Tuesday , December 3 2024

ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន ៖ ការ​អៀន​ខ្មាស​ពុំ​សម​ហេតុ​ផល ។

អត្ថាធិប្បាយ ខ្មាសគ្រូអាប់ប្រាជ្ញា ខ្មាសភរិយាគ្មានកូន

សិស្ស​ណា​ដែល​មិន​ហ៊ាន​សួរ​ដេញដោល​គ្រូ​ឲ្យ​ជួយ​ពន្យល់​នូវ​ចម្ងល់​អ្វី​មួយ ដោយសារ​ខ្មាស​គ្រូ និង​ខ្លាច​គ្រូ​ដៀល​ថា ល្ងង់​អី​ម្ល៉េះ ។ សិស្ស​ណា​មាន​គំនិត​បែប​នេះ សិស្ស​នោះ​ប្រាកដ​ជា​អាប់​ឱន​ប្រាជ្ញា​ហើយ ។ ព្រោះ​គ្រូ​ម្នាក់​ណា​ក៏​ពេញ​ចិត្ត សប្បាយ​ចិត្ត​នឹង​ទទួល​សំណួរ​ពី​សិស្ស​ដែរ ។ ម្យ៉ាងទៀត គ្រូ​មាន​នាទី​ជា​អ្នក​ណែនាំ​បង្ហាត់​បង្រៀន​សិស្ស ។ ម្ល៉ោះ​ហើយ គ្រូ​ពេញ​ចិត្ត​នឹង​រង់​ចាំ​ទទួល​សំណួរ​ពី​សិស្ស​ជានិច្ច ។

ដូច្នេះ សិស្ស​មិន​ត្រូវ​ខ្លាច​ញញើត​ញញើម​នឹង​តាំង​សំណួរ​ចំពោះ​គ្រូ​ទេ ព្រោះ​តែ​ល្ងង់​ហើយ​បាន​ជា​សួរ​ដើម្បី​ឲ្យ​ចេះ​ឡើង ព្រោះ​តែ​មិន​ចេះ​ហើយ បាន​ជា​សួរ​ដើម្បី​ឲ្យ​បាន​ដឹង បាន​យល់​ឡើង ។ ហេតុ​នេះ​សិស្ស​ណា​ដែល​ខ្មាស​មិន​ហ៊ាន​សួរ​គ្រូ ច្បាស់​ជា​អាប់​ប្រាជ្ញា​ហើយ ។

ឯ​ប្ដី​ណា​ដែល​ចេះ​តែ​ខ្មាស​ប្រពន្ធ​ឯង​នោះ ដោយ​មិន​ហ៊ាន​ទៅ​ក្បែរ​គេ ប្ដី​នោះ​ច្បាស់​ជា​គ្មាន​កូន​ហើយ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *