ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ ៖ ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ ។ ក្រុមអ្នកប្រាជ្ញអ្នកជំនាញការ សាស្ដ្រាចារ្យ និងវាគ្មិនអន្ដរជាតិ និងជាតិសំខាន់ៗដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះកាលពីដើមសប្ដាហ៍ទី២នៃខែសីហា ឆ្នាំ២០០៩កន្លងមក បង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ក្នុងប្រាសាទបន្ទាយឆ្មារគឺមានរូបចម្លាក់ចម្រុះយ៉ាង សន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានេះ ។ ហើយចម្លាក់សំខាន់ជាងគេគឺរូបអវតាលោកេស្វរៈព្រះហស្ថ៣២ជាពោធិសត្វ នៃព្រះពុទ្ធសាសនាអមដោយចម្លាក់រូបអវតាព្រះហស្ថ១៦ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នានៅជ្រុងត្រូវជនទុច្ចរិតគាស់យកបាត់ ។ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ ។ គេក៏រកឃើញរូបព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រដ៏ខ្លាំងពូកែល្បីល្បាញកំពូលនៃប្រវត្ដិសាស្ដ្រ ខ្មែរ ទ្រង់ពស្ដ្រាជាព្រះរាជវាំងបំពេញរាជកិច្ច ឬផ្ដល់សវនាការដល់មន្ដ្រីរាស្ដ្រ និងភ្ញៀវបរទេសទ្រង់ប្រដាប់ព្រះកាយដោយពស្ដ្រាទ័ព និងអាវុធ ។ រូបចម្លាក់បង្ហាញពីព្រះបាទជ័យវរ្ម័នទី៧ ទ្រង់មានព្រះបាទព្រះហស្ថមានព្រះកាយ និងព្រះកម្លាំងពលំមាំមួនណាស់ ។ …
អានបន្ត »ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ
ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ ពុំមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នកស្រាវជ្រាវខ្មែរ និងបរទេស សិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាមាននៅក្នុងបរិវេណប្រាសាទយល់ថា ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទកសាងនៅក្នុងកំពែងចំនួន៤ជាន់ ៖ ១. កំពែងខាងក្រៅជាដី (កំពែងទី៤) មានរាងស្ទើរជាចតុកោណស្មើ ជ្រុងនីមួយៗមានប្រវែង ២២០០ម៉ែត្រ ២. កំពែងទី៣ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង មានបណ្ដោយប្រវែង ៨០០ម៉ែត្រ ទទឹងប្រវែង ៥០០ម៉ែត្រ ៣. កំពែងទី២ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ១៥០ម៉ែត្រ ទទឹងប្រវែង ១១០ម៉ែត្រ កម្ពស់ប្រវែង១ម៉ែត្រ គឺជាខឿនទី១របស់ប្រាសាទ ព័ទ្ធពីក្រៅដោយកសិន្ធុធំមួយ និងទី៤. កំពែងទី១មានរាងចតុកោណស្មើ មានជ្រុងនីមួយៗប្រវែង ៧០ម៉ែត្រ កម្ពស់ប្រវែង ២,៥ម៉ែត្រ គឺជាខឿនទី២របស់ប្រាសាទ ។ …
អានបន្ត »