សម្លស្ពៃជ្រក់ជើងជ្រូក គឺជាមុខ ម្ហូបខ្មែរ ដែលប្រជាជនខ្មែរតាមជនបទភាគច្រើនចម្អិនអាហារដោយប្រើបន្លែដាំនិងចាប់សត្វដោយផ្ទាល់ដៃ។ ដើម្បីទុកបន្លែឲ្យបានយូរសម្រាប់បរិភោគនៅពេលក្រោយ ប្រជាជនបានកែឆ្នៃបន្លែស្ពៃទៅជាស្លៃជ្រក់និងប្រឡាក់សាច់ជាមួយអំបិលដើម្បីរក្សាទុកបានយូរ ជាទូទៅប្រជាជននិយមយកស្ពៃជ្រក់ធ្វើជាសម្លស្ពៃជ្រក់ដោយស្ងោជាមួយជើងជ្រូក វាមិនត្រឹមតែងាយស្រួលចម្អិនទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃជ្រក់ជើងជ្រូក ជើងជ្រូកកាត់ជាកង់ៗចំនួន៧ខាំកន្លះ ទឹកចំនួន៤កែវ ស្ពៃជ្រក់កាត់ជាកង់ៗចំនួន 0.45kg ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួច១កូនចានតូច របៀបធ្វើ ដាក់ជើងជ្រូកនិងទឹកចូលក្នុងសម្លហើយចម្អិនរហូតដល់ជើងជ្រូកឆ្អិនល្អ ដាក់ស្ពៃជ្រក់ចូលរួចស្ងោរហូតដល់ទឹកពុះ ថែមគ្រៀងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាសម្លមួយមុខដែលសាមញនិងរសជាតិពិសេសម្យ៉ាង។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ
អានបន្ត »