កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

កំណាព្យខ្មែរ – កំណាព្យខ្មែរ | ||
| ១ | សិល្បៈខ្មែរមានច្រើនអនេក | ទំរង់ប្លែកៗល្អអស្ចារ្យ |
| ពេលនេះសូមតែងជាអក្ខរា | កំណាព្យថ្លៃថ្លាស្នាដៃខ្មែរ។ | |
| ២ | រៀននៅសាលាគ្រូបង្ហាត់ | ពន្យល់កាត់ៗបទខ្លះដែរ |
| ប៉ុន្តែកវីខ្មែរពូកែ | គួរយើងខំថែស្គាល់អោយច្បាស់។ | |
| ៣ | កំណាព្យជាកាព្យតែងអោយចួន | អាចមានពាក្យផ្ទួននៅក្នុងល្បះ |
| ជួនកាលប្រើព្យាង្គរណ្ដំខ្លះ | ក្បួនច្បាប់ចំនាស់ពីបុរាណ។ | |
| ៤ | ចង់តែងកំណាព្យអោយបានល្អ | ព្យាយាមបន្តប្រឹងកុំខាន |
| សិក្សាមេកាព្យខំសូត្រអាន | ស្វះស្វែងតាមដានសិល្ប៍វិធី។ | |
| ៥ | កុំចេះតែតែងខុសក្បួនច្បាប់ | វោហាសាសព្ទគ្មានដៅទី |
| ចំនាប់ចុងចួនតួនាទី | រិះគិតសំភីទំនុកបទ។ | |
| ៦ | តាមការស្រាវជ្រាវពីឯកសារ | ដែលបានរក្សាមកប្រាកដ |
| គេរកឃើញហាសិបបីបទ | មិនទាន់ផ្ទៀងផ្ទាត់បទផ្សេងទៀត។ | |
| ៧ | ក្រុមគណកម្មាការអប់រំ | បានប្រមូលផ្ដុំខំបញ្ជ្រៀត |
| មេបទទាំងឡាយជូនដល់ញាតិ | សិស្សនិស្សិតឈ្លាតសូត្រកំសាន្ត។ | |
| ៨ | កាកគិតិមានប្រាំពីរឃ្លា | រួមផ្សំចូលគ្នាតាមលំអាន |
| មួយឃ្លាបួនព្យាង្គយ៉ាងចំនាន | ចាប់ចុងចួនបានចេញមួយល្បះ។ | |
| ៩ | ព្រហ្មគីតិពំនោលឃ្លោងឃ្លា | ភុជុង្គលីលាខុសស្រលះ |
| ចំនួនព្យាង្គក្នុងឃ្លានៃល្បះ | បញ្ជាក់យ៉ាងច្បាស់ភាពខុសគ្នា។ | |
| ១០ | បទពាក្យបីដល់ពាក្យដប់មួយ | កវីបោះពួយធ្វើការងារ |
| ជ្រើសព្យាង្គតិចច្រើននៅក្នុងឃ្លា | និពន្ធតែងជាស្នាដៃថ្មី។ | |
| ១១ | ប្រឹងគិតយូរក្លាយជាទំលាប់ | ក្បួនច្បាប់មិនងាប់ច្នៃបទថ្មី |
| បទទ្វេមាត្រខិតខំលកលៃ | ស្វះស្វែងកំចីកំលាយខ្លួន។ | |
| ១២ | ផ្អែកលើបទចាស់ខំរិះគិត | បញ្ចេញគំនិតចាប់ចុងចួន |
| ជ្រើសយកបទមេល្អសមសួន | បញ្ចេញសំនួនអត្ថរសប្លែក។ | |
| ១៣ | អត្ថបទកំណាព្យច្រើនប្រភេទ | បើយើងសង្កេតចេះបែងចែក |
| កំណាព្យបានចូលរួមគ្រប់ផ្នែក | ចំរៀងចង្វាក់រណ្តំចិត្ត។ | |
| ១៤ | លាបពណ៌ផាត់ម្សៅចេញសោភ័ណ | លើកថែមមួយជាន់បវរពិត |
| បំរើសោតន្រ្ទីអារម្មណ៍មិត្ត | អ្នកស្តាប់ជក់ចិត្តសប្យាយក្រៃ។ | |
| ជ្រើសព្យាង្គតិចច្រើននៅក្នុងឃ្លា | និពន្ធតែងជាស្នាដៃថ្មី។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្រណោះគ្រាដើម – កំណាព្យខ្មែរ