Tuesday , December 3 2024

សុភាសិតអធិប្បាយ

សុភាសិតអធិប្បាយ គឺការប្រមូលផ្តុំដោយ សុភាសិត​ខ្មែរ​ ដោយអមមកជាមួយការ អធិប្បាយ ពន្យល់ ក្បោះក្បាយលំអិតអំពី អត្ថន័យ ទូទៅរបស់ សុភាសិត ។

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល ៖ ត្រូវ​ប្រយ័ត្ន​នឹង​ឥរិយាបថ​របស់​សត្រូវ ។ អត្ថាធិប្បាយ ឃើញខ្លាក្រាប កុំថាខ្លាសំពះ ប្រយ័ត្នខ្លាទះរបកស្បែកក្បាល ខ្លា​នៅ​ពេល​នេះ លោក​ប្រដូច​ទៅ​នឹង​សត្រូវ ។ ធម្មតា​សត្រូវ​ពុំ​ដែល​មាន​ចេតនា​ល្អ​ចំពោះ​អ្នក​ទេ ។ ម្ល៉ោះ​ហើយ​គេ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ ។ ព្រោះ​ជួនកាល​វា​ធ្វើ​ហាក់​ដូចជា​ស្លូតៗ​យ៉ាង​ស្ងៀមស្ងាត់ ដែល​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ខុស​បាន ។ ជួន​កាល​ទៀត វា​ប្រើ​ល្បិច​ខ្ពស់​ពិសេស គឺ​វា​ធ្វើ​ជា​មក​សុំ​ចង​ស្ពាន​មេត្រី​ល្អ​ឡើង​វិញ​ក៏​មាន​ដែរ ។ ប៉ុន្តែ​វា​បង្កប់​នូវ​ល្បិច​ពឹសពុល ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន ។ ក្នុង​ន័យ​ខាងលើ​នេះ​ដដែល មាន​អ្នក​អំនួត​ខ្លះ​បាន​យក​ពាក្យ​នេះ​មក​និយាយ​ឡូឡា​ក្អេងក្អាង​ដាក់​បច្ចាមិត្ត​របស់​ខ្លួន​ដែរ ។ ដូចជា​គេ​និយាយ​ថា «ម៉េច ! អញ​នៅ​ស្ងៀម​មិន​មាត់ មិន​ក​ ប៉ុណ្ណឹង​ហើយ វា​នៅ​មិន​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទៀត ។ នែ​វ៉ើយ ! កុំ​ឃើញ​ខ្លា​ក្រាប ថា​ខ្លា​ថ្វាយ​បង្គំ​ឲ្យ​សោះ តិច​ថា​មិន​បាន​ប្រាប់​…» ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ងើយស្កក ឳនដាក់គ្រាប់ – …

អានបន្ត »

ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

ងើយស្កក ឳនដាក់គ្រាប់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ងើយស្កក ឳនដាក់គ្រាប់ ៖ ក្រអឺត​ក្រទម​បាត់​លាភ រាប​ទាប​បាន​លុយ ។ អត្ថាធិប្បាយ ងើយស្កក ឳនដាក់គ្រាប់ អត្ថានុរូប ងើយស្កក ធម្មតា ស្រូវ​ដែល​មាន​ដើម​ត្រង់ៗ​ឡើង​លើ​ចង្អុល​មេឃ​នោះ មក​ពី​ដើម​វា​ស្រាល ព្រោះ​ពុំ​មាន​គ្រាប់ ។ ស្រូវ​បែប​នេះ​គេ​ហៅ​ថា ស្រូវ​ស្កក​គ្មាន​ផល​អ្វី​ទេ ។ ឳនដាក់គ្រាប់ គេ​សម្គាល់​ឃើញ​ថា ស្រូវ​ណា​ដែល​ឱន ឬ​ក្រាប​ទៅ​លើ​ដី គឺ​ស្រូវ​នោះ​មាន​គ្រាប់​ល្អ ធ្វើ​ឲ្យ​ដើម​ធ្ងន់​ងើប​ពុំ​រួច ។ ស្រូវ​បែប​នេះ ហើយ​ដែល​លោក​ថា ឱន​ដាក់​គ្រាប់ គឺ​ស្រូវ​បាន​ផល​ល្អ ។ អត្ថប្បដិរូប ពាក្យ​ថា «ងើយ​ស្កក» លោក​ចង់​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ក្រអឺត​ក្រទម​អើត​ស្ងើន គ្មាន​ចេះ​ឱន​លំទោន​ចំណុះ​អ្នកណា ។ គឺ​ជា​មនុស្ស​អាត្មា​និយម គេ​តែង​គិត​ថា គ្មាន​អ្នក​ណា​ប្រសើ​រជាង​អញ ។ មនុស្ស​ប្រភេទ​នេះ បើ​មាន​ការ​ត្រូវ​ពឹង​ពាក់​គេ​ដោយ​ធុរៈ​អ្វី​មួយ​ក៏​គ្មាន​អ្នក​ណា​ជួយ​យក​អាសា ជួយ​ឈឺ​ឆ្អាល​ដែរ ។ កាល​ណា​គេ​ខ្វះ​ញាតិមិត្ត​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ខ្វះ​អ្វីៗ​ទាំង​អស់ …

អានបន្ត »

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ៖ វិធីសាស្ត្រ​រក​គុណសម្បត្តិ ។ អត្ថាធិប្បាយ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ចង់ចេះឲ្យសម្លាប់អាចារ្យ ពាក្យ អាចារ្យ មាន​ន័យ​ថា អ្នក​ដឹកនាំ ឬ​អ្នក​បង្ហាត់​បង្រៀន ។ ធម្មតា​អ្នក​ដឹកនាំ​តែង​រមែង​មាន​ផ្លូវ​ពីរ​គឺ ផ្លូវ​ល្អ និង​ផ្លូវ​អាក្រក់ ។ អាចារ្យ​នៅ​ពេល​នេះ លោក​សំដៅ​យក​អាចារ្យ​ដឹកនាំ​ទៅ​រក​ផ្លូវ​អាក្រក់ ។ ទាក់ទង​នឹង​ពាក្យ​សុភាសិត​ខាងលើ​នេះ លោក​បាន​លើក​រឿង​មួយ​មក​និទាន​ដូច​ត​ទៅ ៖ នៅ​ក្នុង​សម័យ​ពុទ្ធកាល មាន​មាណព​ម្នាក់​បាន​លា​ចាក​គ្រួសារ​ដើម្បី​ចេញ​ទៅ​ស្វែង​រក​វិជ្ជា ក៏​បាន​ជួប​នឹង​ថេរៈ​មួយ​អង្គ ។ ក្រោយ​ពី​បាន​ដឹង​នូវ​គោល​បំណង​របស់​ចៅ​មាណព​ហើយ ព្រះថេរៈ​ក៏​សួរ​ថា «មុន​នឹង​ចៅ​មាណព​ឯង​មក​ស្វែង​រក​រៀន​វិជ្ជា​នេះ តើ​ឯង​បាន​សម្លាប់​អាចារ្យ​របស់​ឯង​រួច​ហើយ​ឬ​នៅ ?» ។ ទោះ​បី​ព្រះថេរៈ​ដណ្ដឹង​សួរ​ពីរ​បី​ដង ក៏​ចៅ​មាណព​នៅ​តែ​មិន​យល់​ពី​សំណួរ​នេះ​ដដែល ទើប​ព្រះអង្គ​មាន​ព្រះថេរៈ​ដីកា​ថា «ម្នាល​ចៅ​មាណព អាចារ្យ​របស់​ឯង​គឺ​អ្នក​ដឹកនាំ​ដែល​មាន​ឈ្មោះ​ថា “កោសជ្ជៈ” គឺ​សេចក្ដី​ខ្ជិល​ច្រអូស​ដែល​តែង​តែ​ដឹក​នាំ​អ្នក​ឯង​ឲ្យ​ខ្ជិល ស្ពឹក​ស្រពន់ មិន​ចង់​រៀន​សូត្រ» ។ មាណព​ឆ្លើយ​ថា «នៅ​ទេ» …

អានបន្ត »

ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល ៖ អំពើ​គុណ និង​ទោស​នៃ​កម្លាំង​ចិត្ត ។ អត្ថាធិប្បាយ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល ចិត្ត​តិច​ស៊ី​ត្រី​អាំង ចិត្ត​តិច​ នៅ​ពេល​នេះ លោក​សំដៅ​យក​មនុស្ស​ណា​ដែល​មាន​ចិត្ត​ត្រជាក់ ចិត្ត​ស្ងប់ មាន​ខន្តី​អំណត់​អត់​ទ្រាំ មិន​ក្ដៅ​ក្រហាយ ឆាប់​ច្រឡោត តោតតូង ។ មនុស្ស​នេះ កាល​បើ​ធ្វើ​ការងារ​អ្វី​តែង​ប្រកប​ដោយ​ចិត្ត​អំណត់ តស៊ូ​មោះមុត ព្យាយាម​ធ្វើ​ការ​នោះ​ទាល់​តែ​បាន​សម្រេច ។ ម្យ៉ាង​ទៀត មនុស្ស​នេះ បើ​មាន​ការ​ស្ដី​បន្ទោស​ពី​នាយ​ចៅហ្វាយ ឬ​ពី​មិត្តភក្តិ​ខ្លះ ក៏​ចេះ​អត់​ធ្មត់​សង្កត់​ចិត្ត​មិន​តប​ត​វិញ​ទេ ។ ដោយសារ​គេ​មាន​ចិត្ត​ធ្ងន់ ឬ​ចិត្ត​តិច​នេះ​ហើយ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ការ​ស្រលាញ់​រាប់​អាន​ពី​អ្នក​ផង​ទាំង​ពួង ។ ចិត្ត​ខ្លាំង​ស៊ី​អំបិល និស្ស័យ​មនុស្ស​ចិត្ត​ខ្លាំង ឬ​ចិត្ត​ច្រើន កាលបើ​មាន​អ្នកណា​ធ្វើ​ឲ្យ​ទាស់​ចិត្ត​តែ​បន្តិច តែង​ក្ដៅ​ក្រហាយ រម៉ាំង​រម៉ោក​ជា​និច្ច ។ បើ​គេ​ធ្វើ​ការងារ​អ្វី​ក៏​មិន​បាន​ស្អាត​ល្អ​ដែរ ។ ព្រោះ​បើ​ទាស់​ចិត្ត​តែ​បន្តិច គេ​បោក​ប្រាស់​ខូច​ខ្ទេចខ្ទី​អស់ ។ ម្យ៉ាង​ទៀត …

អានបន្ត »

ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចំណេញ ដាច់ចំណង ៖ មហិច្ឆិតា​ធ្វើ​ឲ្យ​បាត់​បង់​សម្ព័ន្ធភាព ។ អត្ថាធិប្បាយ ចង់ចំណេញ ដាច់ចំណង បុគ្គល​ដែល​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​លោភលន់​ខ្លាំង​ពេក ធ្វើ​ឲ្យ​បាត់​បង់​នូវ​ទំនាក់ទំនង​ក្នុង​សង្គម ព្រោះ​ជននោះ​មាន​មហិច្ឆិតា​ប្រាថ្នា​ធំ​ហួស​ប្រមាណ ។ បើ​គេ​ប្រកប​ការងារ​អ្វី​ជាមួយ​អ្នកណា គេ​តែង​រំពៃ​សម្លឹង​មើល​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​គេ​រួច​ជា​ស្រេច ។ ដូច្នេះ អ្នក​ដែល​វាងវៃ​មាន​បញ្ញា​ដែរ គេ​បាន​ស្គាល់ និង​យល់​ដឹង​ពី​បំណង​អាក្រក់​របស់​ជន​នោះ គេ​ក៏​ផ្ដាច់​ចំណង​មេត្រីភាព ឬ​ដក​ហ៊ុន​ឈប់​រក​ស៊ី​ជាមួយ​ភ្លាម ។ អ្នកណា​ចង់​ចំណេញ​ខ្លាំង​ពេក តែង​ដាច់​ចំណង​យ៉ាង​ដូច្នេះ​ឯង ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត ៖ ចិត្ត​អន្យតិរ្ថិយ៍​របស់​អ្នក​មាន​អំណាច ។ អត្ថាធិប្បាយ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត អត្ថានុរូប ដោយ​អាង​ថា​ខ្លួន​ជា​មនុស្ស​មាន​ឋាន​ខ្ពស់​ជាង​ឆ្កែ ម្ល៉ោះ​ហើយ​ចង់​សម្លាប់​ឆ្កែ​ថ្មើរ​ណា​ក៏​បាន ។ ប៉ុន្តែ​ដើម្បី​ជៀសវាង​ពាក្យ​ដំណៀល​ពី​មតិ​សាធារណៈ​ចោទ​ថា​គេ​ជា​មនុស្ស​ឃោរឃៅ គ្មាន​មេត្តាធម៌ គេ​ក៏​ស្រែក​ឡើង​ថា ជៀស​ចេញ ប្រយ័ត្ន​ឆ្កែ​ឆ្កួត​ខាំ រួច​ក៏​សម្លាប់​ឆ្កែ​នោះ​ទៅ ។ អ្នក​ដែល​មិន​ដឹង​រឿង​ពិត ឃើញ​ដូច្នោះ​ក៏​មាន​ចិត្ត​ជួយ​ត្រេកអរ តែ​តាម​ពិត វា​ត្រូវ​គេ​សម្លាប់​យក​ទៅ​ស៊ី​សោះ ។ អត្ថប្បដិរូប អ្នក​ចង់​សម្លាប់​ឆ្កែ លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ដែល​ប្រើ​អំណាច​ឃោរឃៅ​ទៅ​លើ​អ្នក​ស្លូតត្រង់ ។ ឆ្កែ​តំណាង​ឲ្យ​អ្នក​ស្លូត​ត្រង់ ឥត​កំហុស ឬ​អ្នក​ទន់​ខ្សោយ ។ មនុស្ស​ចិត្ត​យក្ស​មារ​អប្រិយ​នេះ មាន​ល្បិច​ខ្ពស់​ណាស់ ដើម្បី​បិទបាំង​នូវ​គំនិត​អាក្រក់​របស់​ខ្លួន តែងតែ​ចោទ​ប្រកាន់​អ្នក​ខ្សោយ អ្នក​ស្លូត​ត្រង់ ដែល​ខ្លួន​ចង់​សម្លាប់​ថា​ ជា​ចោរ ជា​ឃាតក ជា​ខ្មាំង​… ការ​ពោល​ដាក់​ទោស​លើ​គេ​ដើម្បី​សម្លាប់ គឺ​ធ្វើ​ឲ្យ​ស្រប​នឹង​មតិ​សាធារណៈ ។ អ្នក​ដែល​មិន​ដឹង​ការ​ពិត ប្រឹង​ជួយ​អរ ។ ឯ​អ្នក​ដែល​ដឹង​ហេតុការណ៍​ពិត​ប្រាកដ​វិញ …

អានបន្ត »

ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ ៖ ឥទ្ធិពល​ខន្តី​បារមី​នៃ​ព្រះពិជិតមារ​ធ្វើ​ឲ្យ​អាឡវក​យក្ស​បរាជ័យ ។ អត្ថាធិប្បាយ ចាញ់​បាន​ទៅ​ព្រះ ឈ្នះ​បាន​ទៅ​មារ នៅ​សម័យ​មួយ ព្រះពិជិតមារ​ទ្រង់​យាង​ទៅ​សម្រួល​ព្រះឥរិយាបថ​ក្នុង​ពិមាន​របស់​អាឡវក​យក្ស ជិត​ក្រុង​អាឡវី ។ អាឡវក​យក្ស​បាន​នាំ​ពួក​សេនា​រេហ៍ពល​ភ្លូត​ទឹក​ភ្លូក​ដី មក​ធ្វើ​ចំបាំង​ជាមួយ​ព្រះអង្គ អស់​មួយ​រាត្រីកាល ។ ប៉ុន្តែ​ក្រុងមារ​មិន​អាច​យក​ជ័យជំនះ​លើ​ព្រះអង្គ​បាន​ឡើយ ។ ព្រះអង្គ​បាន​យក​ធម៌ «ខន្តី​បារមី» មក​ទប់ទល់​នឹង​ក្រុងមារ ។ លុះ​គ្រា​បឋម​ពោធិកាល ក្រុងមារ​បាន​ចូល​ទៅ​ជិត​ព្រះអង្គ រួច​ស្រែក​បង្គាប់​ថា «នែ ! សមណៈគោត្ដម ចូរ​អ្នក​ជៀស​ចេញ​ពី​ទី​នេះ​ទៅ» ។ ព្រះអង្គ​តប​ថា «ល្អ​ហើយ ! ល្អ​ហើយ !» រួច​ក៏​ស្ដេច​យាង​ចេញ​ទៅ ។ ក្រុង​មារ​បង្គាប់​ព្រះអង្គ​ឲ្យ​ចូល​មក​វិញ ។ ព្រះអង្គ​ក៏​យាង​ចូល​មក​វិញ ។ ក្រុងមារ​បង្គាប់​បែប​នេះ អស់​វារៈ​បី​ដង ។ ព្រះអង្គ​ធ្វើ​តាម​ទាំង​អស់ ។ ត្រង់​វគ្គ​នេះ​ហើយ​ដែល​លោក​ច្បិច​យក​មក​ធ្វើ​ជា​ពាក្យ​ទូន្មាន​ថា «ចាញ់​បាន​ទៅ​ព្រះ …

អានបន្ត »

ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តជាទេវទត្ត មាត់ជាទេវតា ៖ មនោកម្ម និង​វចីកម្ម ពុំ​ស្រប​គ្នា ។ អត្ថាធិប្បាយ ចិត្តជាទេវទត្ត មាត់ជាទេវតា ចិត្តជាទេវទត្ត ភិក្ខុ​ទេវទត្ត ត្រូវ​ជា​ព្រះអនុជ​អយ្សិកា (ប្អូន​ជីដូន​មួយ​នឹង​ព្រះសម្ពុទ្ធ​ផ្នែក​ខាង​ព្រះវរមាតា) ។ ភិក្ខុ​ទេវទត្ត​នេះ​បាន​សម្រេច​ឈាន​លោកិយ​អាច​ធ្វើ​ដំណើរ​តាម​អាកាស​បាន ។ ប៉ុន្តែ​ដោយ​ទេវទត្ត​នេះ​មាន​មហិច្ឆិតា​លោភលន់​ហួស​ប្រមាណ ដោយ​មាន​ចិត្ត​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ព្រះពុទ្ធ ក៏​ព្យាយាម​ធ្វើ​គត់​ព្រះពុទ្ធអង្គ ដើម្បី​ខ្លួន​បាន​ឡើង​ធ្វើ​ជា​ព្រះពុទ្ធ​ជំនួស ។ ដូច្នេះ ឈាន​លោកិយ​របស់​ទេវទត្ត​ក៏​អន្ដរធាន​បាត់​អស់​ទៅ ។ ដោយ​មនោកម្ម គឺ​ចិត្ត​ខ្មៅ ចិត្ត​បាប​របស់​ទេវទត្ត​យ៉ាង​នេះ​ហើយ ទើប​បុរាណាចារ្យ​ពោល​ថា ចិត្ត​អាក្រក់​ដូច​ទេវទត្ត ។ មាត់ជាទេវតា ទេវតា គឺ​ជា​បុគ្គល​ដែល​សោយ​នូវ​បុញ្ញកម្ម​របស់​ខ្លួន​នៅ​ស្ថាន​ទេវលោក ។ នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ គេ​ទុក​ទេវតា​ជា​និមិត្តរូប​តំណាង​ឲ្យ​ភាវៈ​ល្អ ។ ដូច្នេះ លោក​ប្រៀប​ប្រដូច​ទៅ​នឹង​មនុស្ស​ដែល​មាន​វាចា​ពីរោះ ផ្អែម​ល្ហែម​នោះ​ថា មាត់​ជា​ទេវតា ។ មនុស្ស​ណា​មាន​ចិត្ត​អាក្រក់ តែ​សម្ដី​ខាង​ក្រៅ​ផ្អែម​ដូច​ទឹក​ឃ្មុំ លោក​ថា ចិត្ត​ជា​ទេវទត្ត មាត់​ជា​ទេវតា …

អានបន្ត »

ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង្កឹះមួយបាច់ កាច់មិនបាក់ ៖ សាមគ្គី​ជា​កម្លាំង​រឹងមាំ ។ អត្ថាធិប្បាយ ចង្កឹះមួយបាច់ កាច់មិនបាក់ អត្ថានុរូប ចង្កឹះ​មួយ​ដើម គេ​អាច​កាច់​បំបាក់​ដោយ​ងាយ ព្រោះ​ភាព​រឹងមាំ​តិច​ពេក ។ ប៉ុន្តែ​បើ​គេ​រួម​ផ្គុំ​ចង្កឹះ​ច្រើន​ទៅ​ជា​កម្លាំង​ក៏​ច្រើន​ដែរ ។ គេ​មិន​អាច​កាច់​បំបាក់​បាន​ឡើយ ។ ដូច​គេ​យក​អំបោះ​ជាច្រើន​សរសៃ​មក​វិញ​ធ្វើ​ជា​ខ្សែពួរ រួច​យក​ទៅ​ទាក់​ដំរី​ឲ្យ​ជាប់​បាន​ដូច្នោះ​ដែរ ។ អត្ថប្បដិរូប សាមគ្គី​គឺ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ និង​នាំ​មក​នូវ​កម្លាំង​រឹងមាំ​យ៉ាង​ខ្លាំង ។ គេ​អាច​យក​កម្លាំង​នេះ​ទៅ​វាយ​បំបែក​ភ្នំ​មួយ​ម្ដង​បន្តិចៗ​ឲ្យ​រលីង​រលាយ​បាន ។ ការ​រួបរួម​កម្លាំង​តូចៗ​ជា​ធ្លុង​មួយ បង្កើត​បាន​ជា​កម្លាំង​រឹងមាំ​ដែល​អាច​សម្រេច​ការងារ​យ៉ាង​ធំ​ឲ្យ​សម​តាម​បំណង​បាន​ជា​ស្ថាពរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »

ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចុះទឹកក្រពើ ឡើងលើខ្លា ៖ ងាក​ទៅ​ផ្លូវ​ណា​ក៏​មាន​បញ្ហា​ដូច​គ្នា ។ អត្ថាធិប្បាយ ចុះទឹកក្រពើ ឡើងលើខ្លា អត្ថានុរូប ក្នុង​ដំណើរ​មួយ​ដែល​គេ​ត្រូវ​ទៅ​ដោយ​ចាំ​បាច់ ប៉ុន្តែ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក គេ​នឹង​ជួប​ហ្វូង​ក្រពើ​ជាច្រើន ។ បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​វិញ គេ​ក៏​ជួប​នឹង​សត្វ​ខ្លា​កំណាច​ដែរ ។ ដូច្នេះ បើ​គេ​ងាក​ទៅ​តាម​ផ្លូវ​ណា​ក៏​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ដូច​គ្នា ។ អត្ថប្បដិរូប ការ​រស់​នៅ​ក្នុង​សង្គម​មនុស្ស រមែង​តែង​ជួប​ប្រទះ​នូវ​ករណី​ដែល​ពិបាក​ដោះស្រាយ ព្រោះ​ងាក​ទៅ​ខាងណា​ក៏​ជួប​នឹង​បញ្ហា​ដូច​គ្នា ។ ឧទាហរណ៍ៈ បុរស​ម្នាក់​មាន​រឿង​ក្ដីក្ដាំ​ត្រូវ​ឡើង​តុលាការ ។ គេ​គិត​ពិចារណា​ថា​តើ​ត្រូវ​ទៅ​តាម​ផ្លូវ​ណា បើ​ឡើង​តុលាការ​ក៏​គេ​ត្រូវ​ចាយ​លុយ បើ​ងាក​ទៅ​រក​លោក​ធំ​ជា​បង្អែក​ក៏​គេ​ត្រូវ​អស់​លុយ​ដូច​គ្នា ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះឲ្យគេកោត ឆោតឲ្យគេអាណិត – សុភាសិតខ្មែរអធិប្បាយ

អានបន្ត »