Wednesday , November 20 2024

ម៉ែឃើញ … – កំណាព្យខ្មែរ

ម៉ែឃើញ … – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ម៉ែឃើញ ... – កំណាព្យខ្មែរ

ម៉ែឃើញ… – កំណាព្យខ្មែរ

រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗដួងចិត្តស្រពោនរែងខ្វល់ខ្វាយ
រកប្រាក់យប់ថ្ងៃទោះនឿយណាយទុកឲ្យកូនចាយសប្បាយអរ។
ម៉ែឃើញកូនខុសខឹងហើយបាត់ជេរស្តីម៉ាត់ៗចង់ឲ្យល្អ
ម៉ែឃើញកូនតាម ចិត្តត្រេកអរឃើញកូនភូតភរម៉ែភាំងភ័យ។
ម៉ែឃើញកូនស្អាតសង្វាតរៀនឃើញកូនបានពានរង្វាន់ជ័យ
ម៉ែមានអំនួតមុខមានន័យរៀនឲ្យវាល្បីអញ្ចឹងណា។
ម៉ែឃើញក្មេងៗជំនាន់ក្រោយបណ្តែតបណ្តោយលង់អាត្មា
នឹកព្រួយកូនៗខ្វះវិចារណ៍ទើបខំស្តីថាពន្យល់ប្រាប់។
ម៉ែឃើញពាក្យចាស់ច្រើនបានផលឲ្យកូនចេះវាស់ថ្លឹងថ្លែងស្តាប់
ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់ទុកជាក្បួនច្បាប់ល្អវិសិធ្ឋ។
ម៉ែឃើញកូនល្អអស់បារម្ភម៉ែឃើញកូនខំសប្បាយចិត្ត
ម៉ែឃើញសរសើរកូនចេះគិតម៉ែអរពេកពិតកូនរុងរឿង៕

កំណាព្យពេញនិយមបន្ទាប់ ៖ ប៉ះស្រីយួន – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *