វិធីជួយកាត់បន្ថយជំងឺពុកឆ្អឹង – សុខភាពនិងសម្រស់ ៖ ការដែលទទួលដំណឹងថា អ្នកមានជំងឺពុកឆ្អឹង ឬអាចប្រឈមនឹងការបាក់ឆ្អឹងយ៉ាងងាយនោះ ពិតជាពិបាកនឹងទទួលយកណាស់ និងមិនហ៊ានចាប់ផ្តើមហាត់ប្រាណទៀតទេ ព្រោះតែខ្លាចដួលទៅបណ្តាលឲ្យបាក់ឆ្អឹងបាន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ការហាត់ប្រាណគឺជាអ្វីដែលអ្នកត្រូវតែធ្វើហើយក្នុងដំណាក់កាលមួយនេះ។
បើសិនជាអ្នកធ្លាប់បាក់ឆ្អឹងរួចហើយ វាពិតជាអាចកើតឡើងម្តងទៀតនៅពេលហាត់ប្រាណ។ ហេតុដូច្នេះហើយទើបតម្រូវឲ្យអ្នកជ្រើសរើសវិធីហាត់ប្រាណណាដែលស្រួល និងមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់វា។
ការហាត់ប្រាណពិតជាជួយបង្កើនកំហាប់ឆ្អឹង និងភាពរឹងមាំរបស់ច្រើនណាស់។ វាអាចជួយអ្នកពង្រឹងដល់អារម្មណ៍នៃភាពមានលំនឹង ដូច្នេះអ្នកនឹងមិនងាយដួលដោយងាយឡើយ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវការហាត់ប្រាណមួយចំនួនដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹងបាន ហើយក៏គួរតែសាកល្បងដែរ៖
• ចូរហាត់ប្រាណពង្រឹងសាច់ដុំតាមរយៈការប្រើប្រាស់ម៉ាស៊ីនដែលអាចធ្វើបានក្នុងក្លិប ឬទិញមកប្រើក្នុងផ្ទះក៏បាន ព្រោះវាមិនតម្រូវឲ្យអ្នកធ្វើការលើកដាក់ធ្ងន់ៗឡើយ។
• ការហាត់ប្រាណដែលតម្រូវឲ្យមានការបត់បែនសន្លាក់រាងកាយច្រើនដូចជា ការហាត់ក្បាច់យូហ្គា នឹងជួយធ្វើឲ្យសាច់ដុំធូរស្រាលល្អផង និងឆ្អឹងរឹងមាំផង។
• ការហាត់ប្រាណដែលទ្រទម្ងន់ខ្លួនឯងដូចជា ការរត់ រាំ ដើរ និងហែលទឹក ពិតជាល្អបំផុតសម្រាប់ផ្តល់ភាពរឹងមាំដល់ឆ្អឹង និងសាច់ដុំ។
ជំងឺពុកឆ្អឹងអាចធ្វើឲ្យឆ្អឹងខ្សោយបាននៅពេលអាយុកាន់តែច្រើន និងងាយបណ្តាលឲ្យមានរបួសណាស់។ តាមរយៈការហាត់ប្រាណច្រើនប្រភេទ អ្នកនឹងអាចពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹងដោយខ្លួនឯង ហើយចៀសផុតពីការបាក់ឆ្អឹងបានច្រើនបំផុតផងដែរ។ពិតណាស់ អ្នកត្រូវតែជ្រើសរើសការហាត់ប្រាណណាដែលស័ក្តិសមនឹងអ្នកផង។ ចូរប្រាកដថា មិនត្រូវបង្ខំខ្លួនឯងធ្វើអ្វីមួយខ្លាំងក្លាពេកនៅពេលទើបតែចាប់ផ្តើមនោះទេ៕
អត្ថបទពេញនិយមបន្ទាប់ ៖ វិធីស្រកទំងន់ក្រោយមានរដូវ – សុខភាពនិងសម្រស់