ប្រាសាទបុរាណខ្មែរដែលបាត់បង់ក្រោមរបបខ្មែរក្រហម – ប្រាសាទខ្មែរ ៖ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រាសាទបុរាណខ្មែរបានក្លាយជាសម្បត្ដិវប្បធម៌ពុំអាចកាត់ថ្លៃ សម្រាប់មជ្ឈដ្ឋាន អ្នកសិក្សាស្រាវជ្រាវវិស័យទេសចរណ៍ ពិសេសបង្ហាញអំពីអត្ដសញ្ញាណជាតិខ្មែរ ។ ប៉ុន្ដែប្រមាណជា ៣០ ឆ្នាំមុននេះ ប្រទេសកម្ពុជាបានប្រឈមមុខនឹងសង្គ្រាមរវាងជាតិសាសន៍ឯង ដែលមិនគ្រាន់តែ សម្លាប់ជីវិតប្រជាជនខ្មែររាប់លាននាក់ប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងទៅលើសំណង់ប្រវត្ដិសាស្ដ្រនានា ហេដ្ឋារចនាសម្ពន្ធ័នៅគ្រប់តំបន់ ក្នុងនោះរួមមានសំណង់ប្រាសាទបុរាណដែលមានអាយុរាប់ពាន់ឆ្នាំទៀត ផង ។ ដោយមិនលើកពីការខូចខាតដោយកត្ដាធម្មជាតិទៅ តាមពេលវេលា សំណង់ប្រាសាទទាំងនោះ បានឆ្លងកាត់គ្រប់ សម័យកាលដែលអាចរក្សាបាននូវក្បូរក្បាច់ដ៏ប្រណីត ព្រមទាំងទម្រង់សិល្បៈរបស់ខ្លួន ប៉ុន្ដែក្រោមការដឹកនាំរបប ខ្មែរក្រហម ប្រាសាទមួយចំនួនត្រូវបានបំផ្លាញទាំងស្រុង ។ មិនខុសគ្នានឹងសម័យបច្ចុប្បន្នទេ បើយើងពិនិត្យមើល សំបកក្រៅនៃទិដ្ឋភាពជុំវិញប្រទេសកម្ពុជាក្រោមឈ្មោះកម្ពុជា ប្រជាធិបតេយ្យគឺថា មានហេតុផលពីរដែលបញ្ជាក់ ថា ខ្មែរក្រហមបានយកប្រាសាទបុរាណដើម្បីបង្ហាញពីអត្ដសញ្ញាណរបស់ខ្មែរលើ ឆាកអន្ដរជាតិ ។ ទី១ តាមរយៈ ទង់ជាតិក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានប្រើប្រាស់ ទង់ជាតិមានច្រើនសណ្ឋានច្រើនរូបភាព មានជា ទង់បដិវត្ដន៍នៅលើគម្របទស្សនាវដ្ដីលេខ៤ ខែមេសា ឆ្នាំ១៩៧៨ …
អានបន្ត »ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ
ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ ៖ មហានគរដែលត្រូវឆេះបាក់បែកខូចខាតអន្តរាយអស់ជាច្រើនដោយសារចាមក្នុងឆ្នាំ១១៧៧ ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ គ.ស (១១៨១‑១២០១) រៀបចំចាត់ចែងឲ្យកសាងឡើងវិញសាជាថ្មី ។ នេះជាលើកទី៣ហើយដែលមហានគរត្រូវសាងសង់ ។ នគរធំរបស់ព្រះបាទជ័យវរ្ម័នទី៧ត្រូវបានគេចាត់ទុកជាស្នាដៃឯកប្លែកខុសពីធម្មតាដែលមាននៅក្នុងសិល្បៈខ្មែរ ។ គឺខ្មែរជំនាន់នោះបានប្រឌិតបង្កើតសិល្បៈថ្មីមួយដែលវិវត្តទៅតាមចលនារបស់សង្គមជាតិ ។ នគរធំដែលស្ថិតនៅរៀងរហូតមកដល់សព្វថ្ងៃ ជាស្នាដៃយ៉ាងធំធេងចម្បងរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ នគរធំ ឬមហានគរមានជ្រុងនីមួយៗប្រវែង៣គីឡូម៉ែត្រ ហើយមានទំហំប្រហែល ៩ គីឡូម៉ែត្រក្រឡា ។ នគរធំមានកសិណ (គូ ឬ ប្រឡាយទឹក) ដែលមានទទឹងប្រវែង១០០ម៉ែត្រ និងជម្រៅ៥ ឬ៦ម៉ែត្រព័ទ្ធជុំវិញ ។ ដើម្បីចូលទៅក្នុងមហានគរ គេត្រូវដើរឆ្លងកាត់តាមស្ពានថ្មអមទៅដោយរូបចម្លាក់ទេវតា និងយក្ស ដែលកំពុងតែនាំគ្នាទាញនាគ ។ ទេវតា និងយក្ស ម្ខាងៗមានគ្នា៥៤នាក់ ។ បន្ទាប់មក យើងចូលមកដល់ក្លោងទ្វារមហានគរដែលនៅខាងលើមានរូបព្រះលោកេស្វរៈ ។ ជ្រុងនគរធំនីមួយៗមានខ្លោងទ្វារមួយនៅចំកណ្ដាលបែរទៅរកទិសទាំងបួន ។ លើកលែងតែជ្រុងខាងកើតដែលមានទ្វារពីរ គឺ «ទ្វារខ្មោច» …
អានបន្ត »ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច – ប្រាសាទខ្មែរ
ទស្សនៈអំពី ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច ទិសខាងកើតថ្ងៃរះ និងទិសខាងលិចថ្ងៃលិច ។ ចំពោះសំណង់ដែលទុកជាទីគោរពសក្ការៈទាំងឡាយមាន ប្រាសាទ ព្រះវិហារ កុដិ សាលា រាជវាំង ផ្ទះ ឬភូមិគ្រឹះរបស់មន្ដ្រីសំខាន់ៗតែងតែបែរមុខទៅទិសខាងកើត ។ ប៉ុន្ដែគេក៏ឃើញមានសំណង់មួយចំនួនមិនគោរពតាមទំនៀមនេះផងដែរ ដូចជា ព្រះវិហារអដ្ឋរសនៅភ្នំឧត្ដុង្គបែរមុខទៅទិសខាងជើង និងប្រាសាទអង្គរវត្ដបែរមុខទៅទិសខាងលិច ជាដើម ។ ប្រាសាទអង្គរវត្ដជាស្នាព្រះហស្ដព្រះបាទ សូរ្យវរ្ម័នទី២ (គ.ស១១១៣-១១៥២) ។ ប្រាសាទនេះសាងសង់នៅលើផ្ទៃដី១៩០ហិកតា មានរាងចតុកោណកែងស្ទើរស្មើជ្រុង គឺមានបណ្ដោយប្រវែង១៥០០ម៉ែត្រ និងទទឹងប្រហែល ១៣០០ម៉ែត្រ និងមានកម្ពស់ ៦៥ម៉ែត្រ ។ ប្រាសាទអង្គរវត្តមានរូបចម្លាក់ទេពអប្សរាសរុបចំនួន ១៥០០រូប ។ បរិវេណប្រាសាទអង្គរវត្ដព័ទ្ធជុំវិញដោយគូទឹកយ៉ាងធំដែលមានទទឹង ១៩០ម៉ែត្រ ។ បន្ទាប់ពីគូ គឺកំផែងថ្មព័ទ្ធជុំវិញដែលមានបណ្ដោយ ១០២៥ម៉ែត្រ និងទទឹង៨០០ម៉ែត្រ ។ គេចូលទៅក្នុងបរិវេណប្រាសាទពីទិសខាងលិចនៃប្រាសាទតាមផ្លូវដែល ក្រាលដោយថ្មភក់របៀបដូចជាស្ពានឆ្លងកាត់គូ ។ លុះដើរទៅជិតខ្លោងទ្វារធំនោះ គេនឹងឃើញប្រាង្គប្រាសាទទាំងមូលស្ថិតនៅពេញប្រឡោះខ្លោងទ្វារសំដៅ តួប្រាសាទដែលអមដោយបង្កាន់ដៃមានរាងជានាគក្បាលប្រាំពីរ ។ …
អានបន្ត »បាឋកថា របស់លោកសាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ
អំពី បាឋកថា របស់លោកសាស្ត្រាចារ្យ សឺដែស បាឋកថា ដែលលោកសាស្ត្រាចារ្យ សឺដែស សំដែងក្នុងវេលានេះ គឺសំដែងអំពីប្រាសាទបាយ័ន ក្នុងតំបន់នគរធំ (អង្គរធំ) ដែលយើងធ្លាប់បានដឹងឮរាល់គ្នា ព្រោះជាប្រាសាទដែលប្លែកជាងគេ ដែលមានរឿងរ៉ាវច្រើនជាងគេ និងមានសេចក្ដីជាទីកំបាំងច្រើនជាងគេ ។ ការស្រាវជ្រាវរបស់លោកក្នុងសម័យក្រោយ អាចឲ្យយល់ភ្លឺបានអំពីប្រាសាទនេះ ។ ប្រាសាទបាយ័ន តាំងនៅចំកណ្ដាលក្រុង លើខ្សែបន្ទាត់ជួបដែលដឹកខ្វែងពីជ្រុងមួយទៅជ្រុងមួយ តាំងពីដើមមកទល់នឹងឆ្នាំ១៩០៨ តាមផែនទីដែលគេបានគូរក្នុងគ្រាមុនៗ ឃើញដូចជាប្រាសាទបាយ័នជ្រុលទៅខាងកើតបន្តិច ហើយដែលនៅចំកណ្ដាលនោះ គឺប្រាសាទបាពួន ឬភិមានអាកាសវិញ សេចក្ដីភាន់ច្រឡំបន្តិចនេះ មកអំពីកាលជាន់ដើម ព្រៃស្បាតខ្លាំងណាស់ ហើយអស់លោកដែលវាស់គូរផែនទី ច្រើនតែចម្លងតៗគ្នាមក ។ ដល់មកក្នុងឆ្នាំ១៩០៧ អាស្រ័យដោយការវាស់វែងជាថ្មី ទើបឃើញច្បាស់ឡើងថា ប្រាសាទបាយ័នពិតជាតាំងនៅចំកណ្ដាលក្រុងឥតល្អៀង មានភាពទំនងស័ក្ដិសមជាប្រាសាទកណ្ដាល ហើយប្រកបគ្នានឹងក្លោងទ្វារធំនៅកំពែងក្រៅ ដែលរចនាជាមុខមនុស្សដូចគ្នា ។ ការដែលសង្កេតឃើញនូវហេតុភេទជាទីតាំងនៃគំនិតរបស់អ្នកសាងប្រាសាទជាន់ដើមក្នុងនគរផ្សេងៗ នាចុងបូព៌ាប្រទេស នាំឲ្យវិនិច្ឆ័យបានអំពីប្រាសាទដែលតាំងនៅជាកណ្ដាលទីក្រុងនេះ ។ ក្នុងគំនិតរបស់អ្នកស្រុកនៅចុងបូព៌ាប្រទេស មានស្រុកដែលកាន់ស៊ីវិល័យតាមឥណ្ឌាជាដើម ដូចយ៉ាងស្រុកខ្មែរនេះ ទីក្រុងរបស់ស្ដេចដែលហៅថា …
អានបន្ត »ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ
ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពីប្រាសាទបុរាណនៅស្រុកខ្មែរ លោកហ្សកសឺដេស៍ ចាងហ្វាងសាលាបារាំងនៅចុងបូព៌ាប្រទេស អធិប្បាយកាលពីថ្ងៃចន្ទ ៦ មីនា ១៩៣៣ នៅសារមន្ទីរល្វីហ្វីណូត៍ ក្រុងហាណូយ ក្រម្ការ ជុំ ម៉ៅ ប្រែចេញមកជាភាសាខ្មែរ ការរចនាខ្មែរដែលខ្ញុំប្រារព្ធនិងអធិប្បាយជូនអស់លោកជូនអស់លោក ក្នុងវេលាល្ងាចនេះ មិនចាំបាច់ឲ្យមានសេចក្ដីសារសព្វរៀបរាប់ជាលំនាំវែងឡើយ ព្រោះយើងបានស្គាល់ស្រុកខ្មែរគ្រប់គ្នា ឬស្ទើតែគ្រប់គ្នា ព្រឹក្សាលតាវល្លិ និងម្រឹគបក្សីរបស់ស្រុកនេះក៏មិនចន្លោះនឹងភ្នែកយើង ។ ក្នុងវេលានេះខ្ញុំផ្គងនឹងរាយរៀងប្រាសាទបុរាណស្រុកខ្មែរក្នុងរបារភូមិសាស្ដ្រ របារពង្សាវតារ និងក្នុងរបារក្សត្រ ព្រមទាំងក្នុងរបារសាសនា និងគ្រួសារ ។ ខ្ញុំមានបំណងនឹងល្បងគាស់កកាយប្រាសាទបុរាណទាំងនេះឲ្យលេចច្បាស់ឡើងអំពីសេចក្ដីកំបាំង ដែលនាំឲ្យកើតជាសៀវភៅដោយច្រើនអំពីរឿងនេះ ហើយដែលច្រើនតែជាយ៉ាងមធ្យមដើម្បីនឹងឲ្យអស់លោកបានយល់អំពីដែលប្រាសាទទាំងនេះមានន័យដូចម្ដេចចំពោះលើជាតិដែលបានកសាងទាំងនេះ មានន័យដូចម្ដេចចំពោះលើជាតិដែលបានកសាងឡើង ។ របារភូមិសាស្ដ្រនឹងវាសបានយ៉ាងឆាប់ផែនទីដែលមានប្រាសាទខ្មែរនោះ ចាប់តាំងពីឈូងសមុទ្រសៀមទៅវៀងចន្ទន៍ និងពីក្រុងព្រៃនគរទៅវាលច្រកភ្នំមេណាម គឺត្រូវគ្នានឹងស្រុកខ្មែរទាំងមូលសព្វថ្ងៃ ថែមមួយភាគយ៉ាងធំរបស់ស្រុកកូសាំងស៊ីន ជាយខាងជើងរបស់ស្រុកលាវ និងស្រុកសៀមទាំងមូលប៉ែកខាងកើត បើរិះគិតពិចារណាអំពីប្រាសាទផ្សេងៗ ដែលនៅដាច់ឆ្ងាយក្នុងទីដទៃៗ ដែលជាដំណែលការកាន់កាប់របស់ខ្មែរក្នុងសម័យដែលកំពុងផ្សាយឫទ្ធានុភាពដ៏ធំទូលាយនោះ ឃើញថា ខែត្រដែនរបស់ការរចនាខ្មែរកំណត់មួយចំណែកត្រឹមតំបន់វាលទំនាបទន្លេមេគង្គ និងតំបន់ក្បែរៗទន្លេសាប ហើយមួយចំណែកទៀតនៅតំបន់ភ្នំកូរ៉ាត់ …
អានបន្ត »វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ
វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ ៖ គេសង្កេតឃើញថា ចម្លាក់បូរាណខ្មែរចែកចេញជាច្រើនផ្នែក ៖ ១. រូបបដិមា នៅក្នុងរចនាបថភ្នំដាមានរូបពុទ្ធបដិមា និងទេវៈបដិមាជាច្រើននៅអង្គរបូរី កំពង់ស្ពឺ ឧដុង្គ ។ ដោយខ្លាចរលំ គេធ្វើទម្ររ ឬទំនប់ទប់រូបបដិមាមានរាងជាក្រចកសេះ រាងមូលទ្រវែង ជួនកាលរាង៤ជ្រុងទ្រវែង ហើយជួនកាលទៀត គេយកកេតនភណ្ឌ ឬជាយសំពត់ទល់រូបចម្លាក់នោះតែម្ដង ។ ជាទូទៅ រូបបដិមានៅសម័យនោះឈរមិនត្រង់ទេ គឺមានរាងកាច់ចង្កេះ ហើយមានសម្លៀកបំពាក់បែបឥណ្ឌា (ឧ. រូបគ្រិស្ណទ្រភ្នំ) ។ មកដល់រចនាបថព្រៃក្មេង រូបបដិមាកាច់ចង្កេះមិនសូវមានទៀតទេ ។ មានការសាកល្បងរចនាបែបខ្មែរ ។ រូបហរិហរៈបានទទួលការកោតសរសើរជាខ្លាំង ហើយត្រូវបានចាត់ទុកជាស្នាដៃឯកក្នុងសិល្បៈខ្មែរ ។ ចំណែកឯទម្ររ និងទំនប់ត្រូវបានសាកល្បងលុបបំបាត់ចោលនៅរចនាបថកំពង់ព្រះ ។ នៅរចនាបថព្រះគោ សិល្បៈមានលក្ខណៈជាខ្មែរសុទ្ធសាធ ។ រូបបដិមាលែងកាច់ចង្កេះទៀតហើយ មានវិវត្តន៍ខាងសម្លៀកបំពាក់ មានចិញ្ចើមត្រង់ហើយជាប់គ្នា មានពុកចង្កា មានគ្រឿងអលង្ការនៅកដៃកជើង ។ …
អានបន្ត »ប្រភេទចម្លាក់ខ្មែរ – ប្រាសាទខ្មែរ
ប្រភេទចម្លាក់ខ្មែរ – ប្រាសាទខ្មែរ ៖ គេសង្កេតឃើញថា ចម្លាក់បូរាណខ្មែរមាន ៣ ប្រភេទគឺៈ ចម្លាក់លិបឬចម្លាក់រាក់ ចម្លាក់លៀនឬចម្លាក់ជ្រៅ និងចម្លាក់លោតក្លាយទៅជារូបបដិមា ។ ១. ចម្លាក់លិប ឬចម្លាក់រាក់ (Bas-relief) គេឆ្លាក់ក្បាច់នេះនៅលើផ្ទាំងថ្មដោយលូកចូលទៅក្នុងផ្ទៃផ្ទាំងថ្ម មើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទៃផ្ទាំងថ្មទេ ។ គេច្រើនប្រើចម្លាក់លិបនៅលើជញ្ជាំងប្រាសាទ ។ ឧ. ក្បាច់លិបជារឿងនៅតាមថែវជាន់ទី១នៃប្រាសាទអង្គរវត្ត ។ ២. ចម្លាក់លៀន (Haut-relief) គឺជាចម្លាក់ដែលគេឆ្លាក់លៀនចេញពីផ្ទៃផ្ទាំងថ្ម ។ គេច្រើនឆ្លាក់ចម្លាក់លៀននៅលើផ្ដែរ លើសរសរពេជ្រ និងលើជញ្ជាំង ។ ៣. ចម្លាក់លោត (Ronde-bosse) ម្ដងនេះគេឆ្លាក់រូបសត្វ ឬមនុស្សពុំមែននៅលើជញ្ជាំងទៀតទេ គឺដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកនឹងជញ្ជាំងដោយយកជញ្ជាំងធ្វើជាទម្ររ ។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាករដោយពុំចាំចាប់មានទម្រទៀត ទេ ។ ប្រធានចម្លាក់ ចម្លាក់បុរាណខ្មែរមានច្រើនយ៉ាងណាស់ ប៉ុន្តែយើងលើកយកតែចម្លាក់ណាដែលទាក់ទងនឹងសាសនា និងប្រាសាទមកសិក្សាតែប៉ុណ្ណោះ ។ ១. …
អានបន្ត »សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ
សម្ភារៈសំណង់ និងវិវត្តន៍សំណង់ប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ សិល្បៈសំណង់ប្រាសាទបុរាណខ្មែរមានតាំង ពីសម័យហ្វូណនហើយចេះតែវិវត្តន៍ហូរហែររហូតដល់សម័យបាយ័ន ។ គេនិយមចែកសិល្បៈសំណង់ជារចនាបថដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ ឈ្មោះរចនាបថទាំងនោះដូចជា ៖ ស្ថាបត្យកម្មមុនសម័យអង្គរ (សតវត្សទី១ដល់ទី៨) ១. រចនាបថភ្នំដា (សតវត្សទី១ដល់ទី៦): ដំបូងខ្មែរយើងបានចោះភ្នំធ្វើជាប្រាសាទដូចនៅឥណ្ឌាដែរ (ប្រាសាទភ្នំដា) ។ ២. រចនាបថសំបូរ (ពាក់កណ្ដាលទី១នៃសតវត្សទី៧): ប្រាសាទសង់ដាច់ៗពីគ្នាហើយតូចៗដោយប្រើឥដ្ឋ បូកបាយអម្យ៉ាងធ្វើពីកំបោរលាយស្ករ ។ ឯក្របទ្វារ បង្អួច ផ្ដែរ និងសសរពេជ្រធ្វើឡើងពីថ្មភក់ដែលជាថ្មម៉្យាងផ្សំឡើងដោយគ្រាប់ ខ្សាច់ល្អិតៗលាយគ្នាយ៉ាងរឹង ។ ថ្មភក់មានពណ៌ប្រផេះឬកូលាប ។ ៣. រចនាបថព្រៃក្មេង (ពាក់កណ្ដាលទី២នៃសតវត្សទី៧): ស្ថាបត្យកម្មក្នុងរចនាបថព្រៃក្មេងមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថសំបូរដែរ ។ ៤. រចនាបថកំពង់ព្រះ (សតវត្សទី៨): ប្រាសាទសឹងតែទាំងអស់សង់ដូចរចនាបថមុនៗ គឺសង់លើដីរាបស្មើលើកលែងតែប្រសាទអកយំមួយចេញដែលសង់ច្រើនជាន់ មានរាងដូចចេតិយ៍ ។ ស្ថាបត្យកម្មសម័យអង្គរ (សតវត្សទី៩ដល់ទី១៣) ៥. រចនាបថគូលែន (ពាក់កណ្ដាលទី១នៃសតវត្សទី៩): …
អានបន្ត »រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ
រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេសង្កេតឃើញ រចនាសម្ព័ន្ធប្រាសាទខ្មែរ ចែកចេញជាច្រើនប្រភេទដូចជាៈ ១‑ ជញ្ជាំងៈ ធ្វើអំពីថ្មគឺគេយកថ្មដែលគេបានត្រដុសរំលីងហើយមកដាក់បន្តុបលើគ្នា ។ ២‑ វូត ឬដំបូលប្រាសាទៈ ធ្វើអំពីឥដ្ឋ ឬថ្មភក់ នៅស្រុកខ្មែរយើងគេធ្វើដំបូលប្រាសាទដោយរៀបដុំថ្មឲ្យលៀនចេញពី គ្នាបន្តិចម្ដងៗរហូតដល់ជួបគ្នាដល់ដំបូលលើបង្អស់ ។ ជួនកាលគេធ្វើពិដានបាំងដើម្បីកុំឲ្យមើលឃើញដំបូលប្រាសាទបែប នេះ ។ ៣‑ ទ្វារ‑បង្អួចៈ ក្របទ្វារធ្វើអំពីថ្មភក់ ឯបង្អួចមានរាងការេ ឬរាងចតុកោណកែង ។ ជួនកាលគេធ្វើទ្វារបង្អួចបិទជិតដោយភាគអំពីថ្មបាយក្រៀម ។ នៅតាមជញ្ជាំងខ្លះសិល្បៈករខ្មែរបានឆ្លាក់ធ្វើទ្វារបង្អួច បញ្ឆោត ។ ៤‑ ផ្ដែរៈ មានទំហំធំ និងទម្ងន់ធ្ងន់ផ្ដែរមានពីរៈ ផ្ដែរទី១ (ផ្ដែរទម្ររ) គឺជាផ្ទាំងថ្មធម្មតា និងផ្ដែរទី២ (ផ្ដែរលម្អ) គឺមានឆ្លាក់រូប ឬរឿងរ៉ាវផ្សេងៗ ហើយដាក់បិទពីមុខផ្ដែរទី១ ។ រចនាសម្ព័ន្ធទូទៅ គេសាងប្រាសាទសម្រាប់ឧទ្ទិសថ្វាយអាទិទេព ប្រាង្គដែលជាលំនៅរបស់អាទិទេពមានទំហំតូចៗមានតែពួកព្រាហ្មណ៍ បុរោហិត …
អានបន្ត »ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ
ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេសង្កេតឃើញប្រាសាទបុរាណខ្មែរមានច្រើនប្រភេទណាស់ដូចជាៈ ១. ប្រាសាទមានប្រាង្គតែមួយហើយនៅដាច់តែឯង ឧ. ប្រាសាទភ្នំបាយង់ ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ ។ល។ ២. ប្រាសាទមានប្រាង្គច្រើននៅលើខឿនតែមួយជាន់ ឧ. ប្រាសាទព្រះគោ ប្រាសាទលលៃ ។ល។ ៣. ប្រាសាទសង់នៅដីរាបគ្មានខឿនទេគឺសង់នៅលើដីរាបស្មើ ឧ. ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះខ័ន ។ល។ ៤. ប្រាសាទភ្នំមានទំហំធំមានខឿនច្រើនជាន់ ប្រាសាទភ្នំមាន២យ៉ាងៈ ប្រាសាទភ្នំដែលសង់លើភ្នំធម្មជាតិ (ឧ. ប្រាសាទបាខែង) និងប្រាសាទភ្នំដែលសង់នៅលើដីមានខឿនច្រើនជាន់ (ឧ. ប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទធំ ប្រាសាទប្រែរូប ប្រាសាទតាកែវ ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ។ល។) គេសាងប្រាសាទភ្នំគឺដើម្បីដំណាងភ្នំនេះឯង ។ តាមទស្សនៈឥណ្ឌាក្នុងសាសនាព្រាហ្មណ៍ គេនិយមគោរពភ្នំព្រះសុមេរុថាជាឋាននៃអាទិទេពឥសូរ ។ នៅស្រុកខ្មែរតាមជំនឿសាសនាព្រាហ្មណ៍អំពីអាទិទេពគេបានសាងរូប លិង្គព្រះឥសូរដំកល់ក្នុងប្រាសាទដំណាងព្រះរាជា ដូចជា ប្រាសាទបាគង …
អានបន្ត »