រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានសេដ្ឋីប្តីប្រពន្ធ មានកូនក្រមុំមួយនាក់ រូមឆោមល្អណាស់ ។ ពួកកម្លោះៗជាច្រើន ស្ម័គ្រចិត្តស្រឡាញ់ បានប្រាប់មាតាបិតាឲ្យចូលទៅដណ្តឹកកូនក្រមុំមហាសេដ្ឋីៗនោះ ក៏ព្រមឲ្យ ឥតប្រកែក តែមានធ្វើខសន្យាថា «បើកម្លោះឈ្មោះណាចង់បាន ត្រូវសង់ផ្ទះ ៥ ល្វែងតែមួយថ្ងៃឲ្យហើយ, បើធ្វើមិនហើយ សេដ្ឋីនោះផ្តាច់មិនឲ្យកូនក្រមុំទេ» ។ កម្លោះដទៃៗ ប៉ុន្មានៗ ខូចខាតជមនួនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ សេដ្ឋិក៏ផ្តាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ មានកម្លោះម្នាក់ ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក» ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់មាតាបិតាយកទៅទីឈើ លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត ហើយប្រាប់មាតាបិតា ឲ្យទៅដណ្តឹងកូនក្រមុំមហាសេដ្ឋីនោះ ។ ឯមាតាបិតាក៏ទិញផ្លែឈើ មើលឈើ បានច្រើនតុ ហើយពឹងញាតិសន្តាន ឲ្យជួយកាន់ជំនួននោះ ទៅដល់ផ្តះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ …
អានបន្ត »រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ
រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ អ្នកស្រុកគេហៅថា ចៅអាចម៍សេះ ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ ធ្វើការអ្វីៗក៏ទន្ទេញថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។ បុរសស្រែកហៅថា ឲ្យចូលមកនេះសិន ។ លុះសំពៅចូលមកសួរថា អ្នករាល់គ្នា បើកសំពៅមកពីណា ? ។ នាយសំពៅថា មកពីស្រុកចិន។ បុរសថា អ្នកស្គាល់ស្ដេចក្រុងចិនទេ ? ។ នាយសំពៅថា ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ ។ បុរសថា ស្ដេចក្រុងចិននោះ ជាក្លើរអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក …
អានបន្ត »រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ
រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានព្រះមហាក្សត្រិយ៍មួយព្រះអង្គ សោយរាជសម្បត្តិនៅនគរមួយ មានអគ្គមហេសី ជាចមស្រ្តី មានមន្រ្តីចតុស្ដម្ភ៤នាក់ មានហោរាមួយនាក់ ជាតំនាងព្រះនេត្រ ព្រះកាណ៌ព្រះអង្គ មានមន្រ្តីនិងស្រីស្នំជារាជបរិពារ ពេញកិត្តិយសជាម្ចាស់ផែនដី តាមព្រះរាជប្រពៃណីអំពីបុរាណរៀងមក ។ ប៉ុន្តែព្រះមហាក្សត្រិយ៍និងចតុស្ដម្ភទាំង៤នាក់ ពុំបានរៀនវេទមន្ត ខាងការពិជ័យសង្រ្គាម ដូចព្រះរាជាមុនៗមកឡើយ ព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេក ។ ដោយព្រះរាជានុភាពរបស់ព្រះអង្គ ចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថា << បើប្រសិនជាមានសឹកសត្រូវ ចូលមកលុកលុយដណ្ដើមព្រះនគរ អញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្រដោយងាយពុំខានឡើយ ។ ថ្ងៃមួយ វេលាម៉ោង៨ព្រឹក ព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោង ដោយមានព្រះអគ្គមហេសីគង់អែបនែបជិតព្រះអង្គ ហើយដោយមានហោរាចតុស្ដម្ភទាំង៤នាក់ និងមន្រ្តីឯទៀត ក្រាបបង្គំគាល់តាមធម្មតា ។ ពេលនោះទ្រង់ភ្នកព្រះទ័យ ចង់ទៅរៀនសិល្បសាស្រ្តក្នុងសំណាក់អាចារ្យទិសាបាមោក្ខ ឯនគរតក្កសិលា ។ ទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសី ក៏សុំតាមទៅផង ។ ឯហោរានិងចតុស្ដម្ភទាំង៤នាក់ ក៏សុំតាមហែព្រះអង្គទៅដែរ ដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញ ដើម្បីរក្សាព្រះនគរ ។ …
អានបន្ត »រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ
រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ ៖ មាននិទានមួយថា សត្វដង្កូវកំពុងស៊ីស្លឹកឈើ មានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះ ។ ក្អែកថា ពេលនេះ មានលាភបានដង្កូវស៊ី ! ក៏ហើរទៅជិតដង្កូវ ។ ដង្កូវក្រឡេកឃើញក្អែកក៏នឹកថា ខ្លួនអាក្អែកនេះ ចិត្តឃោរឃៅ នឹងចឹកអញស៊ីឥឡូវហើយ ។ ដង្កូវសួរក្អែកថា មករកអ្វី ? ក្អែកប្រាប់ទៅដង្កូវវិញថា អញមកស៊ីដង្កូវឯង ។ ដង្កូវថា លុះតែក្អែកឯង រកប្រស្នាអញឃើញទើបស៊ីអញបាន, បើរកប្រស្នាអញមិនឃើញ ស៊ីអញមិនបានទេ ។ ក្អែកសួរថា ប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ ។ ដង្កូវសួរទៅក្អែក ដូចមានតទៅនេះ : ដូចម្ដេច ដែលគេហៅថា ផ្អែមជាងគេបំផុត ? ដូចម្ដេច ដែលគេហៅថា ជូរចត់ជាងគេបំផុត ? ដូចម្ដេច ដែលគេហៅថា ស្អុយជាងគេបំផុត ? ដូចម្ដេច …
អានបន្ត »រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ
រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។ ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់” ។ រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។ ចំណែកឯនាងមេខលា ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។ បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស …
អានបន្ត »រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ
រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ ៖ មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ …
អានបន្ត »រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ
រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ ៖ ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមាន រឿងដំណាលថា ៖ ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នក មានភោគសម្បត្ដិបរិបូណ៍ មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទីទួលមួយ ខាងកើត ភ្នំតូចមួយ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែ ឃើញដើមគគីរមួយធំអណ្ដែតមកច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ។ ដូនពេញឃើញដូច្នោះគាត់ប្រញាប់រត់ទៅអំពាវនាវហៅអ្ឋ្នកជិតខាងឱ្យមកជួយទាញយក ដើមគគីរនោះ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្ដិចម្ដងទាល់តែមកដល់លើមាត់ច្រាំង។ ពេលដែល ដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបបួន អង្គតូចៗធ្វើអំពីសម្រិត និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ដម្ខាងទ្រង់ដំបង ព្រះហស្ដម្ខាង ទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ដោយរើសបានរបស់ ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ។ ដូនពេញចាត់ការសង់ខ្ទមតូចមួយតំកល់ជាបណ្ដោះ អាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាងជួយ លើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឱ្យទៅជាភ្នំ …
អានបន្ត »រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ
រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធ មានកូនប្រុសមួយ ។ កូននោះកើតឡើងវេលាណា មានទេវតាអាក្រក់មកថែរក្សាសែកសោយ ។ តាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះ ឪពុកម្តាយក៏ស្លាប់ចោលអស់ទៅ ។ ក្មេងនោះនៅជាមួយនឹងជីដូនៗ ក៏ថែរក្សាដរាបដល់អាយុ ២០ ឆ្នាំ ។ ថ្ងៃមួយ ក្មេងនោះចូលទៅក្នុងព្រៃ ដើម្បីរកឧស កំពុងតែកាប់ឧស មានទេវតាមួយអង្គទៀត ជាទេវតាល្អ ជួយឲ្យចម្រុងចម្រើនយសស័ក្តិភោគសម្បត្តិ ។ ទេវតានោះនិយាយនឹងទេវតាអាក្រក់ថា «តាំងពីអ្នកឯងចូលមករក្សាមនុស្សនោះកាលណា ម្តាយអាពុកគ្នាស្លាប់ចោលអស់ហើយ គ្នាក្រលំបាកពន់ពេក ហើយថារឹទ្ធិអ្នកឯងពូកែមែន » ។ ទេវតាអាក្រក់និយាយតបទៅវិញថា « អ្នកជឿថាអំណាចខ្ញុំពូកែទេ? » ។ ទេវតាល្អឆ្លើយថា « ខ្ញុំជឿហើយ ប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្តង» ។ ទេវតាអាក្រក់ ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅ ។ ទេវតាបណ្តាលឲ្យមនុស្សនោះកំពុងតែកាប់ឧស ក៏ដាក់ដឹងចុះហើយភ្ញាក់ខ្លួនព្រើតលោកគិតថា « …
អានបន្ត »រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ
រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ ៖ នេះនឹងនិយាយពីរឿងធនញ្ជ័យ កាលដើមឡើយមកចាប់កំណើតក្នុងពោះនាងម្ដាយៗដេកទៅយល់សប្ដិតែទៀប ឯព្រឹកដូចជាយល់សូង យល់សប្ដិបេះដូងបេះទាំងបានផ្លែ យល់សប្ដិឃើញខែៗនោះពេញបូរមី នាងនោះភ្ញាក់ឡើងពីដេកគិតថា សប្ដិនេះល្អណាស់ បើដូច្នេះអញនឹងទៅឱ្យហោរមើលឱ្យបានដឹងថាសប្ដិនេះល្អ ឬអាក្រក់ គិតស្រេចយកទៀនធូប ទៅដល់ផ្ទះហោរ អ្នកហោរមិននៅ នៅប្រពន្ធហោរ នាងនោះទៅដល់ផ្ទះហោរហើយសួរថា អ្នកហោរនៅទេ ប្រពន្ធហោរប្រាប់ថាមិននៅទេ រកគាត់ថ្វីនាង នាងនោះប្រាប់ថា មករកគាត់ឱ្យទាយ ត្បិតខ្ញុំដេកទៅយល់សប្ដិទៀប ឯព្រឹកហាក់ដូចយល់សូង យល់សប្ដិឡើងបេះដូងបេះបានទាំងផ្លែ យល់សប្ដិឃើញខែៗនោះពេញបូរមី ប្រពន្ធហោរប្រាប់ដឹងសព្វគ្រប់ថា នាងនោះនឹងកើតកូនៗនោះប្រុសហើយនឹងបានជាស្ដេច ដឹងដូច្នោះគិតថា អញនឹងទាយឱ្យទៅជាខ្ញុំគេ នាងនោះស្ដាប់នាងប្រពន្ធហោរទាយដូច្នោះហើយ ក៏លាវិលមកផ្ទះវិញ។ ដល់សម្រាលកូននោះមកប្រុស បានអាយុ៧ឆ្នាំ ដើរទៅលេងខាងផ្ទះមហាសេដ្ឋីសព្វៗថ្ងៃ ឯប្រពន្ធមហាសេដ្ឋីត្បាញលើផ្ទះ បោះត្រល់ទៅវាធ្លាក់ទៅដីក្រឡេកមើលទៅឃើញធនញ្ជ័យនៅនោះ ស្រែកហៅថាអាជ័យរើសត្រល់ឱ្យអញ ទើបធនញ្ជ័យសូរថា បើខ្ញុំរើសត្រល់ឱ្យ តើឱ្យរបស់អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា អញឱ្យអំបុកអាជ័យឯង ធនញ្ជ័យថាឱ្យតិច ឬច្រើន នោះនាងប្រពន្ធមហាសេដ្ឋីប្រាប់ថាអញឱ្យច្រើន ទើបធនញ្ជ័យរើសត្រល់ឱ្យ ហើយអង្គុយចាំទារអំបុកអំពីប្រពន្ធមហាសេដ្ឋីថា …
អានបន្ត »រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ
រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ ៖ មានមនុស្សពីរនាក់ ជាបងថ្លៃ ប្អូនថ្លៃនឹងគ្នា , បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ ។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ , ប្អូនថ្លៃនោះ បានមកជួបនឹងបង បបួលទៅស៊ីឯផ្ទះឪពុកក្មេក, បងថ្លៃនិយាយប្រាប់តាមត្រង់ថា មិនហ៊ានទៅស៊ីទេ ព្រោះខ្លួនជាអ្នកក្រ មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបបទ ខ្មាសគេ, ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា មិនអីទេ ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗ ស៊ីអី ស៊ីហ្នឹងទៅ មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ បបួលគ្នាស៊ីបាយតាមធម្មតាទៅ , ដល់គេលើកសម្លខ្ចៅមក ប្អូនក៏យកចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សំបកខ្ចៅនោះដាក់នៅនឹងកន្លែង ហើយគេចោលសំបកនោះទៅ ។ ឯបងនោះមិនដឹង ដោយមិនបានឃើញគេធ្វើដូច្នោះ ក៏ខំជញ្ជក់ហើយខំទាំងទំពាសំបកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។ …
អានបន្ត »