សម្រស់អង្គរវត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
សម្រស់អង្គរវត្ត – កំណាព្យខ្មែរ | ||
១ | ភ្លៀងធ្លាក់តិកតក់សម្រស់អង្គរ | ត្រីសូរ៍ដ៏ល្អខ្ពស់ត្រដែត |
សម្រស់ទឹកភ្លៀងលាយថ្មឯក | ល្អអើយល្អប្លែកល្អក្រាស់ក្រៃ។ | |
២ | ទឹកភ្លៀងរមាលលើប្រាង្គប្រា | ដូចវជីរថ្លាគេយកច្នៃ |
ប្រៀបបាននឹងប្រាង្គប្រាចរណៃ | បញ្ចេញរស្មីភ្លឺអស្ចារ្យ។ | |
៣ | តាមដងវិថីទៅអង្គរ | ជ្រៃជ្រោងបវរល្អមហស្ចារ្យ |
ក្លាយជាម្លប់ត្រជាក់ជ័យា | ទាក់ទាញភ្ញៀវភ្ងាអោយទស្សនា។ | |
៤ | ក្រោយពេលដែលទស្សនា | មានម្ហូបភោក្ដាឆ្ងាញ់ពិសា |
នៅចាំខាងមុខនឹងប្រាង្គប្រា | ភ្ញៀវអាចពិសាបានគ្រប់គ្នា។ | |
៥ | ក្លិនឈ្ងុយជះមកគួរអោយឆ្ងាញ់ | មានលតបាញ់កាញ់ត្រីមាន់ទា |
ទេសចរណ៍អាចជាវគ្រប់គ្នា | ទុកគ្រាន់ពិសាអោយឆ្ងាញ់មាត់៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ វប្បធម៌ខ្មែរ – កំណាព្យខ្មែរ