និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៖ ភាពរឹងត្អឹងរបស់ស្រីមានះ ។ អត្ថាធិប្បាយ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ កុំពត់ស្រឡៅ ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរ ដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។ កុំប្រដៅស្រីមានះ ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រី ភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។ ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ …
អានបន្ត »កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី ៖ ការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព ។ អត្ថាធិប្បាយ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី អត្ថានុរូប ត្រដោក ជាប្រដាប់ធ្វើពីឈើ ឬឫស្សី និងមានគ្រាប់នៅខាងក្នុងសម្រាប់ចងនៅកក្របី ។ កាលណាវាឱនស៊ីស្មៅ គ្រាប់នោះប៉ះទង្គិចនឹងមាត់ត្រដោកឮសូរប៉ូកៗ ។ ទោះជាសំឡេងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា ។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឲ្យសឹករេចរឹល មាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាត ឬចំណេញដល់វាទេ ។ អត្ថប្បដិរូប លោកបានប្រៀបធៀបន័យខាងលើនេះទៅនឹងមនុស្សខ្លះ ដែលឪពុកម្ដាយ អាណាព្យាបាល ឬគ្រូបាអាចារ្យខំប្រឹងប្រៀនប្រដៅអប់រំទូន្មានយ៉ាងណាក៏ដោយ ក៏គេពុំខ្ចីធ្វើដឹង ធ្វើឮអ្វីដែរ ។ គេគិតតែពីធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់គេ ។ អ្នកទូន្មានខំប្រឹងនិយាយប៉ោចៗបានត្រឹមតែសឹកបបូរមាត់ឥត ប្រយោជន៍ ។ ឯកូនចៅ សិស្ស ធ្វើព្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់ ។ ន័យនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងសំឡេងត្រដោកដូច្នោះដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – …
អានបន្ត »កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ៖ ត្រូវចេះតស៊ូ និងអត់ធ្មត់នូវអ្វីដែលខ្លួនបានទទួល ។ អត្ថាធិប្បាយ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត វាសនា = សំណាង, សំណាង = ការសាង កុំតូចចិត្តនឹងវាសនា វាសនា ជាបច្ច័យបានមកពីការកសាង ។ ការកសាងនេះជួនមានមកពីអតីតជាតិ ជួនមានក្នុងបច្ចុប្បន្នជាតិ ។ តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាបានបញ្ជាក់ថា វាសនារបស់បុគ្គលម្នាក់ៗសុទ្ធតែកើតមានឡើងអំពីអំពើរបស់ខ្លួន ម្នាក់ៗជានិច្ច ។ បើខ្លួនបានសាងសន្សំនូវកម្មអ្វី កម្មនោះនឹងផ្ដល់មកឲ្យខ្លួនវិញ ។ ដូចជា បើបុគ្គលសាងនូវសុកលកម្មរមែងបានទទួលនូវកុសលធម៌ (ភាវៈល្អ) ។ បើបុគ្គលសាងអកុសលកម្មរមែងបានទទួលនូវអកុសលធម៌ (ភាវៈអាក្រក់) ។ ន័យនេះមានការប្រៀបធៀបដូចអ្នកដែលដាំដើមខ្នុរ តែងទទួលបានផ្លែខ្នុរ (ផ្អែមល្អ) ។ ឯអ្នកដែលដាំដើមស្លែង តែងបានទទួលផ្លែស្លែង (ពុល) ។ បើយោលតាមទ្រឹស្ដីព្រះពុទ្ធសាសនាខាងលើនេះ បុគ្គលម្នាក់ៗមិនត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនទេ ។ ព្រោះអ្វីៗសុទ្ធតែកើតឡើងអំពីអំពើរបស់ខ្លួនទាំងអស់ …
អានបន្ត »កូនក្រោលបង្គាលស្នឹង – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កូនក្រោលបង្គាលស្នឹង ៖ មនោសញ្ចេតនាលើអ្នកដែលនៅជាមួយគ្នាយូរ ។ អត្ថាធិប្បាយ កូនក្រោលបង្គាលស្នឹង អត្ថានុរូប គោ ក្របី ដែលម្ចាស់ចិញ្ចឹមយូរជាងគេ ទុកដូចជាម្ចាស់ក្រោល ។ ជារៀងរាល់ថ្ងៃ គេដឹកវាទៅបោះស្នឹងឲ្យស៊ីស្មៅនៅឯវាល ដោយគេចិញ្ចឹមវាទុកប្រចាំក្រោលយូរយ៉ាងនេះហើយ គេក៏មានចិត្តអាណិតស្រឡាញ់វាជាងគេ ។ ដូច្នេះហើយម្ចាស់ក៏មិនលក់ដូរវាដែរ គឺគេទុកវាទ្រព្យសម្អប់ ។ គេហៅវាថា កូនក្រោលបង្គោលស្នឹង ។ អត្ថប្បដិរូប មនុស្សណាដែលរស់នៅក្នុងស្រុកភូមិយូរជាងគេ លោកហៅថា «ចាស់ស្រុក» ។ លោកប្រៀបធៀបមនុស្សនេះដូចគោ ក្របីប្រចាំក្រោលដែរ ។ មនុស្សនេះបើមានបញ្ហាអ្វីល្មមៗ គេច្រើនលើកអភ័យឲ្យ ព្រោះគេយល់ថា ជាចាស់ទុំប្រចាំស្រុកភូមិទៅហើយ ។ ម្យ៉ាងទៀត មនុស្សណាដែលធ្វើការក្នុងអង្គភាពបានយូរជាងគេមិនផ្លាស់ប្ដូរទៅណា គឺយូរជាច្រើនតំណចៅហ្វាយនាយ ។ មនុស្សនេះក៏គេចាត់ទុកថាជាព្រឹទ្ធាចារ្យប្រចាំអង្គភាពដែរ ។ ពំនោលខាងលើនេះ ពុំមែនជាពាក្យប្រៀនប្រដៅអប់រំអ្វីទេ គឺគ្រាន់តែចង់បញ្ជាក់ថា មនុស្សណាដែលនៅយូរក្នុងកន្លែងណាមួយ តែមានគេរាប់អានច្រើន …
អានបន្ត »កាប់បំពង់រង់ទឹកភ្លៀង – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាប់បំពង់រង់ទឹកភ្លៀង ៖ ការរង់ចាំដែលមិនច្បាស់លាស់ ។ អត្ថាធិប្បាយ កាប់បំពង់រង់ទឹកភ្លៀង អត្ថានុរូប មានមនុស្សខ្លះដោយគ្រាន់តែបានឮសូរផ្គរលាន់ ក៏នឹងស្មានថា នឹងមានភ្លៀងធំហើយ ។ គេក៏បោះបង់ការងារដែលកំពុងធ្វើនៅដៃចោល រួចក៏ប្រញាប់ប្រញាល់ទៅកាប់ឫស្សីធ្វើបំពង់រង់ចាំត្រងទឹកភ្លៀង ដែលមិនទាន់ទាំងដឹងច្បាស់ថា មានភ្លៀងឬក៏អត់ផង ។ អត្ថប្បដិរូប កិច្ចការអ្វីក៏ដោយ បើមិនទាន់ដឹងច្បាស់លាស់ទេ គេមិនត្រូវសង្ឃឹមខ្លាំងក្លារហូតដល់សុខចិត្តចោលការងារដែលកំពុង ធ្វើនៅដៃនោះទេ ។ ឧទាហរណ៍ៈ មនុស្សម្នាក់កំពុងធ្វើចម្ការ ស្រាប់តែថ្ងៃមួយបានដំណឹងថា មានគេបម្រុងមកបើករោងចក្រក្នុងភូមិរបស់ខ្លួន ។ មនុស្សនោះក៏លះបង់ការងារកសិកម្មចោលអស់រលីង ។ មួយថ្ងៃៗ គេគិតតែពីដើរស៊ើបការងាររោងចក្រ ។ ចំណែកក្រុមហ៊ុនក៏ពុំទាន់ប្រាកដថា មកបើកថ្ងៃណាដែរ ។ ឯអ្នករង់ចាំក៏ចេះតែរង់ចាំរហូតទៅ គឺរង់ចាំរហូតដល់អស់លុយកាក់ពីខ្លួន ។ ដូច្នេះការដែលឮសូរ ហើយរង់ចាំនេះពុំល្អឡើយ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ ៖ ការកាន់ក្ដីក្ដាំត្រូវក្ដាប់ឲ្យណែន ប្រយ័ត្នគ្រោះថ្នាក់ដល់ខ្លួន ។ អត្ថាធិប្បាយ កាន់កពស់កាន់ឲ្យជាប់ប្រយ័ត្នក្រឡាប់ខាំឯប្រាណ អត្ថានុរូប ពស់ក្នុងពេលនេះ លោកសំដៅយកពស់ដែលមានពឹសខ្លាំង ។ លោកចង់និយាយប្រាប់ថា បើបានជាជ្រុលកាន់កពស់ហើយ ត្រូវក្ដាប់ឲ្យណែនជាប់ក្នុងដៃ ។ ព្រោះបើធ្វេសតែបន្តិច ពស់នោះនឹងក្រឡាស់បែរមកចឹកអ្នកកាន់វិញមិនខាន ។ អត្ថប្បដិរូប ពំនោលខាងលើនេះ លោកចង់និយាយថា មុននឹងចោទប្រកាន់ទៅលើភាគីណាមួយ អ្នកដើមចោទតោងត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យបានហ្មត់ចត់ល្អិតល្អន់ជាមុនសិន ។ ព្រោះថាការចោទប្រកាន់ដែលគ្មានភ័ស្តុតាងគ្រប់គ្រាន់ និងមិនត្រឹមត្រូវ វានឹងមានផលអាក្រក់ស្រោចមកលើដើមចោទវិញ ជាហេតុនាំឲ្យមានផលវិបាកជាខ្លាំង ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ៖ ផលវិបាកនៃទង្វើរួមគ្នា ។ អត្ថាធិប្បាយ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ធម្មតាការរកស៊ី បើមុខរបរនោះធំ តម្រូវឲ្យមានភាគហ៊ុនច្រើន គេតែងចូលហ៊ុនគ្នា ទើបប្រកបមុខរបរនោះទៅបាន ។ ក៏ប៉ុន្តែចំពោះការចូលហ៊ុនគ្នា២មុខលោកហាមជាដាច់ខាតពីព្រោះវា បង្កឲ្យមានបញ្ហាខ្លាំងណាស់ គឺ ៖ កុំធ្វើស្រែប្រវាស់ ការធ្វើស្រែប្រវាស់ ដូចជា ម្នាក់មានដីស្រែ ម្នាក់ទៀតមានពូជស្រូវ ឬម្នាក់មានដីស្រែ ម្នាក់ទៀតមានឧបករណ៍ គោ ក្របី នង្គ័ល រនាស់ជាដើម ។ ការប្រវាស់គ្នានេះ អាចឲ្យគេចំណេញបានទាំងសងខាង ក៏ប៉ុន្តែបើការប្រវាស់គ្នានេះធ្វើបានត្រឹមតែពាក់កណ្ដាលដៃ ដូចជា ស្រូវមិនទាន់ចេញផ្លែ ឬកំពុងចេញផ្លែ ស្រាប់តែជួបចៃដន្យចង្រៃ ភាគីទាំងពីរនេះមានជម្លោះដោយប្រការណានីមួយ តើគេបែងចែកភាគផលគ្នាដូចម្ដេចកើត ? ដូច្នេះប្រកដជាជម្លោះនេះរីករាលដាលដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ និងអាចឈានទៅរកការវាយប្រហារគ្នាក៏សឹងមាន ។ កុំសង់ផ្ទះចូលគ្នា ការសង់ផ្ទះចូលគ្នាក៏មានន័យ ដូចខាងលើដែរ …
អានបន្ត »កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំស្លាប់ដូចពស់រស់ដូចកង្កែប ៖ កុំធ្វើខ្លួនឲ្យគេខ្លាចគ្រប់កាល និងរស់គ្មានន័យ ។ អត្ថាធិប្បាយ កុំស្លាប់ដូចពស់រស់ដូចកង្កែប ធម្មតាសត្វសាហាវយ៉ាងណាក៏ដោយ ពេលងាប់ទៅគេលែងខ្លាចវាអស់ហើយ ។ ប៉ុន្តែសត្វពស់វិញងាប់ក៏ដោយ ក៏គេនៅតែខ្លាចដដែល ។ អត្ថានុរូប ពស់នៅពេលនេះ លោកសំដៅយកពស់ដែលមានពឹស ។ ពេលវានៅរស់ អ្នកផងទាំងពួងតែងតែខ្លាចរអាគ្រប់ៗគ្នាទាំងក្មេងទាំងចាស់ ។ លុះពេលវាងាប់ទៅក៏គេនៅតែខ្លាចវាដដែល ។ កម្លាចនេះដោយគិតថាវាមិនទាន់ងាប់មែនទែន ។ បើឃើញវាហើមស្អុយរលួយក៏នៅគិតថាក្រែងពឹសវានៅជាប់តាមឆ្អឹងឆ្អែងទៀត ។ រីឯសត្វកង្កែបគឺជាសត្វស្លូតហើយល្ងង់ ។ វាខ្លាចគេណាស់ ។ វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។ ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែកទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបានឆ្ងាយដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។ ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិនចេះកាយរូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។ វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវាដោយទាំងក្ដាមម្ចាស់រូងទៀត ។ អត្ថប្បដិរូប សត្វពស់ក្នុងន័យខាងលើនេះ លោកប្រៀបធៀបទៅមនុស្សពាលយង់ឃ្នងកាចសាហាវ ។ មនុស្សពាលនេះកាលបើរស់នៅត្រង់ណា អ្នកផងទាំងពួងតែងមានការភ័យខ្លាចរអាជាខ្លាំង ។ …
អានបន្ត »កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល
និយមន័យ – សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល ៖ ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ ។ អត្ថាធិប្បាយ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល កុំទុកចិត្តមេឃ មេឃជារបស់ធម្មជាតិ គេមិនអាចកំណត់ ឬបង្គាប់បញ្ជាបានទេ ដូចជា ពេលខ្លះមេឃរកកលចង់ភ្លៀង ស្រាប់តែមិនភ្លៀងទៅវិញ ។ ជួនគេឃើញមេឃស្រឡះសោះស្រាប់តែភ្លៀងភ្លាម ។ ជួនកាលទៀត គេឃើញមេឃបើកថ្ងៃធម្មតាទេ ស្រាប់តែមានភ្លៀងរ៉ុយៗចុះមកដែលគេហៅថា មេឃភ្លៀងបើកថ្ងៃ ។ ដូច្នេះ ឃើញថាគ្មានអ្វីគួរឲ្យគេទុកចិត្តបានឡើយ ។ កុំទុកចិត្តផ្កាយ ផ្កាយក៏ជារបស់ធម្មជាតិដូចមេឃដែរ ដូច្នេះក៏មិនគួរឲ្យទុកចិត្តបានឡើយ ។ ដូចជាកណ្ដាលអាធ្រាត្រផ្កាយនេះឃើញនៅចំពីលើក្បាល បន្ទាប់មកឃើញនៅទិសខាងលិចវិញ ។ ដូច្នេះ ឃើញថា គេមិនអាចកំណត់ ឬទុកចិត្តថា វានៅនឹងនមួយកន្លែងបានឡើយ ។ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ នៅក្នុងសង្គមខ្មែរ ភរិយាជាចំនួនច្រើនណាស់ដែលប្រកាន់ខ្ជាប់នូវប្រពៃណីជាតិ …
អានបន្ត »ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ ៖ អ្វីដែលខុសប្រក្រតី បុគ្គលិកលក្ខណៈក៏ខុសប្រក្រតីដែរ ។ អត្ថាធិប្បាយ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ មនុស្សក្ដី សត្វតិរច្ឆានក្ដី ដែលមានលក្ខណៈកាយវិការដូចខាងលើ លោកប្រាប់ថាគួរឲ្យប្រុងប្រយ័ត្ន ។ ក្របីស្នែងកែក មានសត្វជាច្រើនដែលមានលក្ខណៈមិនប្រក្រតី តែពេលនេះលោកលើកយកសត្វក្របីស្នែងកែកមកធ្វើជាតួយ៉ាង ។ លោកថាសត្វក្របីស្នែងកែកតែងកាច និងមានភាពអំនួតជាងក្របីធម្មតា ។ ឫកពាវាក្រអឺតក្រទម មិនខ្លាចគេទេ ។ កាលណាវាឃើញក្របីដូចគ្នា ឬមនុស្សទៅជិតវាៗតែងអើតក្បាលស្ងើន បង្ហាញនូវភាពអំនួត និងកាច ។ មនុស្សស្រលៀងភ្នែក តាមការកត់សម្គាល់ឃើញថា មនុស្សស្រលៀងភ្នែកតែងមានអ្វីដែល«លើស» គឺថាល្អ ក៏ល្អលើសគេ បើអាក្រក់ក៏លើសគេ បើស្លូតបើកាចក៏លើសគេដែរ ។ ហេតុនេះហើយបានជាលោកប្រាប់ថា ឲ្យប្រុងប្រយ័ត្ន ។ ព្រោះបើសេពគប់ចំលើអ្នកដែលល្អលើសគេជាការប្រសើរ ។ តែបើចំលើអ្នកអាក្រក់លើសគេវិញគួរឲ្យស្ដាយ ។ ក្រពើកំបុតកន្ទុយ …
អានបន្ត »