Thursday , November 21 2024

សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់

សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវសារៈប្រយោជន៍របស់ខ្ទឹមសមានយ៉ាងដូចខាងក្រោម៖

សារៈប្រយោជន៍របស់ខ្ទឹមស – សុខភាពនិងសម្រស់

ខ្ទឹមស​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន​ប្រភេទ

ខ្ទឹមស​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា គឺជា​ថ្នាំ​ជម្រុញ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ ។ ការ​សិក្សា​ដ៏​ធំ​មួយ​រយៈពេល​១២​ស​ប្តា​ហ៍​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ថ្នាំ​ដែល​មាន​សារជាតិ​ខ្ទឹមស​ជា​រៀងរាល់ថ្ងៃ​អាច​កាត់​បន្ថយ​ប្រភេទ​នៃ​ជំងឺ​ផ្តាសាយ​បាន​ជាង ៦៣% បើ​ធៀប​នឹង​ថ្នាំ​ផ្លា​ស៊ី​បូ​។ រយៈពេល​ជា​មធ្យម​នៃ​រោគ​សញ្ញា​ផ្តាសាយ​ក៏​មានការ​កាត់​បន្ថយ​ផង​ដែរ​ពី ៧០% ក្នុង​រយៈពេល ៥ ថ្ងៃ​នៃ​ការ​ប្រើ​ថ្នាំ​ផ្លា​ស៊ី​បូ ទៅ ១,៥​ថ្ងៃ​សម្រាប់​ថ្នាំ​ដែល​មាន​ជាតិ​ខ្ទឹមស​នេះ​។ ការ​សិក្សា​មួយទៀត​បាន​រក​ឃើញ​ថា ការ​ទទួលទាន​ខ្ទឹមស​ក្នុង​កម្រិត​ខ្ពស់ (២,៥៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​) អាច​កាត់​បន្ថយ​ចំនួន​ថ្ងៃ​នៃ​អ្នក​កើត​ជំងឺ​ផ្តាសាយ​ប្រហែល ៦១% ។ ប្រសិនបើជា​ញឹកញាប់​អ្នកមាន​ជំងឺ​ផ្តាសាយ អ្នក​គួរតែ​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ឲ្យ​បាន​ច្រើន ព្រោះ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ ។

ខ្ទឹមស​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង

ការ​បំផ្លាញ​ដោយ​អុកស៊ីតកម្ម​ពី​រ៉ា​ឌី​កាល់​សេ​៊​រី​បាន​ចូលរួម​ចំណែក​ដល់​ដំណើរកា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ។ ប៉ុន្តែ​ខ្ទឹមស​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទ្រទ្រង់​ដល់​យន្តការ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​អុកស៊ីតកម្ម​។ ការ​ទទួលទាន​ខ្ទឹមស​ក្នុង​កម្រិត​ខ្ពស់ ត្រូវ​បាន​គេ​បង្ហាញ​ថា វា​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​សម្រាប់​​មនុស្ស​ព្រមទាំង​កាត់​បន្ថយ​ភាព​តានតឹង​អុកស៊ីតកម្ម​សម្រាប់​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់ ។ ឥទ្ធិពល​រួម​បញ្ចូល​គ្នា​ក្នុង​ការ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​សម្ពាធ​ឈាម ក៏​ដូច​ជា​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ធ្វើ​ឲ្យ​ខ្ទឹម​សមាន​សមត្ថភាព​ក្នុង​ការ​ជួយ​ការពារ​ជំងឺសរសៃប្រសាទ​ដូច​ជា​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​វង្វេង ។

ការ​បរិភោគ​ខ្ទឹមស​អាច​ជួយ​បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ

សមាសធាតុ​ស្ពាន់ធ័រ​ក្នុង​កម្រិត​ខ្ពស់​ដែល​មាន​ក្នុង​ខ្ទឹមស​ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​ការពារ​ប្រឆាំង​នឹង​ការ​ខូចខាត​សរីរាង្គ​ពី​ការ​ពុល​ជាតិ​លោហៈ​ធ្ងន់ ។ ការ​សិក្សា​រយៈពេល​បួន​ស​ប្តា​ហ៍​ទៅ​លើ​បុគ្គលិក​រោងចក្រ​ផលិត​អា​គុយ​រថយន្ត (​ការ​ប៉ះពាល់​ច្រើន​នឹង​កាបូន​) បាន​រក​ឃើញ​ថា ខ្ទឹមស​កាត់​បន្ថយ​កម្រិត​ជាតិពុល​នៅ​ក្នុង​ឈាម​បាន​ដល់​ទៅ ១៩% ។ វា​ក៏​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ការ​ពុល​ជា​ច្រើន​រួម​ទាំង​ការ​ឈឺក្បាល​និង​សម្ពាធ​ឈាម​ចុះ​ខ្សោយ ។

ខ្ទឹមស​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​ឆ្អឹង

ទោះបីជា​គ្មាន​ការ​សិក្សា​លើ​មនុស្ស​ពី​ឥទ្ធិពល​នៃ​ខ្ទឹមស​ទៅ​លើ​ការ​ពុក​ឆ្អឹង ប៉ុន្តែ​ការ​សិក្សា​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា វា​អាច​កាត់​បន្ថយ​ការ​ពុក​ឆ្អឹង​ដោយ​បង្កើន​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​ចំពោះ​ស្ត្រី​។

ការ​ស្រាវជ្រាវ​មួយ​បាន​សិក្សា​លើ​ស្ត្រី​អស់​រដូវ​និង​បាន​រក​ឃើញ​ថា កម្រិត​នៃ​ការ​ទទួលទាន​ខ្ទឹមស​ស្ងួត​ប្រចាំ​ថ្ងៃ (​ស្មើនឹង ២ ក្រាម​នៃ​ខ្ទឹមស​ស្រស់​) ធ្វើ​ឲ្យ​មានការ​ថយ​ចុះ​រោគ​សញ្ញា​កង្វះ​អ៊័​រ​ម៉ូ​ន​អឺ​ស្ត្រូ​សែន ។ វា​បង្ហាញ​ថា​ខ្ទឹម​សមាន​ផលប្រយោជន៍​សម្រាប់​សុខភាព​ឆ្អឹង​មនុស្ស​ស្រី​។ អាហារ​ដូច​ជា​ខ្ទឹមស និង​ខ្ទឹមបារាំង​ត្រូវ​បាន​គេ​បង្ហាញ​ថា មាន​ឥទ្ធិពល​លើ​ជំងឺ​រលាក​សន្លាក់ឆ្អឹង​ផង​ដែរ ៕

អត្ថបទពេញនិយមបន្ទាប់ ៖ ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *