ឧត្តមភរិយា – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
ឧត្តមភរិយា – កំណាព្យខ្មែរ | |||
១ | សុខសាន្តសិរី | កើតកបពីស្រី | ពាក្យផ្អែមប្រពន្ធ |
កបកាយឥតខ្ចោះ | ចិត្តស្មោះទន់ភ្លន់ | ក្រីក្រជ្រាយទន់ | |
មកមានមួនមាំ ។ | |||
២ | លើសលោះទោសពៃរ៍ | គិតគូរលកលៃ | តាមក្រឹត្យលំនាំ |
ប្រួលប្រែវិបត្តិ | ទប់ស្កាត់ពៀរពាំ | កំហុសដូចជ្រាំ | |
ក្លាយជាឱសថ ។ | |||
៣ | បញ្ញាអាវុធ | ឈ្លាសវៃមោះមុត | ស្រីមានអំណត់ |
រឿងរ៉ាវប៉ុនភ្នំ | មាសមុំសង្កត់ | ភ្លើងភ្លៀងខ្សោយខ្សត់ | |
ហប់ហុយអស់ផ្សែង ។ | |||
៤ | បុរសមានភ័ព្វ | សំណាងគុណគាប់ | ប្តីស្រីដូចថ្លែង |
មង្គលខ្ពង់ខ្ពស់ | ស័ក្តិយសឡើងឯង | ស្រីមានតំណែង | |
ឧត្តមភរិយា ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឧត្តមស្វាមី – កំណាព្យខ្មែរ