សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ គឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រីជាមួយសណ្តែកបណ្តុះ ប្រេងឆា១ស្លាព្រា ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ ទឹកចំនួន៦កែវ ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ ម្នាស់មួយចំហៀង ពោតបារាំងស្រស់ចំនួន២ខាំកន្លះ ស្ពៃស្តក់សែឡឺរី (Stalk celery) ហាន់រួចចំនួន១បាច់តូច ក្តាត (taro stalk) ចំនួន២ដើម អំពិលទំុឬម្សៅអំពិលចំនួន១ស្លាបព្រាកន្លះ ស្ករចំនួន៣ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ប៉េងប៉ោះចំនួន២ផ្លែ សណ្តែកបន្តុះចំនួន១ខាំកន្លះ ជីវ៉ានស៊ុយ ម្អម ជី ជីរណា ហាន់រួចចំនួន១កូនចាន ស្លឹកខ្ទឹមហាន់រួចចំនួន១គុម្ព ម្ទេសចំនួន២ផ្លែឬដាក់តាមការចូលចិត្ត របៀបធ្វើ កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅល្មមដាក់ប្រេងឆាដើម្បីបំពងខ្លឹមសរហូតដល់ខ្លឹមប្រែពណ៍ទៅជាពណ៍ត្តោត រួចដួសដាក់ចានទុកម្ខាង។ ដាក់ទឹកនិងស្លឹកគ្រៃកូរឲ្យស៊ប់ រួចស្ងោដល់ទឹកពុះ ដាក់ត្រី ម្នាស់ (ដាក់ទឹកម្នាស់ចូលផងប្រសិនជាប្រើម្នាស់កំប៉ុង) ចូលទឹកកំពុងពុះហើរស្ងោរហូតដល់ត្រីឆ្អិន។ ដាក់ពោតបារាំង …
អានបន្ត »