​រោងចក្រ ។ ចំណែក​ក្រុមហ៊ុន​ក៏​ពុំ​ទាន់​ប្រាកដ​ថា មក​បើក​ថ្ងៃ​ណា​ដែរ ។ ឯ​អ្នក​រង់​ចាំ​ក៏​ចេះ​តែ​រង់​ចាំ​រហូត​ទៅ គឺ​រង់​ចាំ​រហូត​ដល់​អស់​លុយ​កាក់​ពី​ខ្លួន ។

ដូច្នេះ​ការ​ដែល​ឮ​សូរ ហើយ​រង់​ចាំ​នេះ​ពុំ​ល្អ​ឡើយ ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ

កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *