Friday , December 27 2024

ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្របីស៊ីស្មៅក្នុងអូរ ៖ អ្នក​កណ្ដាល​ស៊ី​រះ​ទាំង​សង​ខាង ។

ក្របីស៊ីស្មៅក្នុងអូរ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្របីស៊ីស្មៅក្នុងអូរ

អត្ថានុរូប

ធម្មតា​អូរ ឬ ប្រឡាយ ពេល​រដូវ​ប្រាំង ទឹក​រីង​អស់ បើ​នៅ​ក៏​រាក់​ដែរ ឬ​ក៏​នៅ​ដក់​ដោយ​អន្លើៗ ។ ឯ​ស្មៅ​ក៏​ដុះ​លាស់​ខៀវ​ខ្ចី​តាម​ច្រាំង​អូរ​ទាំង​សង​ខាង ។

សត្វ​ក្របី តែង​ចុះ​ទៅ​ក្នុង​អូរ​ស៊ី​ស្មៅ​តាម​ច្រាំង​ខាង​ឆ្វេង​ផង ខាង​ស្ដាំ​ផង គឺ​វា​ស៊ី​រះ​ទាំង​សង​ខាង រួច​ផឹក​ទឹក ឬ​ដេក​ត្រាំ​ទឹក​ក្នុង​បាត​អូរ​នោះ​ទៅ ។

អត្ថប្បដិរូប

ន័យ​ខាងលើ​នេះ លោក​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​តាំង​ខ្លួន​ជា​អ្នក​កណ្ដាល ហើយ​ស៊ី​រះ​ទាំង​សង​ខាង ។ ដូចជា មេ​អណ្ដើក អ្នក​កាត់​សេចក្ដី អ្នក​រត់​ការ​ទិញ​លក់ ។ល។ អ្នក​កណ្ដាល​នេះ គេ​ទាញ​យក​ផល​ប្រយោជន៍​ទាំង​សង​ខាង គឺ​ស៊ី​ពី​អ្នក​ដើម​បណ្ដឹង​ផង ពី​អ្នក​ចុង​បណ្ដឹង​ផង ស៊ី​ពី​ខាង​អ្នក​ទិញ​ផង ពី​ខាង​អ្នក​លក់​ផង ។ល។

ការ​ស៊ី​រះ​ទាំង​សង​ខាង​ដូច​នេះ លោក​ហៅ​ថា ដូច​ក្របី​ស៊ី​ស្មៅ​ក្នុង​អូរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *