ភ្នំហាន់ជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋានភ្នំហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ២០គីឡូ ម៉ែត្រ ពីក្រុងកំពង់ចាម។ នៅលើភ្នំមានប្រាសាទបុរាណ និងសមិទ្ធផលជាច្រើនទាក់ទាញភ្ញៀវជាតិអន្តរជាតិទៅកម្សាន្ត ។ លោកជួន សុផាត ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ឲ្យដឹងកាលពេល ថ្មីៗកន្លងមកថា ភ្នំហាន់ជ័យស្ថិតនៅប្របតាមបណ្តោយទន្លេមេគង្គ មានកម្ពស់់៦៣ម៉ែត្រ ដោយតាមចង្កេះភ្នំមានដើមឈើតូចធំបានដុះចោលម្លប់ ហើយក៏មានប្រាសាទបុរាណចំនួន៣ ដែលបានកសាងដោយបុព្វបុរសជំនាន់ដើមបន្សល់ទុកមកដល់សព្វថ្ងៃនេះ ក្នុងនោះមានខ្លះចាស់ទ្រុឌទ្រោមដែលតម្រូវឲ្យមានការជួសជុលជាបន្ទាន់ ។ យោងតាមសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តកំពង់ចាម រៀបរាប់ថា នៅលើភ្នំហាន់ជ័យមានព្រះវិហារ និងប្រាសាទគុកខាងត្បូង ដែលបានស្ថាបនាឡើងអំពីឥដ្ឋតាន់បុរាណ ដែលមានទំហំ៧ម៉ែត្របួនជ្រុង និងកម្ពស់១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ បច្ចុប្បន្នប្រាសាទនេះមានលក្ខណៈទ្រុឌទ្រោមទៅហើយ ។ ក្នុងចំណោមប្រាសាទឥដ្ឋ និងថ្មជាច្រើនដែលមិនអាចកំណត់ចំនួនឲ្យបានប្រាកដមានប្រាសាទតែ៣ទេ ដែលរក្សារូបរាងល្អប្រសើរស្ថិតនៅក្នុងបរិវេណវត្តហាន់ជ័យ បច្ចុប្បន្ន ។ ក្រៅពីនេះគេសង្កេតឃើញតែតួប្រាសាទ និងគ្រឹះឥដ្ឋនៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ ។ ក្រុមប្រាសាទទាំងនោះត្រូវបានកសាងឡើង ក្នុងអន្តរកាលសម័យនគរភ្នំនិងចេនឡា ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួសជុលប្រាសាទហាន់ជ័យខាងជើងហៅប្រាសាទគុកព្រះធាតុនៅឆ្នាំ១៩៩៤ ។ …
អានបន្ត »រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ
រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ ៖ ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។ គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរ កសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០)សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា។ ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ …
អានបន្ត »រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ
រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ ជារមណីយដ្ឋានប្រវត្តិសាស្រ្ត នាសម័យនគរភ្នំ។ ប្រាសាទភ្នំដា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គបុរី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ប្រសិនបើបន្តដំណើរទៅមុខបន្តិចនឹងបានទៅដល់ព្រំដែនប្រទេសកម្ពុជា វៀតណាមហើយ។ ទីតាំងភូមិសាស្រ្ត ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វាររួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។ ប្រាសាទភ្នំដាមានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោគប្រាំមួយខែដែរ។ បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ ម៉្យាងវិញទៀតមាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅ ទស្សនាតំបន់នោះតែម្ដង។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិនណាហ្វូណា។ រឿងនិទាន ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក …
អានបន្ត »