សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក មានរសជាតិឆ្ងាញ់និងងាយស្រួលចំអិន វាជាមុខម្ហូបសាមញដែលប្រជាជនជាទូទៅចំអិនសម្រាប់បិរភោគប្រចាំថ្ងៃ វាមានតម្លៃថោកសមរម្យហើយមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព។ ឆៃប៉ូវគឺជាពាក្យកម្ចីពីប្រទេសចិននោះបើតាមវចនានុក្រមសម្តេច ជួន ណាត នាមសព្ទ «ឆៃប៉ូវ» ដែលកម្ចីពីភាសាចិននេះ មានន័យថា ផ្អកមើមឆៃថាវ គឺមើមឆៃថាវ ដឺលគេកាត់ពុះជាបន្ទះៗ ហាលថ្ងៃឲ្យស្រពាប់ប្រឡាក់អំបិលទុកយូរថ្ងៃ សម្រាប់ប្រើជាម្ហូបគោកបរិភោគជាមួយនឹងបបរជាដើម។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក ឆៃប៉ូវចំនួន៦មើម ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ត្រាំឆៃប៉ូវក្នុងទឹកក្តៅល្មមហើយកត់ជាដុំតូចៗល្មម ដាក់ឆ្អឹងជំនីជ្រូក ខ្ទឹមបារាំង ឆៃប៉ូវនិងទឹកចូលក្នុងសម្លរួចស្លោរហូតដល់ឆ្អឹងជំនីឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រីនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រលាចសាច់ជ្រូក – ម្ហូបខ្មែរ
អានបន្ត »