Tuesday , December 3 2024

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល

និយមន័យ – សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល ៖ ក្នុង​លោក​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទេ ។

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល

កុំទុកចិត្តមេឃ

មេឃ​ជា​របស់​ធម្មជាតិ គេ​មិន​អាច​កំណត់ ឬ​បង្គាប់​បញ្ជា​បាន​ទេ ដូចជា ពេល​ខ្លះ​មេឃ​រក​កល​ចង់​ភ្លៀង ស្រាប់​តែ​មិន​ភ្លៀង​ទៅ​វិញ ។ ជួន​គេ​ឃើញ​មេឃ​ស្រឡះ​សោះ​ស្រាប់​តែ​ភ្លៀង​ភ្លាម ។ ជួនកាល​ទៀត គេ​ឃើញ​មេឃ​បើក​ថ្ងៃ​ធម្មតា​ទេ ស្រាប់​តែ​មាន​ភ្លៀង​រ៉ុយៗ​ចុះ​មក​ដែល​គេ​ហៅ​ថា មេឃ​ភ្លៀង​បើក​ថ្ងៃ ។

ដូច្នេះ ឃើញ​ថា​គ្មាន​អ្វី​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន​ឡើយ ។

កុំទុកចិត្តផ្កាយ

ផ្កាយ​ក៏​ជា​របស់​ធម្មជាតិ​ដូច​មេឃ​ដែរ ដូច្នេះ​ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ ។ ដូចជា​កណ្ដាល​អាធ្រាត្រ​ផ្កាយ​នេះ​ឃើញ​នៅ​ចំ​ពី​លើ​ក្បាល បន្ទាប់​មក​ឃើញ​នៅ​ទិស​ខាងលិច​វិញ ។ ដូច្នេះ ឃើញ​ថា គេ​មិន​អាច​កំណត់ ឬ​ទុក​ចិត្ត​ថា វា​នៅ​នឹង​ន​មួយ​កន្លែង​បាន​ឡើយ ។

កុំទុកចិត្តប្រពន្ធថាគ្មានសហាយ

នៅ​ក្នុង​សង្គម​ខ្មែរ ភរិយា​ជា​ចំនួន​ច្រើន​ណាស់​ដែល​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​ជាតិ និង​មួយ​ចំនួន​ធំ​ទៀត​ជា​ឧត្ដម​ភរិយា ទោះ​បាន​រៀន​សូត្រ​ចេះ​តិច​ក្ដី ច្រើន​ក្ដី ។

ប៉ុន្តែ​ទោះ​បី​ភរិយា​នោះ​ស្ថិត​នៅ​ក្នុង​ករណី​ដូច​ម្ដេច​ក្ដី ក៏​គង់​នៅ​មាន​ភរិយា​មួយ​ចំនួន​តូច​ដែល​បណ្ដោយ​ខ្លួន​ឲ្យ​ដួល​ទៅ​តាម​ទំនើបនិយម សម្ភារៈ​និយម​អូស​ទាញ ។ ភរិយា​ខ្លះ​ទៀត​ចាក​ប្រពៃណី​ដោយសារ​ភាព​ក្រីក្រ​ ទីទ័ល​ពេក ។ ខ្លះ​ទៀត​ភ្លាត់​ខ្លួន​ដោយសារ​សម្រស់​គេ ។ ខ្លះ​ទៀត​លង់​ខ្លួន​តាម​ពាក្យ​លួងលោម ថ្នាក់​ថ្នម​របស់​គេ ។ ខ្លះ​ទៀត​ភ្លើតភ្លើន​ស្រើប​ស្រាល​តាម​កាម​តណ្ហា​អូស​ទាញ ។ ដោយសារ​មាន​ករណី​ជាច្រើន​ចាំ​អូស​ទាញ​បែប​នេះ​ហើយ ទើប​លោក​ប្រាប់​ថា កុំ​ទុក​ចិត្ត​ខ្លាំង​ពេក ។

កុំទុកចិត្តម្តាយថាគ្មានបំណុល

អ្នក​ម្ដាយ​ជា​ទី​គោរព​គ្រប់​មជ្ឈដ្ឋាន ទោះ​ថ្នាក់​លើ មធ្យម និង​ក្រោម​ក្ដី គេ​កម្រ​ជួប​នូវ​អ្នកម្ដាយ​ដែល​មិន​ជំពាក់​បំណុល​គេ​សោះ​នោះ​ទេ ។ អ្នក​ម្ដាយ​ខ្លះ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ឧត្ដម​មាន​លុយ ឡាន វីឡា មាន​គ្រឿង​ប្រើប្រាស់​សុទ្ធ​តែ​ទំនើប ពាក់​សុទ្ធ​តែ​ត្បូង​មាន​តម្លៃ មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ​ថា គាត់​ខ្វះ​លុយ​ទេ ។ ប៉ុន្តែ​ថ្ងៃ​ណា​មួយ​អ្នក​ម្ដាយ​ចាញ់​ល្បែង ជំពាក់​គេ​ម្ដង​ម្កាល​ដែរ ។ អ្នក​ម្ដាយ​ខ្លះ​ទៀត មាន​មុខ​របរ​ពាណិជ្ជកម្ម​យ៉ាង​ធំ គឺ​ដល់​ខ្នាត​អន្តរជាតិ ។ ប៉ុន្តែ​គាត់​ក៏​ជំពាក់​គេ​ដល់​ខ្នាត​អន្តរជាតិ​ដែរ សម​ដូច​ពាក្យ​ចាស់​ថា «ទូក​ធំ​ក្ដោង​ធំ​មែន» ។ សរុប​មក អ្នក​ម្ដាយ​ភាគ​ច្រើន​ណាស់​ដែល​ជំពាក់​គេ​ទៅ​តាម​ឋានៈ​ខ្លួន ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *