ប្រជាជនខ្មែរចូលចិត្តប្រើ ខ្ទិះដូង ក្នុងការធ្វើម្ហូបអាហារប្រចាំថ្ងៃ ហើយវាជាគ្រឿងផ្សំដែលអាចប្រើបានសម្រាប់ធ្វើអាហារបានច្រើនមុខ។ ភាគច្រើនខ្ទិះដូង ត្រូវបានគេ យកទៅបន្ថែមជាមួយនឹងបង្ហែម ដើម្បីបង្កើននូវ រស់ជាតិឈ្ងុយប្រហើរ មិនតែប៉ុនណោះ ខ្ទិះដូងក៏មាន ប្រយោជន៍យ៉ាងច្រើន ចំពោះសរសៃសក់ផងដែរ។ ចំណាំ៖ ខ្ទិះដូង ដែលគេនិយមយកមកប្រើប្រាស់ ជាគ្រឿងផ្សំដាក់នៅក្នុងអាហារ និងបង្អែមសម្រាប់ញ៉ាំ ត្រូវបានគេប្រើប្រាស់ ដើម្បីថែរក្សាសម្រស់ សក់និងស្បែកផងដែរ។ ខ្ទិះដូង មានសមត្ថភាព ជួយប្រឆាំងភាពចាស់ ធ្វើឲ្យស្បែករបស់អ្នកទន់និងរលោង វាមានសារធាតុអង់ទីអុកស៊ីដង់ និង ប្រឆាំងនឹងការរលាកផងដែរ៕ គ្រឿងផ្សំអាហារខ្មែរ ៖ ខ្ទិះដូង ខ្ទិះដូងមួយកែវធំ ឬ មួយកំប៉ុង ឬដូងទុំមួយផ្លែ ស្ករសកន្លះស្លាបព្រា ម្សៅពោតមួយស្រាបព្រា អំបិលកន្លះស្លាបព្រាតូច របៀបធ្វើ យកដូងទំុមកកោរយកតែសាច់ដូង ច្របាច់យកតែទឹកខ្ទិះដាក់ក្នុងចាន យកស្បៃច្រោះយកតែទឹកខ្ទិះចេញ លាយគ្រឿងផ្សំទាំងអស់ក្នុងឆ្នាំងរួចកូរវាច្របល់គ្នារហូតដល់វាមានសភាពគោកស្វិត កត់សម្គាល់ មានអ្នកខ្លះចូលចិត្តយកខ្ទិះដូងបន្ថែមលើបង្អែមដើម្បីថែមរសជាតិ ដូចជាបង្អែមចេកខ្ទិះ បង្អែមគ្រាប់ត្នោត…។ អ្នកខ្លះទៀតចូលចិត្តយកខ្ទិះដូងមកថែរក្សាសម្រស់ សក់និងស្បែកផងដែរ ព្រោះវាធ្វើឲ្យស្បែករបស់អ្នកទន់និងរលោង។ …
អានបន្ត »