ស្វ៊ីពីតា ផ្កាដួងចិត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ស្វ៊ីពីតា ផ្កាដួងចិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ស្វ៊ីពីតា | ផ្កាដួងចិត្ត | ស្អិតដួងចៃ |
នឹកស្រមៃ | ថ្លៃគ្រប់ទី | មីយ៉ាន់ម៉ា | |
កាយគាប់គន់ | ទន់សម្តី | ស្រីវាចា | |
ស្មោះសច្ចា | ផ្សារគូគាប់ | ជាប់ដួងចិត្ត ។ | |
២ | តាណាខា | ផ្កាមានភ័ព្វ | គាប់ពិសី |
សម្រស់ថ្មី | ស្រីក្រអូប | ស្រូបស្នេហ៍ស្និទ្ធ | |
ព្រេងនិស្ស័យ | ថ្លៃមានភ័ព្វ | គាប់ក្រមក្រឹត្យ | |
រួមកាយចិត្ត | ស្និទ្ធអេស៊ី | លីដាខ្មែរ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ន័យជីវិត ពិតត្រូវការ – កំណាព្យខ្មែរ