និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ ៖ ទង្វើដោយភ្លើងកំហឹងបានផលតិចជាងទង្វើដោយអារម្មណ៍ស្ងប់ ។ អត្ថាធិប្បាយ ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ អត្ថានុរូប ក្ដៅស៊ីរាក់ៈ ម្ហូបអាហារដែលនៅក្ដៅ គេហូបបានតិចៗ សើៗ លើមាត់ចាន គេមិនអាចលូកជ្រៅបានទេ ព្រោះវានាំឲ្យរលាកមាត់ ។ ត្រជាក់ស៊ីជ្រៅៈ ម្ហូបអាហារដែលត្រជាក់ គេហូបបានច្រើនៗ គេអាចចូកលូកជ្រៅបន្តិចក៏បាន ព្រោះវាត្រជាក់ មិននាំឲ្យរលាកមាត់ទេ ។ អត្ថប្បដិរូប មនុស្សដែលមានអារម្មណ៍ឆាប់មួរម៉ៅក្ដៅក្រហាយ គេហៅមនុស្សចិត្តស្រាល ។ មនុស្សនេះ បើធ្វើការអ្វីឲ្យតែទាស់ចិត្តបន្តិច គេច្រលោតតោតតូង បោកប្រាស់ខូចខ្ទេចខ្ទីរអស់ ។ បើគេនិយាយស្ដីទៅនឹងអ្នកណាម្នាក់ ហើយគេធ្វើឲ្យថ្នាំងថ្នាក់ចិត្តតែបន្តិច គេមានប្រតិកម្មតបត បង្កហេតុបណ្ដាលឲ្យមានរឿងឈ្លោះប្រែកគ្នាភ្លាម ព្រោះគេមិនសូវចេះអត់ធ្មត់ សង្កត់ចិត្តទេ បើមានការត្រូវទៅនិយាយពឹងពាក់គេៗមិនសូវជួយយកអាសារទេ ។ រីឯមនុស្សដែលមានអធ្យាស្រ័យត្រជាក់ គេហៅមនុស្សចិត្តធ្ងន់ ។ មនុស្សនេះ បើធ្វើការអ្វី ទោះបីមានខូចខាតបន្តិចបន្តួច …
អានបន្ត »ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត ៖ គ្រោះថ្នាក់នៃប្រព្រឹត្តិកម្មក្នុងផ្លូវស្នេហាលើប្រពន្ធគេ ។ អត្ថាធិប្បាយ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត នារីដែលនៅក្នុងវ័យក្រមុំជាវ័យដែលល្អប្រសើរ បំផុត ។ ប៉ុន្តែនៅពេលនេះ លោកពុំមានចេតនាចង់និយាយពីតម្លៃរបស់ស្ត្រីក្រមុំទេ គឺលោកចង់និយាយអំពីគ្រោះថ្នាក់នៃអ្នកដែលសហាយស្មន់នឹងប្រពន្ធ គេ ។ ក្រមុំសាបដូចទឹកទន្លេ ស្ត្រីក្រមុំគឺជាស្ត្រីស្ថិតនៅក្នុងវ័យ «រង់ចាំ» ។ ពេលដែលនាងស្ថិតនៅក្នុងវ័យរង់ចាំនេះ បើមានកំលោះណាទៅញ៉េះញ៉ោះ លែបខាយពាក្យសម្ដីក្នុងផ្លូវលោកីយ៍ក៏ដោយ ក៏ចាស់ទុំពុំសូវចាប់ទោសអូសដំណើរខ្លាំងក្លា រហូតដល់ប្ដឹងឡើងតុលាការដែរ គឺគ្រាន់តែស្ដីបន្ទោស និងធ្វើការព្រមានប៉ុណ្ណោះ ។ ប្រសិនបើរឿងនេះឈានទៅដល់ការប្រាសចាកប្រពៃណីដោយសាមីជនទាំងពីរ ព្រមព្រៀងគ្នាទៀតផងនោះ គេក៏ពុំសូវដែលឃើញ ដែលឮថាឪពុកម្ដាយ អាណាព្យាបាល ឬបងប្អូនញាតិខាងស្រីដេញបាញ់ ដេញកាប់ សម្លាប់កូនប្រុសនោះដែរ ដោយគ្រាន់តែប្ដឹងទៅសមត្ថកិច្ចដើម្បីទាមទារឲ្យភាគីខាងកូនប្រុស បង់ជំងឺចិត្តប៉ុណ្ណោះ ។ ជួនកាល បើវាសនាមាន គេចាប់ឲ្យរៀបការទៀតក៏សឹងមានដែរ ។ ប្រពន្ធគេឈ្ងុយដូចដូងដុត ប្រពន្ធគេគឺស្ត្រីដែលច្បាប់រដ្ឋទទួលស្គាល់ ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់ជនណាម្នាក់ ។ …
អានបន្ត »កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី ៖ ធ្វើអ្វីៗត្រូវចេះគិតពិចារណាកុំស្ទុះតាមគេញាក់ ។ អត្ថាធិប្បាយ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី កុំខ្វើកតាមខ្យល់ ពាក្យថា «ខ្វើក» មានន័យថាកម្រើកតិចៗ ។ តែខ្វើកក្នុងទីនេះមានន័យថា «ងាកភ្លេតទៅលិច ងាកភ្លេតទៅកើត» ។ លោកចង់បញ្ជាក់ប្រាប់ថា កិច្ចការសព្វសារពើមុននឹងធ្វើត្រូវចេះគិតពិចារណាឲ្យគ្រប់ ជ្រុងជ្រោយជាមុនសិន កុំចេះតែខ្វើកទៅតាមគេញាក់ គេបបួលម្ដងទៅឆ្វេង ម្ដងទៅស្ដាំឲ្យសោះ ។ កុំខ្វល់តាមស្រី ពាក្យថា «ស្រី» ក្នុងទីនេះលោក ពោលយកស្ត្រីដែលវប្បធម៌នៅមានកម្រិត ព្រោះស្ត្រីប្រភេទនេះច្រើនចិត្តស្រាលគិតខ្លី ។ បើគេឈ្លោះនឹងអ្នកណា ឬខឹងនឹងអ្នកណា សឹងតែស្ទុះទៅប្រហារគេតាមកម្លាំងបាយ ឬតាមកម្លាំងអំណាចបុណ្យសក្តិប្ដី ។ សមដូចពាក្យលោកថា ប្ដីសក្ដិបួនប្រពន្ធសក្ដិប្រាំ ឬច្រើនជាងនេះទៀត ។ ដូចនេះ អ្នកប្រុសជាប្ដីត្រូវចេះគិតពិចារណាឲ្យម៉ដ្ឋចត់ល្អិតល្អន់មែនទែន កុំចេះតែខ្វល់ខ្វាយខឹងច្រឡោតតោតតូងទាំងកំរោលទៅតាមប្រពន្ធញាក់ ឲ្យសោះ ។ ពាក្យចាស់លោកថា បើស្រីៗឈ្លោះគ្នាខ្លាំងណាស់ត្រឹមរហែកអាវ …
អានបន្ត »កុំបោះសន្ទូចរំលងភ្នំ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំបោះសន្ទូចរំលងភ្នំ ៖ ទង្វើអ្វីៗត្រូវធ្វើតាមឋានានុក្រម ។ អត្ថាធិប្បាយ កុំបោះសន្ទូចរំលងភ្នំ សន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើ ។ ភ្នំក៏ជាតំណាងតួអង្គមន្ត្រីអ្នកមានបុណ្យសក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ ។ កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។ ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។ ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុក ដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយ អាចនឹងនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ។ រួមសេចក្ដីមក មន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះ មិនគួរគប្បីរំលងជាដាច់ខាត ដើម្បីឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំរាមុខដឹង កុំទទឹងមុខទ័ព ៖ កុំនៅពីមុខអ្នកមានអំណាចខ្លាំង ។ អត្ថាធិប្បាយ កុំរាមុខដឹង កុំទទឹងមុខទ័ព «ដឹង» គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើ ។ វាមានផ្លែរាងដូចពូថៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឲ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្ដាំផង និងជួយយោលយោគនៅពេលចាំងផង ។ កុំរាមុខដឹង នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុខដឹងឡើយ ព្រោះផ្លែវាអាចរង្គោះខ្ទាតចេញ នាំឲ្យមានគ្រោះថ្នាក់បង្ករបួសស្នាមជាទម្ងន់ ។ ម្យ៉ាងទៀត អ្នកចាំងពុំសូវបានមើលអ្វីក្រៅពីចំណុចដែលត្រូវដាក់ផ្លែដឹង ដើម្បីចាំងនោះទេ ។ កុំទទឹងមុខទ័ព កាលដើមឡើយ ចាស់ៗតែងនិយាយប្រាប់កូនចៅថា ពេលស្រុកមានអសន្តិសុខ ក្បួនទ័ពត្រូវធ្វើដំណើរទៅសមរភូមិដោយថ្មើរជើង ។ ពេលកំពុងយាត្រាដូច្នេះ ចាស់ៗតែងចាប់កូនចាប់ចៅ ដោយខ្លាចក្រែងវារត់កាត់មុខទ័ព ព្រោះកាលជំនាន់នោះ កាលណាមានក្បួនយាត្រាទ័ព អ្នកស្រុកប្រយ័ត្នណាស់ ជាពិសេសមិនអាចស្ត្រីមានផ្ទៃពោះដើរកាត់មុខទ័ពទេ ព្រោះគេប្រកាន់ថា វានឹងនាំមកភាពបរាជ័យ ។ ដូច្នេះ គេត្រូវតែប្រហារជីវិតចោល ។ នៅពេលស្រុកជឿនលឿន …
អានបន្ត »កុំទុំមុនស្រគាល – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំទុំមុនស្រគាល ៖ កុំតាំងខ្លួនធ្វើគ្រាន់មុនចេះដឹង ។ អត្ថាធិប្បាយ កុំទុំមុនស្រគាល អត្ថានុរូប ផ្លែឈើទាំងអស់ត្រូវមានលក្ខណៈ៥យ៉ាងទើបត្រឹមត្រូវតាមលក្ខណៈធម្មជាតិគឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និងទុំ ។ ប្រសិនបើគ្រប់លក្ខណៈទាំង៥នេះហើយ ផ្លែឈើនោះទើបមានរសជាតិផ្អែមឆ្ងាញ់ពិសា ។ ប្រសិនបើមានគេយកផ្លែឈើដែលស្ទើរចាស់ទៅបន្ទុំថ្ម វាអាចទុំបានដែរ ប៉ុន្តែមិនសូវមានរសជាតិផ្អែមល្អ មិនគួរឲ្យចង់បរិភោគទេ ព្រោះវាទុំទាំងបង្ខំ ។ អត្ថប្បដិរូប ទង្វើអ្វីក៏ដោយ ប្រសិនបើធ្វើដោយច្រូតកាត់ច្រើនតែជួបនឹងផលវិបាកផ្សេងៗ ។ ម្យ៉ាងទៀតមុននឹងចូលទៅប្រកបការងារអ្វីមួយ ត្រូវស្វែងយល់ ស្វែងចេះអំពីកិច្ចការនោះជាមុនសិន សឹមចាប់ការងារនោះជាខាងក្រោយទើបមានប្រសិទ្ធភាព ។ ទំនៀមទម្លាប់ប្រពៃណីបានដឹកនាំឲ្យស្ត្រីខ្មែរមានចរិយា និងសណ្ដាប់ធ្នាប់ល្អណាស់ គឺមុននឹងមានប្ដី ត្រូវមានគេចូល “ចែចូវ” តាមច្បាប់ទម្លាប់ ។ ប៉ុន្តែបើមានស្ត្រីណាមានប្ដីខ្លួនឯង ឬមានទម្ងន់ទើបរៀបការជាក្រោយ អាហ្នឹងគេហៅថា ទុំមុនស្រគាលហើយ ។ មានមន្ត្រីខ្លះបានចូលធ្វើការរដ្ឋ ឬចូលកាន់តំណែងខ្លឹមណាមួយតាមរយៈបក្សពួក …
អានបន្ត »កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស ៖ និទណ្ឌភាពរបស់អ្នកខ្លាំង និងភាពរងគ្រោះរបស់អ្នកខ្សោយ ។ អត្ថាធិប្បាយ កំប្រុកស៊ីផ្លែល្វា រមួលកទា ផ្សាក្តិតឈ្លូស សុភាសិតនេះពុំមានន័យយោលទៅផ្នែកអត្ថានុរូបទេ គឺមានន័យជាអត្ថប្បដិរូបសុទ្ធសាធ ។ កំប្រុកស៊ីផ្លែល្វា ពាក្យនេះលោកសំដៅទៅលើមន្ត្រីពុករលួយដែលស៊ីសំណូក ។ សំណូកលោកប្រៀបទៅនឹងផ្លែល្វាដែលជាផ្លែមិនស្អាតល្អដូចផ្លែឈើឯទៀតៗ ។ ហេតុដែលលោករើសយកសត្វកំប្រុក នេះមកដើរតួក្នុងសុភាសិតនេះ ព្រោះសត្វកំប្រុកអាចរស់នៅក្នុងស្រុកក៏បាននៅក្នុងព្រៃក៏បាន ឲ្យតែមានដើមឈើដែលមានផ្លែអាចឲ្យវាស៊ីចិញ្ចឹមជីវិតបាន ។ ម្យ៉ាងទៀតលោកបានលើកយកសត្វកំប្រុកនេះមកធ្វើការប្រៀបធៀប ព្រោះវាជាសត្វរស់នៅតែលើដើមឈើជាតំណាងឲ្យមន្ត្រីថ្នាក់លើ ថ្នាក់ខ្ពស់ ថ្នាក់ធំ ។ រមួលកទា សត្វទានៅពេលនេះលោកសំដៅយក សត្វទាស្រុកដែលឡើងទ្រនំមិនរួច គឺរស់នៅផ្ទាល់តែនឹងដីឲ្យជាតំណាងបុគ្គលិកតូចទាប ។ គឺបុគ្គលិកដែលមន្ត្រីធំប្រើឲ្យរត់ការ ឬធ្វើការងារដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ ។ ផ្សាក្តិតឈ្លូស ឈ្លូសគឺជាសត្វរស់នៅក្នុង ព្រៃ ហើយស៊ីស្មៅជាអារហារ ។ វាមិនដែលស៊ីជីវិតគេទេ ។ ឈ្លូសជាសត្វស្លូតបំផុត និងខ្លាចគេខ្លាំងណាស់ ។ …
អានបន្ត »កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ ៖ ភាពរឹងត្អឹងរបស់ស្រីមានះ ។ អត្ថាធិប្បាយ កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ កុំពត់ស្រឡៅ ស្រឡៅជាដើមឈើធំខ្ពស់ដូចគគីរ ដែរ ប៉ុន្តែមិនមូលស្រលនទេ ព្រោះវាមានពួរកំពីកកំពក សណ្ដូកតាមដើម ។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ ។ល។ ព្រោះវាមានភាពរឹងល្អ ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរកកន្លែងដើមវិញដដែល ។ កុំប្រដៅស្រីមានះ ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្ត្រី ភេទតែងមានចរិតទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាស់ប្ដូរទៅតាមប្ដីបានដែរ ។ ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានអស្មិរឹងត្អឹងដូចដែកថែប ។ …
អានបន្ត »កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី ៖ ការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព ។ អត្ថាធិប្បាយ កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី អត្ថានុរូប ត្រដោក ជាប្រដាប់ធ្វើពីឈើ ឬឫស្សី និងមានគ្រាប់នៅខាងក្នុងសម្រាប់ចងនៅកក្របី ។ កាលណាវាឱនស៊ីស្មៅ គ្រាប់នោះប៉ះទង្គិចនឹងមាត់ត្រដោកឮសូរប៉ូកៗ ។ ទោះជាសំឡេងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា ។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឲ្យសឹករេចរឹល មាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសំឡេងត្រដោកគ្មានអ្វីធ្វើឲ្យខាត ឬចំណេញដល់វាទេ ។ អត្ថប្បដិរូប លោកបានប្រៀបធៀបន័យខាងលើនេះទៅនឹងមនុស្សខ្លះ ដែលឪពុកម្ដាយ អាណាព្យាបាល ឬគ្រូបាអាចារ្យខំប្រឹងប្រៀនប្រដៅអប់រំទូន្មានយ៉ាងណាក៏ដោយ ក៏គេពុំខ្ចីធ្វើដឹង ធ្វើឮអ្វីដែរ ។ គេគិតតែពីធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់គេ ។ អ្នកទូន្មានខំប្រឹងនិយាយប៉ោចៗបានត្រឹមតែសឹកបបូរមាត់ឥត ប្រយោជន៍ ។ ឯកូនចៅ សិស្ស ធ្វើព្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់ ។ ន័យនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងសំឡេងត្រដោកដូច្នោះដែរ ៕ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – …
អានបន្ត »កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ៖ ត្រូវចេះតស៊ូ និងអត់ធ្មត់នូវអ្វីដែលខ្លួនបានទទួល ។ អត្ថាធិប្បាយ កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត វាសនា = សំណាង, សំណាង = ការសាង កុំតូចចិត្តនឹងវាសនា វាសនា ជាបច្ច័យបានមកពីការកសាង ។ ការកសាងនេះជួនមានមកពីអតីតជាតិ ជួនមានក្នុងបច្ចុប្បន្នជាតិ ។ តាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាបានបញ្ជាក់ថា វាសនារបស់បុគ្គលម្នាក់ៗសុទ្ធតែកើតមានឡើងអំពីអំពើរបស់ខ្លួន ម្នាក់ៗជានិច្ច ។ បើខ្លួនបានសាងសន្សំនូវកម្មអ្វី កម្មនោះនឹងផ្ដល់មកឲ្យខ្លួនវិញ ។ ដូចជា បើបុគ្គលសាងនូវសុកលកម្មរមែងបានទទួលនូវកុសលធម៌ (ភាវៈល្អ) ។ បើបុគ្គលសាងអកុសលកម្មរមែងបានទទួលនូវអកុសលធម៌ (ភាវៈអាក្រក់) ។ ន័យនេះមានការប្រៀបធៀបដូចអ្នកដែលដាំដើមខ្នុរ តែងទទួលបានផ្លែខ្នុរ (ផ្អែមល្អ) ។ ឯអ្នកដែលដាំដើមស្លែង តែងបានទទួលផ្លែស្លែង (ពុល) ។ បើយោលតាមទ្រឹស្ដីព្រះពុទ្ធសាសនាខាងលើនេះ បុគ្គលម្នាក់ៗមិនត្រូវតូចចិត្តនឹងវាសនារបស់ខ្លួនទេ ។ ព្រោះអ្វីៗសុទ្ធតែកើតឡើងអំពីអំពើរបស់ខ្លួនទាំងអស់ …
អានបន្ត »