Friday , April 19 2024

ប័ណ្ណសារស្លាកៈ ស្លឹកម្រះ

សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

សម្លសាច់មាន់ស្លឹកម្រះ – ម្ហូបខ្មែរ

សម្លសាច់មាន់ស្លឹកម្រះ គឺជាមុខ ម្ហូបខ្មែរ មួយមុខដែលប្លែកដែលប្រជាជនភាគច្រើនមិនសូវស្គាល់ទេ ភាគច្រើនម្ហូបមួយមុខនេះត្រូវបានគេនិយមចម្អិននៅតែទីជនបទតែប៉ុណ្ណោះ វាមានរសជាតិល្វីងបន្តិចប៉ុន្តែវមានរសជាតិឆ្ងាញ់ម្យ៉ាងហើយវាងាយស្រួលចម្អិនទៀត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសាច់មាន់ស្លឹកម្រះ ទឹកចំនួន៤កែវ សាច់មាន់កាត់ជាដុំចំនួន 0.5 kg ដើមម្រះកាត់ប្រវែងប្រហែល១ចំអាមចំនួន 0.5 kg ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហានចំនួន១កូនចានតូច របៀបធ្វើ ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ ដាក់សាច់មាន់ចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ដើមនិងស្លឹកម្រះចូល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេចរួចកូរឱ្យស៊ប់ ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរសាច់មាន់មើមឈូក – ម្ហូបខ្មែរ

អានបន្ត »