រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ | ||
១ | សៀលម៉ោងប្រាំចាំផ្លូវស្រី | អូនដើរកាត់ដីមុខផ្ទះបង |
នេត្រាគាប់ជូនតែមួយដង | ក្នុចិត្តកួចប៉ងពៅស្នេហា។ | |
២ | ស្រម៉ៃរហូតស្ទើរនឹងឆ្គួត | ក្តីស្នេហ៍រិតរួតណែនឱរា |
មិនអាចរកពាក្យថ្លែងវាចារ | ត្រឹមអន្ទះសាចង់ជួបភក្រ្ត។ | |
៣ | មើលអូនរាល់ថ្ងៃចិត្តលាក់លៀម | ឃើញហើយចិត្តរៀមរែងជំពាក់ |
ជំពប់ល់ស្រីតែមួយនាក់ | ចង់តែបញ្ជាក់ទាន់ក្តៅចិត្ត។ | |
៤ | ឃើញអូនតុបតែងល្អែងស្រស់ស្អាត | ឫកពារឆ្លៀវឆ្លាតគួរកួចនិត្យ |
ចង់ឈ្លេចសួរអូនពីការពិត | តើស្រីធ្លាប់គិតដល់បងទេ? | |
៥ | ពុកអើយកុំប្រើទោះរវល់ | ម៉ែអើយមិនយល់សូមកុំជេរ |
ម៉ោងប្រាដល់ហើយមិនទំនេរ | ព្រោះកូនចាំគេនៅមុខផ្ទះ។ | |
៦ | ផុតពីម៉ោងប្រាំចាំពុកប្រើ | ម៉ែជេរចុះបើកូនមានះ |
ព្រោះពន្លកស្នេហ៍កូនទើបរះ | កូនសូមសំពះប្រាប់តាមត្រង់។ | |
៧ | ថ្ងៃនេះម៉ោងប្រាំចាំមិនឃើញ | ឬមួយអូនញើញអស់ចិត្តចង់ |
បើពិតចិត្តបងពិតល្អក់ខ្វង់ | មានអូនស្រោចស្រង់ទើបផុតភ័យ។ | |
៨ | ស្អែកនេះជួបអូនឆ្លៀតរឿងមួយ | ប្រាប់ឲ្យអស់ព្រួយពីហរទ័យ |
ជូនកូនសំបុត្រខ្លឹមអត្ថន័យ | ថាអូនក្មេងវ័យបងសុំស្នេហ៍។ | |
៩ | ហុចសំបុត្រឲ្យអូនអៀនអន់ | ស្រីធ្វើភ្នែកស្លន់ហាក់ឆ្ងល់ដែរ |
ស្រីកញ្ឆក់យកទៅឥតបែរ | បងអរឡើងម៉ែគាត់សួររឿង។ | |
១០ | ម៉ែអើយកុំឆ្ងល់ចាំកូនប្រាប់ | ម៉ែកុំស្រអាប់រឺព្រឿងៗ |
សូមម៉ែកុំយល់ថាពណ៌លឿង | រឿងនេះគឺរឿងពណ៌ផ្កាឈូក។ | |
១១ | មួយយប់ខ្ញុំងប់នឹងខ្នើយឱប | ថើបឱបក្រសោបរមូរពូក |
សុបិន្តឃើញថាបានជិះទូក | ខ្ញុំដេកដូចជ្រូកដល់ម៉ោងដប់។ | |
១២ | ម៉ោងប្រាំថ្ងៃនេះអរលាយភ័យ | ព្រោះចាំសម្តីស្រីត្រឡប់ |
ស្រឡាញ់ឬខឹងកើតចិត្តស្អប់ | ហើយពៅធុញថប់តប់ប្រមល់។ | |
១៣ | ឃើញអូនដើរមកភក្រ្តញញឹម | មកជិតទន្ទឹមផ្ទឺមយោបល់ |
ស្រីថាមានចិត្តធ្លាប់គិតដល់ | តែអកុសល់អូនជាស្រី។ | |
១៤ | អូនសួរទូរស័ព្ទលេខប៉ុន្មាន? | ទុកវាគ្រាន់បានផ្សាសំដី |
តែអូនមានចិត្តនៅព្រួយភ័យ | ខ្លាចពាក្យស្រដីពាក្យកាឡៃ។ | |
១៥ | “Hello darling!How are you? | Please tell the true and don’t lie |
If you see it, please reply | Good dream to night, i miss you.” | |
១៦ | វីវរៗស៊យហើយខ្ញុំ | អង់គ្លេសទាំងដុំដាក់ព្រូៗ |
ខ្ញុំគេចតែរៀនមិនស្គាល់គ្រូ | តើត្រួវគិតគូរតបដូចម្តេច? | |
១៧ | ម៉ោងប្រាំចំណាំស្រីទៅរៀន | ពេលនេះខ្ញុំគ្មានស្តីបន្តិច |
ស្រីថាប្រុសប្រូមានកលល្បិច | ផ្ញើរសាររាប់ភ្លេចម្តេចមិនតប។ | |
១៨ | ពុទ្ធោ!ខ្ញុំអើយឆ្លើយយ៉ាងណា | បើអត់សិក្សាការប្រកប |
ខ្លួនគ្មាចំណេះឲ្យសមស្រប | ធ្វើមាត់ម្ហេបម្ហបចប់ហើយខ្ញុំ!!! |
កំណាព្យពេញនិយមបន្ទាប់ ៖ ម៉ែឃើញ … – កំណាព្យខ្មែរ