ឆីមិនឈប់ យប់មិនគ្រាន់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ឆីមិនឈប់ យប់មិនគ្រាន់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | កកាយដី | ឆីមិនឈប់ | យប់មិនគ្រាន់ |
| កើតជាមាន់ | ពាន់រយហត់ | អត់ថ្ងៃស្អែក | |
| ព្រឹកទល់យប់ | ឈប់ប្រមើល | ផ្អើលជ្រួលស្រែក | |
| ស្ងប់សម្រែក | ចែកដំណេក | ដេកទ្រនំ ។ | |
| ២ | រកបានរស់ | ព្រោះចំណូល | ចូលចំណាយ |
| រស់សប្បាយ | ចាយមិនខាត | ខ្នាតសមរម្យ | |
| ចាយខ្ជះខ្ជាយ | លាយបំណុល | ដល់រលំ | |
| រងគ្រោះធំ | យំមិនឈប់ | យប់ដូចមាន់ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ដៃជើងប្រឹង ថ្លឹងទង្វើ – កំណាព្យខ្មែរ