ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ ៖ ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ ។ ក្រុមអ្នកប្រាជ្ញអ្នកជំនាញការ សាស្ដ្រាចារ្យ និងវាគ្មិនអន្ដរជាតិ និងជាតិសំខាន់ៗដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះកាលពីដើមសប្ដាហ៍ទី២នៃខែសីហា ឆ្នាំ២០០៩កន្លងមក បង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ក្នុងប្រាសាទបន្ទាយឆ្មារគឺមានរូបចម្លាក់ចម្រុះយ៉ាង សន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានេះ ។ ហើយចម្លាក់សំខាន់ជាងគេគឺរូបអវតាលោកេស្វរៈព្រះហស្ថ៣២ជាពោធិសត្វ នៃព្រះពុទ្ធសាសនាអមដោយចម្លាក់រូបអវតាព្រះហស្ថ១៦ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នានៅជ្រុងត្រូវជនទុច្ចរិតគាស់យកបាត់ ។ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ ។ គេក៏រកឃើញរូបព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រដ៏ខ្លាំងពូកែល្បីល្បាញកំពូលនៃប្រវត្ដិសាស្ដ្រ ខ្មែរ ទ្រង់ពស្ដ្រាជាព្រះរាជវាំងបំពេញរាជកិច្ច ឬផ្ដល់សវនាការដល់មន្ដ្រីរាស្ដ្រ និងភ្ញៀវបរទេសទ្រង់ប្រដាប់ព្រះកាយដោយពស្ដ្រាទ័ព និងអាវុធ ។ រូបចម្លាក់បង្ហាញពីព្រះបាទជ័យវរ្ម័នទី៧ ទ្រង់មានព្រះបាទព្រះហស្ថមានព្រះកាយ និងព្រះកម្លាំងពលំមាំមួនណាស់ ។ …
អានបន្ត »ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ
ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។ ប្រាសាទព្រះបាលិលេយ្យស្ថិតនៅទិសខាងលិច វត្តទេពប្រណម្យ។ មុននឹងទៅដល់ប្រាសាទ យើងនឹងឃើញឃឿនវែងមួយប្រមាណ ៣០ម៉ែត្រមានបង្កាន់ដៃនាគ តោ និងទ្វារបាល ឯនៅចុងឃឿននោះមានរោងតម្កល់ព្រះពុទ្ធបដិមាភ្នែនលើផ្កាឈូក យកធរណីជាសាក្សីមួយអង្គធ្វើពីថ្មភក់។ សព្វថ្ងៃយើងឃើញព្រះពុទ្ធបដិមាភ្នែននេះពេញរូបពេញអង្គ តែមុននេះបដិមានេះគ្មានព្រះកេសទេ។ គេរកឃើញព្រះកេសនេះនៅឆ្នាំ១៩៣៤ ជាប់ព័ន្ធនៅក្នុងឫសឈើ។ «ឧស្ណិសៈ» ព្រះពុទ្ធបដិមាភ្នែននេះដូចគ្នានឹង «ឧស្ណិសៈ» ព្រះពុទ្ធបដិមាទ្រង់ឈរនៅ វត្តទេពប្រណម្យ ដែលជាសិល្បៈចុងសម័យអង្គរ ឬដើមសម័យក្រោយអង្គរ។ បន្ទាប់ពីរោងនោះ យើងនៅទៅដល់ខ្លោងទ្វារប្រាសាទ ដែលមានចម្លាក់ពុទ្ធសាសនាលើផ្ដែរ និងហោជាង។ …
អានបន្ត »ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ
ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ ពុំមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នកស្រាវជ្រាវខ្មែរ និងបរទេស សិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាមាននៅក្នុងបរិវេណប្រាសាទយល់ថា ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទកសាងនៅក្នុងកំពែងចំនួន៤ជាន់ ៖ ១. កំពែងខាងក្រៅជាដី (កំពែងទី៤) មានរាងស្ទើរជាចតុកោណស្មើ ជ្រុងនីមួយៗមានប្រវែង ២២០០ម៉ែត្រ ២. កំពែងទី៣ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង មានបណ្ដោយប្រវែង ៨០០ម៉ែត្រ ទទឹងប្រវែង ៥០០ម៉ែត្រ ៣. កំពែងទី២ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ១៥០ម៉ែត្រ ទទឹងប្រវែង ១១០ម៉ែត្រ កម្ពស់ប្រវែង១ម៉ែត្រ គឺជាខឿនទី១របស់ប្រាសាទ ព័ទ្ធពីក្រៅដោយកសិន្ធុធំមួយ និងទី៤. កំពែងទី១មានរាងចតុកោណស្មើ មានជ្រុងនីមួយៗប្រវែង ៧០ម៉ែត្រ កម្ពស់ប្រវែង ២,៥ម៉ែត្រ គឺជាខឿនទី២របស់ប្រាសាទ ។ …
អានបន្ត »វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ
វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្តព្រះវិហារប្រាំពីរល្វែង ស្ថិតក្នុងក្រុងអង្គរធំ ខេត្តសៀមរាប នៅពីក្រោយប្រាសាទសួរព្រ័ត្រ នៅខាងស្ដាំដៃនៃផ្លូវចេញពីព្រលានជល់ដំរីឆ្ពោះទៅកាន់ទ្វារជ័យ ។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមាមួយអង្គមានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេច និងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ ។ អ្នកស្រាវជ្រាវតែតែចាត់ទុកថា ប្រាសាទបាយ័នត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែត្រូវបានធ្វើឲ្យប្ដូរទស្សនៈមកពុទ្ធសាសនាវិញ នៅពេលដែលគេរកឃើញបដិមាជ័យពុទ្ធមហានាថនេះ និងចម្លាក់ពោធិសត្វលោកេស្វរៈនៅលើហោជាងនៃប្រាសាទបាយ័ន ។ អត្ថបទពេញនិយម ៖ ប្រាសាទស្នឹង – ប្រាសាទខ្មែរ
អានបន្ត »ប្រាសាទស្នឹង – ប្រាសាទខ្មែរ
ប្រាសាទស្នឹង – ប្រាសាទខ្មែរ ៖ នៅក្នុងបរិវេណ វត្តស្នឹង ឃុំស្នឹង ស្រុកបាណន់ ខែត្របាត់ដំបង មានប្រាសាទចំនួន ២ គឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច ដែលប្រហែលជាត្រូវបានកសាងនៅកំឡុងស.វទី ១២ ឬអាចមុននេះ ។ ដែលកំណត់ថា កើត-លិច នេះ គឺកំណត់ទៅតាមទីតាំងនៅខាងកើត និងខាងលិចព្រះវិហារវត្តស្នឹង ។ ប្រាសាទស្នឹងខាងកើត មានប៉ម ៣ សង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមមួយ ។ នៅប៉មកណ្ដាលមានផ្ដែរឆ្លាក់រូប ព្រះឥន្ទគង់លើដំរីក្បាលបី (ឯរាវ័ណ) ឯប៉មពីរផ្សេងទៀតមានផ្ដែរដែរ តែពុំឃើញមានចម្លាក់អ្វីនោះទេ ។ នៅមុខប៉ម ជើង-ត្បូង មានស៊ុមទ្វាធ្វើពីថ្មភក់ ប្រហែលជាស៊ុមទ្វានៃយ៉ដែលតភ្ជាប់ពីប៉មទាំង ២ នេះ ក៏ប៉ុន្តែបាក់បែកអស់ហើយគ្រាន់តែនៅសល់ស្លាកស្នាមខ្លះៗ ល្មមឲ្យអាចសម្គាល់បាន ។ នៅខាងមុខប្រាសាទ មានស្រះទឹកធំមួយ សន្ធឹងពីជើងទៅត្បូង ។ នៅទីប្រាសាទនេះ គេធ្លាប់រកឃើញទេវរូបភេទប្រុសចំនួន ៣ …
អានបន្ត »ភ្នំគូលែន – ប្រាសាទខ្មែរ
ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំគូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំជាទីសក្ការៈ គឺជាទីកន្លែងផ្ទុកនូវនិមិត្តរូបដ៏ច្រើនសម្បើម ហើយបានធ្វើវិភាគទានដ៏ផ្ទាល់តាំងពីដើមដល់ចប់ ដើម្បីជួយកសាងប្រវត្តិសាស្ត្រមហានគរដ៏ឧត្តម ហើយទីភ្នំនេះស្ថិតនៅជាមហាកសិណដ៏រស់រវើកសព្វថ្ងៃនេះ ។ ១. ភូមិសាស្ត្របង្រួមនៃភ្នំគូលែន ភ្នំគូលែនមានកំពស់ប្រមាណ ៤៩៥ ម៉ែត្រ ។ គឺជាភ្នំមួយដ៏ធំល្មមប្រកបដោយសិលាលាយឡំនឹងព្រៃស៊ុបទ្រុបដែល ផុសដុះចេញតែឯកឯងជ្រងោនៅក្នុងកណ្ដាលលំហរវាលដីរាបដ៏ល្វឹង ល្វើយ នៅឯឥសានទិសនៃប្រទេសកម្ពុជា បាំងខែឈមមុខទល់នឹងខ្សែបន្ទាត់ដែលចាក់ពីភ្នំក្រវាញកាត់តាម ទន្លេសាបឆ្ពោះមកកាន់ភ្នំដងរែក ពីខាងត្បូងឈៀងខាងលិចមកខាងជើងឈៀងខាងកើត ។ ខ្យល់ដែលពាំនាំទឹកភ្លៀងមកស្រោចលើភ្នំក្រវាញត្រូវហួតហែងពេលមក ដល់ផ្ទៃទន្លេសាប តែដោយស្រង់យកចំហាយទឹកសន្សើមដែលហួតចេញពីទន្លសាប ខ្យល់នោះក៏បង្ហួសទៅជម្រុះទឹកនោះនៅលើភ្នំគូលែនដែលនៅឈរសន្ធឹង បាំងផ្លូវរបស់ខ្លួន ។ ភ្លៀងដែលធ្លាក់នៅទីនោះ មកបំពេញស្ទឹងសៀមរាបដែលធំជាងគេនៅតំបន់នោះ ហើយដែលយកប្រភពដង្ហើមរស់ហូរចេញពីខ្ពង់រាបនៅលើភ្នំគូលែនតែ ម្ដង ចម្លែកខុសពីធម្មតាដែលទឹកស្ទឹងហូរចេញពីជើងភ្នំ ។ ទីដែលប្រភពដង្ហើមទឹកស្ទឹងនោះ គេឲ្យឈ្មោះថា “ខ្ពង់រាបប្រភពដង្ហើមទឹក” ដោយមកពីសភាពពិសេសនេះដែលនឹងមានអធិប្បាយនៅបន្ទាត់ខាង ក្រោយ ។ ស្ទឹងនេះឆ្លងកាត់តំបន់អង្គរ មុននឹងបន្តទៅទម្លាក់ខ្លួនរំលាយជាមួយនឹងទន្លេសាប ដែលប្ដូរទឹកជារៀងរាល់ឆ្នាំដោយសារទឹកទន្លេមេគង្គផ្ដល់មកឲ្យ ដែលទន្លេមេគង្គនេះយកប្រភពពីភ្នំហិមវីតដ៏សែនឆ្ងាយនៃតំបន់ …
អានបន្ត »ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ
ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ ៖ ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។ បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោមស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូងនៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើត ហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។ បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែង ប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ បើពិនិត្យទៅលើគុណភាពថ្មភក់មានសភាពពុកផុយដែលជាកត្ដានាំឱ្យតួ ប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្មដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ ។ ទន្ទឹមនឹងនោះដែរក៏មានសំណង់សម័យថ្មីជាច្រើននៅជុំវិញប្រាសាទ ផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃ ខ្ទមសំណាក់ធម៌របស់យាយជី តាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ប្រហែលជា សាងសង់តាំងពីសម័យបារាំង ។ ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា ៖ ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះ មានសំណើមច្រើនគ្រប់ពេលវេលា ។ សំណើមនេះបានបក់មកពីបឹងទន្លេសាប …
អានបន្ត »ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ
ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទបក្សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ ម៉ែត្រ មានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ នៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ ដែលនៅឆៀងខាងជើង មានប្រាសាទពីរបី ដូចជា ប្រាសាទបាយក្អែក និងប្រាសាទបី ជាដើម ។ ប្រាសាទបក្សីចាំក្រុងមានកម្ពស់ ២៧ ម៉ែត្រ គិតពីបាតដល់កំពូល មានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត ។ ប្រាសាទនេះមាន ៤ ថ្នាក់ កសាងពីថ្មបាយក្រៀមបន្ដុប ប្រាសាទឥដ្ឋខាងលើ មានជណ្ដើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិស តែក្បាច់រចនាសម្រាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផ្ដែ រលើខ្លោងទ្វារនៅល្អ មានព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ឯចុងទាំងសងខាងមានគណេស និងមាត់ទ្វារខាងកើតមានសិលាចារឹក ។ តាមឯកសារបានបញ្ជាក់ថា កាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារឹកអ្វីឡើយ លុះដល់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤‑៩៦៨ គ.ស) នាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្ដសករាជ ៩៤៨ …
អានបន្ត »ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ
ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ ៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។ អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។ ឈ្មោះ: ប្រាសាទបេងមាលាឬបឹងមាលា អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២ កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២ ឧទ្ទិសថ្វាយ: ព្រះវិស្ណុ ស្ថាបត្យកម្ម: …
អានបន្ត »ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ – ប្រាសាទខ្មែរ
ប្រាសាទតាមន្តធំ ឬប្រាសាទតាមាន់ធំ – ប្រាសាទខ្មែរ ៖ ប្រាសាទតាមន្ត ជួនកាលត្រូវបានគេហៅថា “ប្រាសាទតាមាន់” ផងដែរ ព្រោះមានសម្លេងស្រដៀងគ្នា ប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺ “ប្រាសាទតាមន្ត” គឺជាប្រាសាទមន្តអាគម ពុំមែនពាក់ព័ន្ធនឹងមាន់ទាអ្វីទេ ។ មានប្រាសាទចំនួន ២ ស្ថិតនៅក្បែរគ្នាគឺប្រាសាទតាមន្តតូច និងប្រាសាទតាមន្តធំ ដែលយើងលើកមកនិយាយខាងក្រោមនេះ ។ ប្រាសាទតាមន្តធំ គឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរ ស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែក ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ឈមនឹងឃុំបាក់ដៃ ស្រុកភ្នំដុងរ៉ាក់ ខេត្តសុរិន្ទរបស់សៀម ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១១ ពីថ្មបាយក្រៀមលាយថ្មភក់ដោយព្រះបាទសុរិយវរ្ម័នទី១ បែរមុខទៅទិសខាងត្បូងតម្រូវទៅតាមភូមិសាស្ត្រខ្ពង់រាបនៅតំបន់នោះ ដែលមានចម្រាក់បែរទៅខាងត្បូង ។ ប្រាសាទនេះប្រកបទៅដោយក្បូរក្បាច់រចនាដ៏ល្អប្រណីត ហើយមានប្រជាប្រិយភាពគួរជាទីចាប់អារម្មណ៍បំផុត ។ ភាពអស្ចារ្យនៃប្រាសាទតាមន្តធំល្បីរន្ធឺនៃសាសន៍ស្ថាននេះគឺ បណ្ដាលមកពីកត្តាជាច្រើនយ៉ាង ដូចជា ភាពវិសេសវិសាលនៃទីតាំងប្រាសាទ និងស្ថានភាពភូមិសាស្ត្រដោយគួបផ្សំទៅនឹងជំនឿលើអច្ឆរិយវត្ថុ ក្នុងប្រព័ន្ធគំនិតខ្មែរនាសម័យមហាអង្គរដែលនៅដិតដាមជាប់នៅឡើយ ក្នុងទំនៀមទម្លាប់របស់អ្នកស្រុកសៀមដើមកំណើតខ្មែរនៅក្នុងប្រទេស សៀមសព្វថ្ងៃនេះ ។ ទេវស្ថានដ៏មានសារសំខាន់នេះគឺជាក្រុមប្រាសាទតូចធំជាច្រើនមានប្រាង្គនៅចំកណ្ដាលធំជាងគេតំណាងឲ្យភ្នំសុមេរុ ដែលជាចន្ទល់នៃចក្រវាលក្នុងលោកធាតុវិទ្យាឥណ្ឌា‑ខ្មែរ …
អានបន្ត »