ថ្លាគំនិត ពិតមិនខឹង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ថ្លាគំនិត ពិតមិនខឹង – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ជជែកគ្នា | ជាជុំជិត | ពិតខ្ពង់ខ្ពស់ |
ជជែកឈ្លោះ | ព្រោះចង់ឈ្នះ | លះកុសល | |
គួរប្រកែក | ផ្អែកលើឋាន | បានបន្សល់ | |
ហេតុនិងផល | ផ្តល់ភស្តុតាង | សាងអាជ្ញា ។ | |
២ | ឈ្នះនិងចាញ់ | ខ្លាញ់និងទឹក | ល្គឹកបើស្រប |
លុះកាយកប | អបដួងចិត្ត | ស្និទ្ធស្នេហា | |
ស្តីពីរោះ | ព្រោះបានរៀន | មានខ្លឹមសារ | |
ចាញ់ពិចារណ៍ | ថ្លាគំនិត | ពិតមិនខឹង ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – កំណាព្យខ្មែរ