Thursday , December 26 2024

ក្តីគុណគាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ក្តីគុណគាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ក្តីគុណគាប់ - បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ក្តីគុណគាប់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

កតញ្ញូគូរគិតគាប់ជាប់ចិន្តា
បុព្វាចារ្យតានិងយាយរាយរៀងរាប់
គ្រូគ្រប់ថ្នាក់តាក់តែងជួយស្ទួយសាងភ័ព្វ
មេកោយគាប់ធ្លាប់តម្រូវផ្លូវការងារ ។
ពេលផឹកទឹកនឹកភពផែនដែនដឹងគុណ
ទោះក្រោយមុនទុនជីវិតពិតគ្រប់គ្នា
រីកចម្រើនកើនបន្តល្អគ្រប់គ្រា
ជោគជយានាលោកីយ៍ក្តីគាប់គុណ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហ៍រម្លឹក នឹកគុណអ្នក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *