កម្មផលស្នេហ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
កម្មផលស្នេហ៍ – កំណាព្យខ្មែរ | ||
១ | លូកលាន់កេះកៀវរាវប៉ះគេ | មិនស្ម័គ្រគេជេរប្តឹងផ្តាសា |
ជួនហៅគេស្នេហ៍ល្អអស្ចារ្យ | បានរួមស្នេហាការស្រឡាញ់ ។ | |
២ | ស្នេហ៍គាប់ស្នេហ៍គួរសួរគេមុន | គាប់គួរជាគុណកុំអាលក្នាញ់ |
កុំតាមភ្លើងស្នេហ៍ឆេះខ្មួលខ្មាញ់ | ឆេះខ្លោចឆាបខ្លាញ់សូន្យកេរ្តិ៍ឈ្មោះ ។ | |
៣ | ឃើញយើងខ្ពង់ខ្ពស់រស់មានប្រាក់ | មោហោស្មោះស្ម័គ្រផ្អែមពីរោះ |
លលេងលង់ប្រាណមិនគិតយស | ខូចទាំងកេរ្តិ៍ឈ្មោះអស់តម្លៃ ។ | |
៤ | ស្នេហ៍គ្រោះមិនជាគួរលះចេញ | ស្នេហ៍មិនចំណេញកុំតថ្លៃ |
គួរស្នេហ៍ការងារល្អរាល់ថ្ងៃ | បង្កតម្លៃតួនាទី ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ភ្លើងស្នេហ៍ – កំណាព្យខ្មែរ