អនុស្សវរីយ៍ ស្រុកសាលាក្រៅ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
អនុស្សាវរីយ៍ ស្រុកសាលាក្រៅ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ភ្នំខ្ពស់ទាប | រាបល្គងល្គាយ | លាយព្រឹក្សា |
ដីចម្ការ | ច្បារឧទ្យាន | មានសម្រស់ | |
គន់ភ្នំស្ពង់ | លង់រលឹក | នឹកទាំងអស់ | |
លើកសម្រស់ | ស្រស់ទឹកដី | ស្រីឆោមឆ្លៅ ។ | |
២ | រាប់ភ្នំរាំង | ទាំងធំតូច | ដូចសួគ៌ឋាន |
ភ្នំប៉ុន្មាន | បានចែងចារ | សាលាក្រៅ | |
ចេញបន្ត | ចរទាំងភ្លៀង | លាងកម្ដៅ | |
ពពកខ្មៅ | ក្តៅឃ្លាឃ្លាត | ធាតុត្រជាក់ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ប៉ៃលិនអនុស្សវរីយ៍ – កំណាព្យខ្មែរ