កូនបីប្រភេទ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

កូនបីប្រភេទ – កំណាព្យខ្មែរ | ||
| ១ | ពុកម៉ែក្នុងលោកមានកូនចៅ | ខ្លះឆ្លាតខ្លះខ្លៅជាធម្មតា |
| កូនប្រុសកូនស្រីពេញស្នេហា | គ្មានពុកម៉ែណាស្អប់កូនឡើយ ។ | |
| ២ | ចិញ្ចឹមថែទាំដល់ពេញវ័យ | បីប្រភេទន័យពិតមែនហើយ |
| អតិជាតបុត្ត ពុកម៉ែស្បើយ | ឈ្លាវឆ្លាតដល់ត្រើយថ្កើងខ្ពង់ខ្ពស់ ។ | |
| ៣ | កូនមានកំណើតកើតមកល្អ | ជាកូនបវរតកេរ្តិ៍ឈ្មោះ |
| រុងរឿងមានន័យល្បីពីរោះ | គុណគាប់ឡើងខ្ពស់លើសពុកម៉ែ ។ | |
| ៤ | អនុជាតបុត្ត ស្មើម៉ែឳ | ចេះដឹងគ្រប់ផ្លូវដូចវង្សខ្សែ |
| មិនលើសមិនខ្វះស្មើពុកម៉ែ | រស់បានល្ហើយល្ហែមិនខុសអ្វី ។ | |
| ៥ | អវជាតបុត្ត កូនអាប់អន់ | កូននាំអាសន្នកូនគិតខ្លី |
| កូនបង្ករឿងទោះប្រុសស្រី | អស់ទ្រព្យផ្ទះដីក្ស័យពូជពង្ស ។ | |
| ៦ | ល្ងង់ខ្លៅលោភលន់ខឹងឆេវឆាវ | ប៉ះបោះចោលប្រាវកូនល្ងិតល្ងង់ |
| ក្រកិច្ចក្រកលទ្រព្យលិចលង់ | កេរ្តិ៍តំណវង្សអន្តរាយ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ យើងត្រូវខំរៀន – កំណាព្យខ្មែរ