ទន់ភ្លន់ជាសីលគុណ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
ទន់ភ្លន់ជាសីលគុណ – កំណាព្យខ្មែរ | |||
១ | ផ្អែមល្ហែមទន់ភ្លន់ | សីលគាប់គួរគន់ | ថ្កើងដោយយសលាភ |
បដិបត្តិល្អ | បវរជ្រួតជ្រាប | ឡើងខ្ពស់ផុតទាប | |
លាភស័ក្តិថ្កើងថ្កាន ។ | |||
២ | ឆ្គាំឆ្គងមិនសម | គ្មានអ្នកមើលចំ | ខ្វះមិត្តរាប់អាន |
ព្រោះខ្វះក្តីល្អ | ខ្វះក្រទាំងប្រាណ | មិនបានសុខសាន្ត | |
សាងប្រាណថោកទាប ។ | |||
៣ | ឱនជូនបងប្អូន | សីលគុណជាក្បូន | ឆ្ពោះទៅជោគលាភ |
ថ្កុំថ្កើងខ្ពង់ខ្ពស់ | ឈានហួសទំនាប | សាងល្អរៀងរាប | |
រស់មានមង្គល ។ | |||
៤ | ចង់ឡើងទ្រនំ | ចង់បានខ្ពស់ធំ | ច្រឡំឈ្វេងយល់ |
ស្តែងឫទ្ធិអំណាច | កោងកាចអំពល់ | រែងសោយទុក្ខទល់ | |
អាប់ឱនថោកទាប ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឥទ្ធិពលសុរា – កំណាព្យខ្មែរ