Tuesday , December 3 2024

កុំសេពគប់ បាបមិត្ត – កំណាព្យខ្មែរ

កុំសេពគប់ បាបមិត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

កុំសេពគប់ បាបមិត្ត - កំណាព្យខ្មែរ

កុំសេពគប់ បាបមិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

តួអ្នកយាមត្រៀមប្រយ័ត្នស្កាត់ការពារ
គោរពងារគ្រាយាមកាមតាមពិនិត្យ
ការទ្រព្យធនគន់សព្វឋានដានឆ្ងាយជិត
បាបមិត្តគិតប្រយ័ត្នកាត់សេពគប់ ។
មិត្តរាប់រកមកម៉ោងយាមទាមទាក់ផល
ពិតកង្វល់ខ្វល់ជួបជុំរំខានគ្រប់
ត្រូវតែប្រាប់សព្ទពីរោះទោះថ្ងៃយប់
ត្រូវបញ្ឈប់ទប់ប៉ះពេលរេលខូចការ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហ៍ភ្លើងសាំង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *