រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ ៖ រមនីយដ្ឋានធម្មជាតិ ចំបក់ ជារមនីយដ្ឋានមួយស្ថិតនៅ ខេត្តកំពង់ស្ពឺ ជិតនិងរមនីយដ្ឋាន គីរីរម្យ។ អ្នកភូមិដែលនៅក្នុងតំបន់នេះ បានចងក្រងគ្នាជាសហគមន៍មួយ ក្នុងការបំរើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងចង់មកលេងកំសាន្ត។ រមនីយដ្ឋានធម្មជាតិនេះ មានទេសភាពស្រស់បំព្រង និងទឹកធ្លាក់ដ៏ត្រជាក់ លក្ខណៈពិសេសរបស់រមនីយដ្ឋាននេះគឺ មិនមានការកៃច្នៃអ្វីទាំងអស់ ដែលគេអាចហៅបានថា អេកូទេសចរណ៍។ នៅពេលមកដល់ពីមុខរមនីយដ្ឋាននេះ យើងអាចធ្វើដំណើរទៅកាន់ទឹកធ្លាក់ដោយដើរ រឺជួលរទេះគោ ជួលកង់ ព្រោះវាមានចំងាយឆ្ងាយពីភូមិទៅទឹកធ្លាក់ប្រហែល ៥គីឡូម៉ែត។ ចំពោះម្ហូបអាហារ យើងអាចទិញនៅពីមុខផ្លូវជាតិលេខ៤ក៏បាន រឺក៏អាចអោយអ្នកភូមិធ្វើម្ហូបបែបខ្មែរក៏បាន។ មួយវិញទៀត ប្រសិនបើយើងទៅកំសាន្តលក្ខណៈក្រុមការងារ ចង់សំរាកលំហែនៅទីនោះ អ្នកភូមិក៏មានផ្ទះសំរាប់ជួលផងដែរ ដោយតំលៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីចៀសវាងការវង់វេងក្នុងព្រៃ យើងអាចអោយអ្នកនាំផ្លូវ ជូនយើងទៅបាន។ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ ដោយសារតែអាកាសធាតុ និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ នៅក្នុងនោះ ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ ក៏ត្រូវបានគេស្គាល់ថាជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។ សម្រាប់អ្នកដែលចង់ទៅទស្សនា ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង ដោយជិះឡើងភ្នំប្រមាណជា ២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា « ទឹកធ្លាក់ចំការតែ » តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ
អានបន្ត »