និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កំណាញ់ក្រៅតម្រា ៖ មនុស្សចិត្តអាក្រក់ទ្រឹស្តស្មូរអន្យតិរ្ថីយ៍ ។
អត្ថាធិប្បាយ កំណាញ់ក្រៅតម្រា
មនុស្សកំណាញ់ គឺស្មូរជនដែលពុំសូវមានសទ្ធាជ្រះថ្លា គ្មានចិត្តចង់ធ្វើទាន ឬធ្វើអំណោយបន្តិចបន្តួចសោះទេ ។ គេធ្វើដេរ តែធ្វើទាំងទើសទាំងទាល់ ។ ឯជនកំណាញ់ក្រៅតម្រាវិញ គឺចិត្តអាក្រក់ហួសកម្រិតគិតស្មានមិនដល់ ។ សូម្បីតែរបស់ដែលត្រូវបោះចោលសោះ ក៏មិនដាក់ទានឲ្យអ្នកណាដែរ ។ និយាយដោយហោចទៅ កុំថាឡើយទៅដល់ដាក់ទានដល់ស្មូមយាចក ។
សូម្បីតែមនុស្សក្នុងគ្រួសារខ្លួនឯង ក៏ជននេះពុំសូវចង់ឲ្យដែរ ។ ក្នុងអារម្មណ៍របស់គេ គឺគេគ្មានទុកចិត្តអ្នកណាម្នាក់ឡើយ គេតែងគិតជានិច្ចថា អ្នកនៅជុំវិញខ្លួនសុទ្ធតែចោរទាំងអស់ ។ យូរៗទៅខ្លួនឯងក៏មិនទុកចិត្តខ្លួនឯងដែរ ថែមទាំងចិត្តអាក្រក់ខ្លួនឯងទៀត ។ ដូចជាខ្លួនឯងជាអ្នកមានស្ដុកស្ដម្ភ តែមិនហ៊ានស៊ីឆ្ងាញ់ ឬស្លៀកពាក់ស្អាតដែរ ។ គឺគេស៊ីឲ្យតែតឹងពោះ និងស្លៀកពាក់ឲ្យតែជិតខ្លួនប៉ុណ្ណោះ ។ គេឥតគិតថា អ្វីដែលឆ្ងាញ់ ឬអ្វីដែលស្អាតនោះទេ ។ មនុស្សយ៉ាងនេះហើយ លោកហៅថា «ជនកំណាញ់ក្រៅតម្រា» ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្អេងក្អាងដូចក្អាត់ក្នុងក្អម – សុភាសិតខ្មែរអធិប្បាយ