រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសម្នាក់ នៅស្រុកមួយ អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស៣០ច្រកក្នុងទៃ ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា អញទៅទីពឹងអ្នកណានឹងបានសុខ។ គិតទៅឃើញថា គួរអញទៅជ្រកកោន នឹងលោកក្រឡាហោមចុះ ។ ហើយក៏ដើរចេញពីផ្ទះទៅ , ទៅដល់ក្រាបសំពះតាមសមគួរ ។ លោកក្រឡាហោមសួរថា ជីឯង មកពីស្រុកណា មានការអ្វី ?បុរសនោះជំរាបថា ខ្ញុំបាទ មកពីស្រុកឆ្ងាយ អាពុកម្ដាយស្លាប់ចោលអស់ហើយ នៅកំព្រាតែម្នាក់ឯង, ខ្ញុំបាទមកនេះ នឹងសូមជ្រកកោននៅបម្រើ ជាកូនក្មួយតទៅ សូមព្រះតេជព្រះគុណមេត្តា ។ លោកនោះសួរថា ជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេ ? បុរសជំរាបថា អក្សរខ្ញុំបាទមិនចេះទេ ។ លោកក្រឡាហោមប្រាប់ថា យើងទទួលឲ្យនៅបាន តែត្រូវឲ្យជីឯងបោសសម្រាមក្រោមផ្ទះយើង រៀងរាល់ថ្ងៃកុំខាន ។ បុរសនោះក៏នៅបម្រើ …
អានបន្ត »រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ
រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសកុហក៤នាក់ មកជួបជុំគ្នា រួមគំនិត គិតដើរទៅរកឆរបោកបញ្ឆោត យកទ្រព្យសម្បត្តិគេ នៅគេហដ្ឋាន ឆ្ងាយពីលំនៅរបស់ខ្លួន , ព្រមព្រៀងគ្នាស្រេចហើយ ក៏នាំគ្នាដើរទៅ , លុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់ពីរនាក់ ជាអ្នកធ្វើចម្ការកប្បាស នៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេ ។ បុរសកុហក៤នាក់នោះ បានដឹងដំណឹងថា តាចាស់ ដូនចាស់ ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើ ក៏គិតគ្នាថា យើងត្រូវនាំគ្នាឈប់ទៅទីនេះ ដើម្បីភូតកុហក យកទ្រព្យសម្បត្តិតាចាស់ ដូនចាស់នេះឲ្យបាន បុរស៤នាក់នោះ ទៅដល់សួរតាចាស់ដូនចាស់ថា ឱ ! តាយាយអើយ ! យើងខ្ញុំទាំង៤នាក់នោះ មកពីស្រុកឆ្ងាយណាស់ ខំត្រាច់ដើររកអ្នកឯណាដែលចេះដឹង ព្រោះយើងខ្ញុំចង់ដឹងរឿងព្រេងពីបុរាណនាយមក, តែវេលានេះ បានមកជួបនឹងតាយាយៗ ប្រហែលជាចេះដឹងរឿងបុរាណមកខ្លះមិនខាន បើដូច្នេះ សូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយ ឲ្យចៅស្ដាប់បន្តិច ។ តាចាស់ដូនចាស់ ក៏ឆ្លើយតបទៅបុរសទាំង៤នាក់វិញថា ចៅអើយ …
អានបន្ត »រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ
រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ ៖ មានរឿងព្រេងមួយ ដំណាលថា : មានបុរសកំជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី ។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក , បុរសកំជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ , ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា៥ម៉ាត់ បារី៥ចូលទៅក្រាបសំពះប្ដី ហើយថា ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃ ក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ ។ ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់ …
អានបន្ត »រឿងបុរសចាក់ស្មុគ – រឿងព្រេងខ្មែរ
រឿងបុរសចាក់ស្មុគ – រឿងព្រេងខ្មែរ ៖ កាលពីដើមម្នាក់ចេះចាក់ស្មុគ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគលើចុងត្នោត ហើយគិតតែម្នាក់ឯងថា ” បើងញចាក់ស្មុគបាន១ លក់បាន ១០ សេន, បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា ” ។ បុរសនោះមិនគ្រាន់តែគិតក្នុងចិត្ត ក៏ងារដៃលើកទាំងចើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មានទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា ” បើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត ” ។ ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ …
អានបន្ត »រឿងបុរសចេះថ្នាំពិសពស់ – រឿងព្រេងខ្មែរ
រឿងបុរសចេះថ្នាំពិសពស់ – រឿងព្រេងខ្មែរ ៖ មានថ្ងៃមួយ បុរសឈ្មោះសុខ ធ្វើដំណើរទៅកាប់ឧសក្នុងព្រៃ ។ លុះទៅដល់ព្រៃ ជាកន្លែងកាប់ឧសនោះហើយ ឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូល ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដោយពស់ចឹក ព្រោះនៅខាងក្រោមខ្លានោះមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ ក៏ស្រាយថង់យាមយកថ្នាំមកដុះលាបស្រឡាបឲ្យ ។ លុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំ ដែលលាប ក៏មានសេចក្ដីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យ ហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ ខ្លួនអញយ៉ាងនេះ ! ។ បុរសនោះឆ្លើយថាយើងដើរមក បានឃើញបងឯងស្លាប់ដោយពស់ចឹក ហើយយើងដុះថ្នាំស្រឡាបលាបឲ្យបងឯងរស់តើ ! ។ ខ្លាថាអញមានស្លាប់អី ពស់ចឹកអញកាលណា ! អញកំពុងដេកលក់ស្រួលទេតើ ! បើដូច្នោះ អញត្រូវប្រហារជីវិតឯងធ្វើជាអាហារ ។ ចៅសុខមានសេចក្ដីតក់ស្លុត នឹងសេចក្ដីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថាបងអើយ ! អាណិតយើងផង កុំអាលពិឃាដយើងក្នុងគ្រានេះ ចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជំរះឲ្យ បើរកទៅឃើញថាយើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវត្រូវទុកជីវិតយើង ។ …
អានបន្ត »រឿងបុរសដណ្តឹងប្រពន្ធ – រឿងព្រេងខ្មែរ
រឿងបុរសដណ្តឹងប្រពន្ធ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសម្នាក់ចង់បានប្រពន្ធ ទៅដណ្តឹងកូនគេម្នាក់ ។ ម្តាយឪពុកគេថា «បើចង់បានកូនយើងជាប្រពន្ធ លុះតែឲ្យយើងចងត្រាំទឹកបានបីយប់ ទើបយើងឲ្យកូនបាន» ។ បុរសនោះ ក៏ព្រមឲ្យគេចងត្រាំទឹក ដល់ត្រាំទឹកបានពីរយប់បុរសនោះឃើញភ្លើងឆេះលើកំពូលភ្នំ ក៏លើកដៃឡើងអាំងលេង ។ គេមើលមកឃើញគេថាបុរសនោះអាំងភ្លើង គេមិនឲ្យកូនគេជាប្រពន្ធឡើយ ។ បុរសនោះ ខឹងណាស់ទៅប្តឹងចៅក្រម ចៅក្រមឲ្យទៅកោះម្តាយឪពុកខាងស្រីនោះមកជំនុំជម្រះ ។ ចៅក្រមយកសំណូកពីអ្នកចុងក្តី ក៏កាត់ថា «ចៅឯងត្រូវចាញ់គេហើយ មិនត្រូវបានកូនគេទេ បើដូច្នេះ ចៅឯងទៅរៀបបាយមកឲ្យយើងស៊ី» ។ ឯចៅនោះ ឮចៅក្រមកាត់ថាមិនត្រូវបានកូនគេជាប្រពន្ធ ហើយគេប្រើទៅរៀបបាយមកឲ្យគេស៊ីផង ក៏តូចចិត្តណាស់ ដើរបណ្តើរយំបណ្តើរ ទៅប្រទះនឹងសុភាទន្សាយៗសួរថា «ថ្វីបងក៏បានជាយំ?» ។ បុរសនោះ ប្រាប់តាមដំណើរសព្វគ្រប់ប្រការ ។ សុភាទន្សាយសួរថា « គេឲ្យបងឯងទៅណា? » ។ បុរសនោះថា «ឥឡូវគេប្រើឲ្យទៅរៀបបាយ …
អានបន្ត »រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ – រឿងព្រេងខ្មែរ
រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ មានកូនប្រុស៤នាក់ បានសិក្សាវិជ្ជា៤បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី , ម្នាក់ចេះដេក , ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង៤នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា ឲ្យស៊ីភោជនាហារគ្រប់មុខ ។ បុរសនោះក៏បរិភោគ តាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។ ស្ដេចសួរបុរសនោះថា ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ ? ។ បុរសនោះក្រាបទូលថា សម្លនេះ មានទឹកឆៅមួយក្រចកនៅក្នុងនោះ បានជាទូលព្រះបង្គំជាខ្ញុំ មិនទទួលព្រះរាជទាន ។ ស្ដេចនឹកក្នុងព្រះទ័យថា បុរសនេះ ចេះវិជ្ជាខាងស៊ីស្ទាត់មែន …
អានបន្ត »រឿងសុភាសិតតម្លៃ៣០តម្លឹង – រឿងព្រេងខ្មែរ
រឿងសុភាសិតតម្លៃ៣០តម្លឹង – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានជនពីរនាក់ប្ដីប្រពន្ធ, បុរសជាប្ដី បានឃើញគេរៀនរបៀនពូកែ ចង់រៀនណាស់ យកប្រាក់៣០តម្លឹង លាប្រពន្ធដើរទៅរករៀន ដើរពីស្រុកមួយដល់ខែត្រមួយឮគេថា ទីត្រង់ណា មានអ្នកចេះរបៀនអាគមគាថាពូកែ ក៏ទៅរកត្រង់នោះ ដល់ទៅជួបនឹងគ្រូណាពូកែ គេសូត្រឲ្យស្ដាប់គេធ្វើឲ្យមើលដូចម្ដេចៗ ក៏ចេះតែមិនចូលចិត្ត, លុះដើរឆ្ងាយទៅៗ ក៏បានជួបនឹងតាចាស់ម្នាក់ ។ តាចាស់សួរថា អ្នកឯងទៅណា ដើរមកតែម្នាក់ឯង ស្វះស្វែងរកអ្វី ? ។ បុរសនោះឆ្លើយថា ឱ ! តាអើយ ! ខ្ញុំមកនេះ ត្បិតឮគេថានៅទីនេះ មានគ្រូចេះរបៀនពូកែបានជាខ្ញុំខំសង្វាតមក ក្រែងតាចេះដឹង ប្រដៅចៅផង ។ តាចាស់ឆ្លើយថា តាមានរបៀនបីបទ តម្លៃ៣០ តម្លឹង បើចៅឯងកាន់ជាប់ ចៅឯងមិនច្បុតទេ គង់បានដូចចិត្ត បើមានកិច្ច មានដំណើរអ្វីឲ្យសូត្ររបៀនតានេះចុះ ពូកែណាស់ ។ បុរសនោះថា …
អានបន្ត »រឿងព្រេងកំពង់ខ្សាច់ស – រឿងព្រេងខ្មែរ
រឿងព្រេងកំពង់ខ្សាច់ស – រឿងព្រេងខ្មែរ ៖ នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្ដព្រៃវែង មានភូមិមួយដែលនៅខាងលិចភូមិគោកសណែ្ដក ចម្ងាយប្រមាណ៣គ.ម គេហៅភូមិនេះថា “កំពង់ខ្សាច់ស”។ កាលពីដើមកំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ។ ដោយទឹកជន់លិចជាញឹកញាប់ពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅសង្កាត់ឈើកាច់វិញ។ កំពង់ខ្សាច់សដែលស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូណ៌ដោយមច្ឆាជាតិផង។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាបនារដូវប្រាំង ប៉ុនែ្ដនៅរដូវប្រាំងបឹងនេះរូមមកនៅតូចវិញ។ មុនឆ្នាំ១៩៥០ “កំពង់ខ្សាច់ស” ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបដោយសេចក្ដីសប្បាយរុងរឿង ប៉ុនែ្ដដោយស្រុកមានអសន្ដិសុខក្នុងសម័យនោះ អ្នកផ្សារក៏នាំគ្នារត់ឡើងទៅនៅ ឯគោគសណែ្ដកខ្លះ ទៅនៅពាមរក៏អស់ខ្លះទៅ។ សព្វថ្ងៃកំពង់ខ្សាច់ស ក្លាយជាភូមិអ្នកស្រុកធម្មតា។ បានជាគេ ហៅថា “កំពង់ខ្សាច់ស” ដោយមានរឿងព្រេងដែលចាស់ៗនិទានតៗមកថាៈ ក្នុងអតីតកាលយូរអង្វែងណាស់មកហើយ ឮថាមានក្រពើឈ្មោលមួយនៅឯភ្នំជើងម៉ីដែង ក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិរិទ្ធខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឈក៏បាន។ ថ្ងៃមួយក្រពើនេះ បានកាត់មករកប្រខាំគ្នានឹងក្រពើមួយទៀតនៅទន្លេហោះហៀវ ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើដែក (កណ្ដាល) លុះមកដល់ពាម (បាណាម) …
អានបន្ត »រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ
រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ ៖ តាមទំនៀមពីបុរាណកាលមកក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យ បច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្កាផ្សេងៗ មាន កាវ កបិត ទំហូ ជាដើម ។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ ។ រឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ ឈ្មោះ មាស នៅភូមិពោធិដូតអស់ គាត់បានស្លាប់ប្រហែល ១៨ឆ្នាំហើយ (២)។ ដើមឡើយខ្ញុំសួរគាត់ថា “យាយ ! ហេតុដូចមេចក៏ប្រហោងត្រចៀកយាយធំម្លេះ? តើយាយពាក់កាវ ប៉ុន្មានទៅ? ” យាយមាសឆ្លើយតបវិញថា “ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយ គេមិនសូវពាក់កាវទេ គឺគេពាក់តែត្រសាល់ ឯត្រសាល់នោះ បើអ្នក មានទ្រព្យសម្បត្ដិច្រើនគេធ្វើដោយមាសប្រាក់ ឬភ្លុក។ ឯអ្នកក្រសម្បត្ដិទ្រព្យគេធ្វើដោយឈើពាក់សោះតែទំនេរ ត្រចៀកណ៎ាចៅ!។ អាស្រ័យការពាក់ ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារធ្លាក់ចុះ ហើយមានប្រហោងធំ ដូច្នេះឯង។ ត្រសាល់នេះរាងប៉ុនមេដៃ មានសណ្ឋានប្រហែលនិងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាង …
អានបន្ត »