សម័យអាណានិគមនិយមបារាំង ៖ ប្រទេសកម្ពុជា បានស្ថិតនៅក្រោមអាណានិគមនិយមបារាំង អស់ជិតមួយសតវត្សដោយ គិតចាប់ពីឆ្នាំ១៨៦៣ រហូតដល់ពេលទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ នៅឆ្នាំ១៨៦៣កម្ពុជា ក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមបាន ប្រែជាប្រទេសក្រោមអាណាព្យាបាលបារាំង។ នៅខែតុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូ ចិន) ដែលនៅពេលនោះបានបញ្ចូលកម្ពុជា គឺជាភាពជាម្ចាស់បារាំងស្វ័យតរួចរាល់ទៅហើយ និងតំបន់ទាំងបីនៃវៀតណាម(តុងកឹង អណ្ណាម និងកូសាំងស៊ីន)។ នៅឆ្នាំ១៨៩៣ ឡាវត្រូវបាន រាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែងដល់ព្រះបាទចុល្លាង្ករសៀមជាមួយនឹងសង្គ្រាម ដោយហេតុនោះក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនេះ។
ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង
នៅឆ្នាំ ១៨៦២ បន្ទាបពីដំណើររបស់ឧត្ដមនាវីបូណា (ទេសាភិបាលបារាំងប្រចាំក្រុងព្រៃ នគរ) មកកម្ពុជា បារាំងយល់ថា ភូមិ សាស្ត្រអាចឲ្យបារាំងបង្កើតមូលដ្ឋានបន្តដំណើរទៅកាន់ កាប់ទិសឧត្ដរ និងបស្ចិមនៃឥណ្ឌូចិន ព្រមទាំងអាចបង្កើតរបាំងខណ្ឌដែន ដី ដែលកាន់កាប់ដោយបារាំង និងអង់គ្លេសនៅឥណ្ឌូចិន។ បារាំងឱ្យលោក ឡាក្រង់ឌីយែ មកចរចាបញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦០-១៩០៤) ឱ្យយល់ព្រមចុះព្រះហស្តលេខាលើសន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងលើប្រទេសកម្ពុជា ថ្ងៃ ១១ សីហា
១៨៦៣។ ប្រទេសសៀម ប្រឆាំងយ៉ាងខ្លាំងនឹងសន្ធិសញ្ញានេះ ហើយធ្វើការគំរាមកំហែង ព្រះបាទនរោត្ដម ដោយមិនព្រមប្រគល់ ម្កុដរាជនិងគ្រឿងរាជកកុធភណ្ឌមកថ្វាយព្រះអង្គវិញទេ។ពួកមន្ត្រីខ្មែរដែលមាននិន្នាការលំអៀងទៅខាងសៀមបានទាក់ទាញព្រះ បាទនរោត្ដមឱ្យវិលមករកសៀមវិញ។ ប៉ុន្តែបារាំងបានប្រឆាំងតបវិញដោយបញ្ជូនកប៉ាល់ប្រាំគ្រឿងនិងទាហានជើងទឹក១០០នាក់ ឡើងមកកាន់រាជធានីឧត្ដុង្គ និងទីក្រុងភ្នំពេញ។
បារាំងបានយល់ព្រមប្រគល់ខេត្តបាត់ដំបងនិងសៀមរាបឱ្យទៅសៀម និងធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀមស្ដីពីពិធីរាជា ភិសេក ព្រះបាទនរោត្ដមជាព្រះមហាក្សត្រពេញលក្ខណៈនៅ រាជធានីឧត្ដុង្គ នាថ្ងៃ ៣ កក្កដា ១៨៦៤។ មកដល់ឆ្នាំ ១៨៦៧ ទើប សៀមព្រមទទួលស្គាល់សិទ្ធិរបស់ប្រទេសបារាំង ក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។
កៅអីនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅហាណូយ ដែលស្ថិតនៅតុងកឹង (ឥឡូវគឺវៀត ណាមខាងជើង)។ កម្ពុជា ក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរ ដែលត្រូវបានគ្រប់គ្រងដោយ Résident Supérieur(Resident-General) រឺ ឯកាធិបតី សម្រាប់កម្ពុជា ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយ ក្រសួងជើងទឹកនិងអាណា និគមនៅប៉ារីស។ ឯកាធិបតី(រេស៊ីដង់ស៊ុពែរីយ៉េ)គឺនៅពេលនោះបានជួយដោយពួកឯកាភិបាល(រេស៊ីដង់) រឺពួកអភិបាលក្នុងតំបន់ (ចៅហ្វាយខេត្ត)ដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានា(ទីរួមខេត្ត)ដូចជាបាត់ដំបង់ ពោធិ៍សាត់ ឧដុង្គនិងសៀមរាប។ ភ្នំពញ ជារាជធានី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯការធិបតី(រេស៊ីដង់ស៊ុបពែរីយ៉េ)។ឯកាធិបតីបានក្ដោបក្ដាប់ អំណាចដ៏សន្ធឹកសន្ធាប់ ក៏ប៉ុន្តែបុគ្គលដែលនៅក្នុងតំណែងនេះជារឿយៗចង់បានអំណាចលើសពីនេះទៀត។នៅឆ្នាំ១៨៩៧ឯកាធិ បតី ដែលកំពុងគ្រប់គ្រង បានត្អូញត្អែរទៅទីក្រុងប៉ារីសថាស្ដេចឥឡូវនៃកម្ពុជា ព្រះបាទនរោត្តមគឺលែងសាកសមដើម្បីដឹកនាំនិង ស្នើសុំការអនុញ្ញាតដើម្បីកាន់អំណាចរបស់ស្ដេចដើម្បីប្រមូលពន្ធចេញរាជក្រិត្យនិងសូម្បីតែតែងតាំងមន្ត្រីរាជការនិងជ្រើរើសពួក ព្រះអង្គម្ចាស់ម្កុដរាជ្យ (ព្រះបុត្រាស្នងរាជ្យ)។ ចាប់ពីពេលនោះមក ព្រះបាទនរោត្តមនិងពួកស្ដេចអនាគតកម្ពុជាគឺជាស្ដេចមានតែ ឈ្មោះ និងជាអ្នកទំនុកបម្រុងសាសនាព្រះពុទ្ធនៅកម្ពុជា ទោះបីជាយ៉ាងណាក៏ពួកទ្រង់នៅតែត្រូវបង្ហាញថាជាពួក ស្ដេចទេវរាជ ដោយប្រជាជនពួកអ្នកស្រុកស្រែចម្ការ។អំណាចផ្សេងៗទាំងអស់គឺនៅក្នុងកណ្ដាប់ដៃនៃពួកឯកាធិបតី(រេស៊ីដង់ស៊ុបពែរីយ៉េរ)និង ការិយាធិបតេយ្យអាណានិគម។យ៉ាងណាក៏ដោយការិយាធិបតេយ្យនេះគឺត្រូវបានបង្កើតឡើងដោយពួកមន្ត្រីបារាំងភាគច្រើនបំផុត និងជនជាតិតែមួយគត់ដែលត្រូវបានគេអនុញ្ញាតដោយសេរីគឺពួកជនជាតិយួនដែលគេឃើញថាជាពួកជនជាតិអាស៊ីដែលត្រួតត្រា គេនៅសហភាពឥណ្ឌូចិន ។
នៅឆ្នាំ១៩០៤ព្រះបាទនរោត្តមបានសោយទីវង្គត។ ផ្ទុយពីផ្ទេររាជបល្ល័ង្កបន្តអោយទៅរាជបុត្រារបស់ព្រះនរោត្តម ពួកបារាំងបាន ផ្ទេររាជ្យសម្បត្តិទៅព្រះភាតារបស់ព្រះនរោត្តម ស៊ីសុវត្ថិ វិញដែលខ្សែរាជវង្សរបស់ទ្រង់មិនរឹងរូស និងជាតិនិយមតិចតួចចំពោះការ គ្រប់គ្រងរបស់បារាំងជាងខាងព្រះនរោត្តមដែលបានបង្ហាញថាជាខ្សែរាជវង្សជាតិនិយមច្រើន។ដូចដែរគេបានឃើញថាព្រះនរោត្តម ជាអ្នកទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំង នឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផសផ្សេងមួយទៀតគឺថារាជ បុត្រជាទីសព្វព្រះទ័យរបស់ព្រះនរោត្តម ដែលទ្រង់ចង់អោយសោយរាជ្យបន្តព្រះអង្គ ជាព្រះមហាក្សត្រព្រះអង្គម្ចាស់យុគន្ធរហើយ បានធ្វើដំណើរទៅកាន់អឺរ៉ុប បានធ្វើអោយវឹកវរឡើងនូវគំនិតយោបល់ជាសាធារណៈ អំពីភាពឃោរឃៅព្រៃផ្សៃនៃអាណានិគម បារាំងនៅកម្ពុជា ដែលពួកគេបានគ្រប់គ្រងកាន់កាប់។ នៅគ្រានោះដែរ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ និងបុត្ររបស់ទ្រង់ ព្រះបាទស៊ី សុវត្ថិ មុនីវង្ស មានសន្តិភាព ទោះបីជាក្សត្រទាំងពីរគ្មានអ្វីសោះផ្ទុយមកវិញជាតុក្កតា និងឧបករណ៍ដែលអាច បត់បែនដោយ ពួកបារាំង។កំឡុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ ពួកបារាំងបានសម្រេចជោគជ័យក្នុងការទទួលនូវស្ដេចកំណែទម្រង់របស់ប្រទេស ថៃព្រះបាទចុល្លាង្ករ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ១៩០៧ ដែលនាំត្រឡប់មកវិញនូវខេត្តភាគពាយ័ព្យ បាត់ដំ បងនិងសៀមរាបត្រលប់មកក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ ។ ក្នុងន័យនេះ ខ្សែរាជវង្សខាងព្រះស៊ីសុវត្ថិត្រូវគេមើលឃើញ នូវការប្រគល់ដីខ្មែរមកវិញ ទោះបីជាកម្ពុជាស្ថិត នៅក្រោមការគ្រប់គ្រងនៃអាណានិគមបារាំងដោយសង្កត់សង្កិតក៏ដោយ ។
ស្ថានភាពនយោបាយខ្មែរ
ហូតមកដល់ស.វ. ទី១៩ គឺក្នុងរាជ្យព្រះបាទអង្គឌួង(១៨៤០ – ១៨៥៩) ប្រទេសខ្មែរនៅតែស្ថិតក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះ នៅប្រចាំការអមព្រះអង្គ ដើម្បីសម្រេចកិច្ចការរបស់ខ្មែរ។ ចាប់តាំងពីបាន ឡើងសោយរាជ្យមក ព្រះបាទអង្គឌួងទ្រង់តូចព្រះទ័យយ៉ាងខ្លាំងចំពោះ ការបាត់បង់ទឹកដីយ៉ាងច្រើនដែលពួកយួន និងសៀមប្រវ័ញ្ចយកទៅដោយ ខុសច្បាប់។ ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយដើម្បីរំដោះទឹកដីនិងគេច ឲ្យផុតពីភាពចំណុះគេនេះ។ នៅឆ្នាំ ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះ មីស (Miche)ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យ ធ្វើទំ នាក់ទំនងជាមួយព្រះចៅអធិរាជបារាំង ណាប៉ូលេអុងទី៣ ដើម្បីឲ្យបារាំង ជួយការពារប្រទេសកម្ពុជា។ ក្រោយពីទទួលលិខិតនិងដង្វាយ ណាប៉ូលេ អុងទី៣បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនគឺលោកដឺម៉ុងទីញី ឲ្យមកកម្ពុជា យ៉ាងរួសរាន់(១៨៥៥) ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែ លោក ដឺម៉ុងទីញីមកដល់កំពតភ្លាមសៀមបានដឹងកិច្ចការនេះ ហើយបានប្រឆាំង យ៉ាងខ្លាំងក្លា។ សៀមបានកំហែងព្រះបាទអង្គឌួងថាបើព្រះអង្គចុះសន្ធិ សញ្ញាសម្ព័ន្ធភាពនឹងបារាំង ដែលមាន ដឺម៉ុងទីញី ជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់ គ្រឿងរាជកកុធភ័ណ្ឌថ្វាយមក ព្រះអង្គឡើយ។ ដូចនេះសៀមពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅឆ្នាំ១៨៥៩ ព្រះបាទអង្គឌួងបានចូល ទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះអង្គច្រឡឹងឡើងគ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យ ថាព្រះបាទនរោត្ដម។
ស្ថានភាពនយោបាយបារាំង
នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតារបស់អង់គ្លេសរហូតដល់ឆ្នាំ១៨៣០។បារាំងមានបំណងបង្កើតអាណានិគម ដ៏ធំទូលាយមួយនៅ អាហ្វ្រិច និងនៅអាស៊ីជាថ្នូរ នឹងអាណានិគមរបស់ខ្លួនដែលបានបាត់បង់នៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ ទៅឲ្យអាមេរិក ឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយក)។នៅអាស៊ីបារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូងនិង បណ្ដាប្រទេសនៅឥណ្ឌូចិនមានកម្ពុជា វៀតណាម ឡាវសៀម។នៅក្នុងប្រទេសទាំងនេះមានបេសកបព្វជិតកាតូលិចចូលមកផ្សព្វ ផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាម រយៈប្រជាជនដែលកាន់សាសនាយេស៊ូ។បារាំងសម្លឹងឃើញផល ប្រ យោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន។ ទីមួយបារាំងយល់ថាទន្លេមេគង្គជាផ្លូវទឹក មួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ទី២គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែង លើអាណានិគមថ្មីរបស់គេឲ្យអស់ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀមដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។នៅ គ.ស១៨៦២ លោកឧត្ដមសេនីយត្រីបូណា ទេសាភិបាលនៃដែនដីកូសាំងស៊ីនចូលមកស្រុកខ្មែរក្ដាប់សភាពការណ៍ម្ដងទៀត ដោយឆ្លៀតឱកាសចូលគាល់សម្ដេចនរោត្ដមផង។នៅដើមឆ្នាំ១៨៦៤ បារាំងបានគាបសង្កត់បាងកកតាមផ្លូវទូតនិងផ្លូវយោធា ដើម្បីឲ្យបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងមដុករាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈ នៅរាជ ធានីឧដុង្គនាថ្ងៃទី៣ មិថុនា ១៨៦៤។មកដល់ឆ្នាំ១៨៦៧ បារាំងនិងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរដែល ពីមុនមកមានទំនាស់ដោយសារសៀមមានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ម្យ៉ាងទៀតបរិយា កាសធូរស្រាល ខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះ ប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹង ចិនគឺចលនាថៃ ភិញ(ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិនងើបឡើងប្រឆាំងនឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង)។ សន្ធិសញ្ញា ថ្ងៃ ទី១៥ កក្កដា ១៨៦៧ មានន័យថាបារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ឯសៀមព្រមទទួល ស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណា និគម ដូចកម្ពុជា ក្រោមឡើយ។
អំណាចត្រួតត្រារបស់បារាំង
ដំណាក់កាលទី១
ដំបូងបារាំងប្រើវិធីត្រជាក់ក្នុងការអនុវត្តការត្រួតត្រាខ្មែរ។ ក្រោយពីត្រឡប់ទៅព្រៃនគរវិញ បារាំងបានកំណត់គោលការណ៍ ពីរយ៉ាងគឺ៖
ដើម្បីបានបញ្ចូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធិរបស់ខ្លួន បារាំងបានយកលេសមួយសមស្របមកកំណត់។ ពោលគឺបារាំង មានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសខ្មែរពីមុនមកធ្លាប់ជាសាមាន្តរដ្ឋរបស់យួន។
លោកទេសាភិបាល បូណាសង្កត់ធ្ងន់លើសេចក្ដីប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ដែលប្រទេសបារាំងត្រូវតែការពារ ឯករាជ្យនៃប្រទេសនេះ ដែលមានការទំនាក់ទំនងទៅនឹងសន្តិភាពនៃដែនដីកូសាំងស៊ីន។
ក្រោយពីបានទូលថ្វាយហេតុផលសព្វគ្រប់ និងសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរឲ្យបារាំងជួយការពារ បព្វជិតមីស(Miche) ទ្រង់បានថ្វាយគម្រោងសន្ធិសញ្ញាមួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ។ លុះដល់ថ្ងៃទី ១១ សីហា ១៨៦៣ លោកឡាក្រង់ឌីយ៊ែ(La Grandière)បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងនាមលោកផ្ទាល់ជាមួយនឹងសម្ដេចនរោត្ដម ដែលបាន យល់ព្រមទាំងញញើតញញើម។ នេះជាសន្ធិសញ្ញាលើកទី១ ដែលខ្មែរយល់ព្រមឲ្យបារាំងធ្វើអាណាព្យាបាល។
ខ្លឹមសារសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣
ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ព្រះចៅអធិរាជបារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយ ស្រួលក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា និងបើកសិទ្ធិឲ្យបារាំងកាប់ឈើក្នុងព្រៃនៃ ព្រះរាជាណាចក្រកម្ពុជាដើម្បីយកទៅស្ថាបនាកប៉ាល់។
ទោះបីខាងភាគីខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃទី ១១ ខែ សីហា ១៨៦៣ ព្រោះបារាំងពុំបានទាន់ដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ តែក៏មានអ្នកស្នេហាជាតិបាន ក្រោកឈរ កាន់អាវុធប្រឆាំងដែរ។ ចាប់តាំងពីឆ្នាំ ១៨៦៣មកព្រះមហាក្សត្រខ្មែរបានចុះព្រះហស្ថលេខាលើក្រិត្យ ឬសេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្ស ជំនិតរបស់ព្រះអង្គបង្កការបះ បោរដើម្បីការពារព្រះមហាក្សត្រ។
ដំណាក់កាលទី២
នៅទសវត្សទី៩នៃសតវត្សទី១៩ សាធារណរដ្ឋទី៣នៃប្រទេសបារាំងមានស្ថេរភាពឡើងវិញហើយ។ អ្នកដែលឡើងកាន់អំ ណាចសុទ្ធជាបក្សពួកនិយមខាងពង្វាតអាណានិគមដូចជាលោកកំបែតាជាដើម។ ពួកនេះសម្រេចចិត្តថាត្រូវតែវាយដណ្ដើម យកតំបន់សេសសល់នៅឥណ្ឌូចិនមកកាន់កាប់ទៀត ហើយពង្រីកការត្រួតត្រានៅទីនោះឲ្យកាន់តែរឹងមាំឡើងទន្ទឹមនឹងការ វាយប្រហារទៅលើតុងកឹងជាលើកទី២និងការវាយប្រហារទៅលើបន្ទាយនៅវ៉េ(១៨៨៣-១៨៨៥)។នៅថ្ងៃទី១៧ មិថុនា ១៨៨៤ សាលថុំសុន(Charles Thomson)ទេសាភិបាលដែនដីកូសាងស៊ីនបានបញ្ជូនទាហានជើងទឹកមួយក្រុមឲ្យចូលទៅក្នុងវាំងទាំង កណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រដែលកំពុងផ្ទំលក់ ហើយបង្ខំ ឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយទៀត។ សន្ធិសញ្ញានេះបានដកសិទ្ធិពីព្រះមហាក្សត្រ ដើម្បីឲ្យបារាំងធ្វើជាអ្នក អាណា ព្យាបាលលើប្រទេសកម្ពុជាទាំងមូល។ចាប់ពីពេលនោះប្រទេសកម្ពុជាក៏ក្លាយជាអាណានិគមពិតប្រាកដរបស់បារាំង។មាត្រា ខ្លះក្នុងចំណោមមាត្រាទាំងអស់លើកកិច្ចព្រមព្រៀងនេះ មានខ្លឹមសារដូចជា៖
ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុននូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែល សាធារណ រដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
រដ្ឋាភិបាលបារាំងអាចតែងតាំងរេស៊ីដង់(résident ប្រែថាអ្នកតំណាង រឺ ឯកាភិបាល) និងរេស៊ីដង់រងឲ្យត្រួតពិនិត្យមន្ត្រី ខ្មែរនៅតាមទីរួមខេត្ត។
ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការ យល់ព្រមពីរដ្ឋាភិបាល បារាំងឡើយ។
ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យ មានកម្មសិទ្ធិឯកជនខាងដីធ្លី។
ក្រុងភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សា រាជធានី ដែលមានសមាសភាព ១២រូប ក្នុងនោះជនជាតិបារាំង ៦រូប ខ្មែរ ៣រូប និងយួន ៣រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្ថលេខាលើរាជក្រឹត្យមួយ មានន័យថាព្រះមហាក្សត្រសោយ រាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ដំណាក់កាលទី៣
នៅខែ តុលា ឆ្នាំ១៨៨៧ មុនវាយដណ្ដើមប្រទេសឡាវ បារាំងមានគម្រោងបង្កើតសហព័ន្ធមួយនៅលើទឹកដីទាំងឡាយដែល ខ្លួនកាន់កាប់ហៅថា សហព័ន្ធឥណ្ឌូចិន មានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែល ផ្គត់ផ្គង់ ផលិតផលកសិកម្ម និងវត្ថុធាតុដើមសម្រាប់ប្រទេសបារាំង ។ ដប់ឆ្នាំក្រោយមក(១៨៩៧) ទើបសហព័ន្ធឥណ្ឌូចិនបានត្រូវបង្កើត ឡើងដោយមានការតែងតាំងអគ្គទេសាភិបាលមួយសម្រាប់ឥណ្ឌូចិនទាំងមូល។ សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើ ឱ្យកម្ពុជាបាត់បង់ដែនដីម្លូព្រៃ ទន្លេរពៅ និងព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ(១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
សេដ្ឋកិច្ចកំឡុងការត្រួតត្រារបស់អាណានិគមបារាំង
មិនយូរទេ បន្ទាប់ពីពួកបារាំងបានបង្កើតឡើងដំបូងនូវវត្តមានស្វយ័តនៅកម្ពុជានៅឆ្នាំ១៨៦៣ ពួកបារាំងបានយល់ថាសុបិន្ត របស់ពួកគេអំពីកម្ពុជានឹងក្លាយជា សិង្ហបុរីនៅកូសាំងស៊ីន គឺជាការភាន់ច្រឡំមួយ ហើយថាកម្ពុជាគ្មានទ្រព្យសម្បត្តិដែលបាន លាក់បាំងនោះទេ ។ តាំងពីពេលនោះមក សេដ្ឋកិច្ចកម្ពុជាមិនបានធ្វើទំនើបកម្មគួរអោយកត់សំគាល់នោះទេ ។ បារាំងបាន ប្រមូលពន្ធដោយមានប្រសិទ្ធិភាព ក៏ប៉ុន្តែផ្សេងពីនោះ បាននាំមកវិញនូវការផ្លាស់ប្ដូរតិចតួចចំពោះសេដ្ឋកិច្ចភូមិ របស់ខ្មែរ។
ការរើសអើងទល់នឹងជនជាតិមិនមែនយួនដោយពួកបារាំងបានបន្តជាពិសេសនៅពេលដែលគេដឹងថាជនជាតិខ្មែរបានបង់ ពន្ធដារខ្ពស់បំផុតក្នុងម្នាក់ៗនៅកូសាំងស៊ីនក៏ដោយ។នៅឆ្នាំ១៩១៦ការបះបោរពន្ធដារមួយបាននាំមកនូវរាប់សិបពាន់នៃពួកអ្នក កសិករស្រែចម្ការមកដល់ភ្នំពេញដើម្បីធ្វើញត្តិអោយព្រះបាទស៊ីសុវត្ថិ មុនីវង្ស ចំពោះការបន្ធូរបន្ថយពន្ធដារ។ ពួកបារាំង ពួកគេ បានគិតថាជនជាតិខ្មែរស្ងៀមស្ងាត់និងសោះអង្គើយ ដើម្បីរៀបចំការតវ៉ាមួយដែលគួរអោយតក់ស្លុត។ ទោះបីជាមានការតវ៉ាក៏ ដោយក៏ព្រះបាទស៊ីសុវត្ថិ មុនីវង្សមិនអាចធ្វើអ្វីបានឡើយ។ នៅឆ្នាំ១៩២៥ ពួកអ្នកភូមិបានសម្លាប់ឯកាភិបាលបារាំងម្នាក់ (រេស៊ី ដង់)ដែលបានគម្រាមកំហែងចាប់ខ្លួនពួកអ្នកល្មើសពន្ធដារ ។
វិស័យខ្លះនៃសេដ្ឋកិច្ចបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់បារាំង។ពួកបារាំងបានសាងផ្លូវថ្នល់និងផ្លូវដែកខ្លះលើទឹកដីកម្ពុជា។ ពេលនោះផ្លូវដែករាប់គីឡូម៉ែត្រពីរបីទាក់ទងគ្នាបានដាក់អោយប្រើមួយខ្សែដ៏សំខាន់បានភ្ជាប់ភ្នំពេញនិងព្រំដែនថៃតាមរយៈខេត្ត បាត់ដំបង។ ការដាំដុះកៅស៊ូ និងពោតវាជាដំណាំសំខាន់ខាងសេដ្ឋកិច្ចហើយភ្លាមៗខេត្តបាត់ដំបងនិងសៀមរាបបានក្លាយជាចាន បាយនៃកូសាំងស៊ីន ។ កំឡុងទសវត្សឆ្នាំ១៩២០ កម្ពុជាបានចំណេញនៅពេលដែលកៅស៊ូនិងពោតមានតម្រូវការ ក៏ប៉ុន្តែបន្ទាប់ពី សេដ្ឋកិច្ចធ្លាក់ចុះដ៏គំហុកនៅឆ្នាំ១៩២៩ កម្ពុជាក៏បានរងគ្រោះ ជាពិសេសក្នុងចំណោមអ្នកដាំដំណាំស្រូវ ដែលប្រាក់ចំណូលរបស់ ពួកគេធ្លាក់ចុះ ដែលធ្វើអោយពួកគេជាងនេះទៀតក្លាយជាជនរងគ្រោះ នៃពួកអ្នកចងកាប្រាក់ជារៀងរហូត ។
ឧស្សាហកម្មបានរៀបចំជាដំបូងដើម្បីដំណើរការវត្ថុធាតុដើមសម្រាប់ការប្រើប្រាស់ក្នុងស្រុករឺសម្រាប់នាំចេញ។អន្តោប្រវេសន៍ ទៅកាន់កម្ពុជាដ៏សន្ធឹកសន្ធាប់ ហើយកម្ពុជាក៏ប្រែជាមានជនជាតិចម្រុះនានាច្រើន ។ ពេលនោះនៅភូមា និងម៉ាឡេស៊ី ដែលប្រ ទេសទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៊្រីតថេន ពួកជនបរទេសបានគ្រប់គ្រងកម្លាំងដំណើរការនៃសេដ្ឋកិច្ច ។ ជនជាតិ យួនទោះបីជាតួនាទីបុព្វសិទ្ធិរបស់ពួកគេ បានក្លាយជាពួកពលករលើការដាំដុះកៅស៊ូក៏ដោយ។ ភ្លាមៗ ជនអន្តោប្រវេសន៍យួនក៏ បានចាប់ផ្ដើមដើរតួសំខាន់ នៅក្នុងសេដ្ឋកិច្ចអាណានិគមជាអ្នកនេសាទ និងអ្នកជំនួញ ។ ពួកចិនបានកំពុងតែរស់នៅកម្ពុជាអស់ រយៈពេលច្រើនសតវត្ស ហើយពួកគេក៏បានគ្រប់គ្រងពាណិជ្ជកម្ម តាំងពីមុនការមកដល់របស់បារាំងទៅទៀត។ ក្រោមពួកបារាំង ស្ថានភាពនេះនៅដដែល ក៏ប៉ុន្តែពួកបារាំងបានដាក់កំហិតលើពួកចិន។ យ៉ាងណាក៏ដោយ ពួកឈ្មួញនិងធនាគារិកចិននៅកម្ពុជា បានអភិវឌ្ឍបណ្ដាញពាណិជ្ជកម្មជាច្រើន ដែលលាតសន្ធឹងទូទាំងឥណ្ឌូចិនរហូតដល់ប្រទេសចិនដូចគ្នា ។
ស្ថានភាពប្រជាករកម្ពុជា ក្នុងសម័យអាណានិគម
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្ស ពន្ធដីពន្ធលំនៅ ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអា ជីវកម្ម-ល-។ ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំង កសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំង ពង្រីកដំណាំដទៃទៀតមានស្រូវ ពោត សណ្ដែក -ល-។ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១តោន ដល់ ១.២តោនប៉ុណ្ណោះ។ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និង ឈ្មួញបរ ទេស។ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
ដើម្បីឲ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការ អាណាព្យាបាលបារាំងបានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗ ដូចជា៖
សាលាបឋមសិក្សា៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣ ។
សាលាមធ្យមសិក្សា៖ នៅឆ្នាំ ១៩១១ មានអនុវិទ្យាល័យស៊ីសុវត្ថិមួយ។ នៅឆ្នាំ ១៩៣៥ អនុវិទ្យាល័យនេះត្រូវបានបង្កើតឲ្យ ទៅជាវិទ្យាល័យស៊ីសុវត្ថិ។
សាលាបច្ចេកទេស៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺសាលារចនា។
បញ្ហាដែនដីកូសាំងស៊ីន និងព្រំប្រទល់
តើបារាំងជាន់លើទឹកដីឥណ្ឌូចិនដោយរបៀបណា?
ដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនាជាតិបារាំង ពួកនេះក៏បានវាយយកកំពង់ផែយួន តួរ៉ាននៅថ្ងៃទី១ ខែកញ្ញា ១៨៥៨។ បន្ទាប់មកបន្ទាយព្រៃនគរត្រូវបារាំងវាយយកបាននៅថ្ងៃទី១៧ ខែ កុម្ភៈ ១៨៥៩ទៀត។ តាម សន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេចយួនទីឌឹកបានទទួលស្គាល់ជាកម្មសិទ្ធិរបស់បារាំងនូវខេត្តបៀនវ៉ា យ៉ាឌិញ ឌិញទឿង (មេសរ) និងកោះត្រឡាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។ មកដល់គ.ស. ១៨៦៤ ព្រះបាទនរោត្ដម អមដោយលោក ឌូដាដឺឡាក្រេ(Doudart de lagrée)ផង បានយាងទៅ ជួបលោកទេសាភិបាល ឡាក្រង់ឌីយ៊ែ(La Granduére)នៅព្រៃនគរ ហើយធ្វើសំណូមពរឲ្យបារាំងបង្វិលសងខេត្តទាំងបីមកវិញ គឺ លង់ហោរ មាត់ជ្រូក និងពាម។ ឯបារាំងបានទទួលពាក្យជាមួយ ព្រះអង្គពីរឿងនេះហើយ។ប៉ុន្តែនៅគ.ស. ១៨៦៧ ដោយខេត្តទាំងបីជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង ពួកគេបាន បញ្ចូលខេត្តទាំងនេះជាអាណានិគមរបស់ខ្លួន ដោយភ្លេចគិតដល់ពាក្យសន្យាជាមួយព្រះបាទនរោត្ដម។ ដូចនេះចាប់ពី ឆ្នាំ ១៨៦៧ទឹកដីកម្ពុជាក្រោមទាំងមូលក្លាយជាអាណានិគមរបស់បារាំង។ ឯកម្ពុជាលើតាមលក្ខន្តិកៈ ជាប្រទេសក្រោមអាណាព្យា បាល។ ម្ល៉ោះហើយអាជ្ញាធរបារាំងនៅកូសាំងស៊ីន តែងតែធ្វើការកែប្រែបន្ទាត់ព្រំដែនតាមទំនើងចិត្តដោយ សំអាងលើបញ្ហាន យោបាយ និងសេដ្ឋកិច្ច។ ហើយការកែប្រែសុទ្ធតែចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច ដោយមិនអើពើដល់ការ តវ៉ារបស់ ព្រះរាជាខ្មែរ និងមិនស្នើសួរព្រះយោបល់ផងទេចាប់ពីឆ្នាំ១៨៩៣ ដល់១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមទៀតព្រមទាំង កោះដូចជាកោះត្រល់ជាដើម ដោយបារាំងប្រវ័ញ្ចយកទៅ បញ្ចូលក្នុងអាណានិគមកូសាំងស៊ីន ឬក្នុងប្រទេសអណ្ណាមទៅវិញ។
ចលនាបះបោរប្រឆាំងនឹងបារាំងក្រោយសន្ធិសញ្ញាឆ្នាំ១៨៦៣ និង១៨៨៤
ទោះបីសន្ធិសញ្ញាថ្ងៃទី១១ សីហា ឆ្នាំ ១៨៦៣ ស្ថិតនៅក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក៏ដោយក៏អ្នកស្នេហាជាតិ បានក្រោកឈរកាន់អាវុធប្រឆាំងនឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។ បន្ថែមលើនេះសន្ធិសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ រឹតតែបង្កភាពក្ដៅក្រហាយទ្វេឡើងគ្រប់ស្រទាប់ប្រជាជនខ្មែរ ដែលនាំឲ្យកើតមានចលនាតស៊ូជាហូរហែ៖
ចលនាតស៊ូរបស់អាចារ្យស្វា(១៨៦៤ – ១៨៦៦)
តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់ (ឧកញ៉ាវិជ្ជោសុខ) នៅរាជធានីឧដុង្គ។ ពេលបារាំង មកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង(កំពត -តាកែវ) ហើយលើឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្ដម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើ ប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី(Antilles)។
ចលនាបះបោររបស់ពោធិកំបោរ(១៨៦៥ – ១៨៦៧)
លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជា លុយកាក់ឲ្យលោករស់នៅព្រៃនគរដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ខែឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅ ខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំង នៅព្រៃនគរបានលើកទៅបម្រុងនឹងកម្ចាត់លោក។នៅខែធ្នូ ១៨៦៦កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គនិងនៅតំបន់ចន្លោះទីក្រុងឧត្ដុង្គ និងភ្នំពេញ។លោកបាន ឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោ បាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរ បានបរាជ័យ នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យក ក្បាលមកដោតនៅ ក្រុង ឧដុង្គនៅខែធ្នូ១៨៦៧។
ចលនាបះបោររបស់ស៊ីវត្ថា(១៨៦១ – ១៨៩១)
ព្រះអង្គស៊ីវត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ដោយសារការច្រណែននឹងព្រះរាមទាំងពីរគឺនរោត្ដម និងស៊ីសុវត្ថិដែល មានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង(គ.ស ១៨៦១)។ ពីឆ្នាំ១៨៦១ – ១៨៦២ ទោះបីពុំ មានវត្តមាន ព្រះអង្គស៊ីវត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់ រាជធានី ឧដុង្គទៀត។ ចលនាស៊ីវត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រនិងពួកអាណាព្យាបាលបារាំង។ ព្រះបាទនរោត្ដម ភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែមីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។ ស៊ីវត្ថារត់រួច ហើយ ទៅកទ័ពធ្វើការបះបោរបន្តទៀត។ នៅគ.ស ១៨៧៦ ព្រះអង្គស៊ីវត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រ ម្ដងទៀត នៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយ ពីទ័ពបារាំងផង។ ព្រះអង្គស៊ីវត្ថាបានដកខ្លួនថយទៅប្រទេសឡាវភាគខាងត្បូងនៅខែកុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱ កាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។ នៅឆ្នាំ ១៨៨៥ ព្រះអង្គ ស៊ីសុវត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។ ក្នុងខែ ឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីវត្ថា ចំនួន៥០០០នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមក រហូតដល់ឆ្នាំ ១៨៩០ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។ ក្នុងខែមីនា ១៨៩០ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីវត្ថាដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។
ក្នុងឆ្នាំ១៨៩១ ព្រះអង្គម្ចាស់ស៊ីវត្ថាបានទទួលមរណភាពដោយជម្ងឺនៅភាគខាងជើងសំបូរ។ ចលនាបះបោររបស់ ព្រះអង្គ ក៏បែក ខ្ញែកគ្នាបន្តិចម្ដងៗ។
ចលនាបះបោរផ្សេងៗទៀត
ក្នុងឆ្នាំ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយពិស្ណុលោកឈូក និង ក្រឡាហោមគង់។
ក្រឡាហោមគង់(១៨៨៥-១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ១៨៨៦ បារាំងបានប្រើល្បិច អញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
វិស្ណុលោកឈូក(១៨៨៥ – ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរ មកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។
ពួកមន្ត្រីបារាំងជាច្រើនបានយល់ថា គឺព្រះបាទនរោត្ដមនេះហើយជាអ្នកដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះឯង។ ព្រះអង្គយល់ ថា ការបង្ខំឲ្យទទួលយកសន្ធិសញ្ញាថ្ងៃទី១៧ មិថុនា ១៨៨៤ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ទ្រង់បានរកមធ្យោបាយ រំដោះប្រទេសព្រះអង្គដើម្បីឲ្យរួចពីនឹមត្រួតត្រាផ្ទាល់របស់បរទេស។
ព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ១៩២៥
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩២៥ នៅ ភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបាន កើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាម វាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់មោនសៀឡាត់មីនីស្ត្រាទ័រ(បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់ នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែប យ៉ាងរបស់បារាំងបាន នាំគ្នាតវ៉ា ប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួននិងនៅដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជនរួចក៏បាន សម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាង ខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះពី ភូមិក្រាំងលាវ ទៅ ភូមិតិរិច្ឆាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩២៥។
កម្ពុជាចុងសម័យអាណានិគម
ក. សង្គមសេដ្ឋកិច្ច
ព្រះបាទនរោត្ដម សីហនុ បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤១ គឺចំពេលដែលភ្លើងសង្គ្រាមលោកលើកទី២ កំពុងឆាបឆេះ។ នៅពេលដែល ពួកយោធានិយមជប៉ុនកំពុងមានជ័យជម្នះនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍។ បារាំងចុះចាញ់សង្គ្រាម ហើយបាន ព្រមព្រៀងស្ដីពីកិច្ចការពាររួមលើដែនដីឥណ្ឌូចិន។ម្ដងនេះកម្ពុជាបានឆ្លាក់ទៅនៅក្រោមរបបត្រួតត្រាពីរត្រួតគឺអាណានិគមបារាំង និងរបបយោធាជប៉ុន។ ជប៉ុនបានយកកម្ពុជាធ្វើជាមូលដ្ឋានទ័ព និងគាបយកវត្ថុធាតុដើម ខាងកសិកម្មដោយតម្លៃថោកបំផុត។ តាមការទាមទារ របស់ជប៉ុន រដ្ឋាភិបាលបារាំងបង្ខំឱ្យកសិករខ្មែរលក់ផលដំណាំបំពេញតម្រូវការសេដ្ឋកិច្ចជប៉ុន។
ខ. ការផុសឡើងនៃខ្មែរជាតិនិយម
១.ក្រុមដែលលំអៀងទៅខាងជប៉ុន
មេដឹកនាំក្រុមនេះគឺលោក សឺង ង៉ុកថាញ់។ នៅឆ្នាំ ១៩៤៥ ជប៉ុនបានបណ្ដេញបារាំងចេញពីកម្ពុជាហើយប្រកាស កម្ពុជាជារដ្ឋ ឯករាជ្យ ដោយលើក សឺង ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលតាមការពិតរដ្ឋាភិបាលរបស់ សឺង ង៉ុកថាញ់ គ្រាន់តែជារដ្ឋាភិ បាលទីងមោងប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយមជប៉ុន។ក្រោយពេលជប៉ុនចាញ់សង្គ្រាមលោកលើក ទី២ បារាំងបានវិលមកកាន់កម្ពុជាជាថ្មី កងទ័ពរបស់ សឺង ង៉ុកថាញ់ បានប្រឹងទប់ទល់នឹងបារាំងដែរ តែពុំអាចតស៊ូនឹងបារាំងបាន ឡើយ ហើយសឺង ង៉ុកថាញ់ ត្រូវបានចាប់ខ្លួនយកទៅឃុំនៅប្រទេសបារាំង។ នៅឆ្នាំ ១៩៥១ បារាំងបានដោះលែង សឺង ង៉ុកថាញ់ តាមសំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ ១៩៥២ សឺង ង៉ុកថាញ់ បានរត់ទៅប្រទេសថៃបង្កើតចលនាខ្មែរសេរី។
២.ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត
នៅឆ្នាំ ១៩៣០ ចលនាប្រជារាស្ត្របានរួបរួមជាមួយក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត។ បន្ទាប់ពីការមកដល់នៃរបបយោ ធានិយមជប៉ុន ក្រុមនេះបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរ ឬហៅខ្មែរឥស្សរៈ។ ស្ថានភាពរង្គោះរង្គើខាងសេដ្ឋកិច្ច និងសង្គមនៃប្រទេសផ្ដល់ឱ្យរណសិរ្សខ្មែរឥស្សរៈ ពង្រីកមូលដ្ឋាននយោបាយ និងពង្រីកចម្បាំងឈ្លបទៅលើពួកអាណានិគម។ ទោះបីមានប្រតិបត្តិការការបង្ក្រាបដ៏សាហាវអំពីកងទ័ពបារាំងក៏ដោយ ក៏កងកម្លាំងខ្មែរឥស្សរៈ បានវាយប្រហារតបវិញធ្វើឱ្យ បារាំងមានការខូចខាតដែរ។
មិនដូចវៀតណាមទេខ្មែរជាតិនិយមគឺនៅស្ងៀមស្ងាត់ខាងផ្នែកនយោបាយកំឡុងពីទសវត្សឆ្នាំ១៩០០ដល់ទសវត្សឆ្នាំ១៩៣០។ នេះគឺប្រហែលព្រោះតែមានរបបស្ដេចសោយរាជ្យ និងវិធីដែលពួកបារាំងកាន់កាប់របបរាជាធិបតេយ្យ។ ពួកអ្នកភូមិខ្មែរជា ច្រើន ត្រូវគេប្រើប្រាស់ ដើម្បីរំលោភយកអំណាចដែលបានជឿទុកចិត្តថាបើសិនជាស្ដេចនៅសោយរាជ្យ កម្ពុជាសុខសប្បាយ ដូចពេល ដែលធ្លាប់មាន។ នៅពេលដូចគ្នាដែរអត្រាការចេះអក្សរទាបនៅកម្ពុជាដែលពួកបារាំងបានស្ទាក់ស្ទើរដើម្បីបន្សើរឡើងដោយបាន បញ្ឈប់ចរន្តជាតិនិយមផ្សព្វផ្សាយជាច្រើននៅពេលដែលពួកគេនៅវៀតណាម ។
យ៉ាងណាក៏ដោយ ជាតិនិយមខ្មែរកំពុងតែបានផុសឡើងចំណោមពួកវីរជនខ្មែរចេះដឹងនៅតាមទីក្រុង។ នៅពេលដែលពួកបា រាំងប្រត្យាស្ថាបនាបូជនីយស្ថានជាច្រើននៅអង្គរវត្ត មោទនភាពនៃប្រជាជនខ្មែរជាច្រើនត្រូវបានគេពញ្ញាក់ឡើងនៅ ក្នុងប្រទេស របស់ពួកគេនិងក្នុងប្រវត្តិសាស្ត្រអតីតកាលរបស់ពួកគេ ។ ពួកអ្នកវីរជនចេះដឹងថ្មីជាច្រើន ត្រូវបានបញ្ចប់ការសិក្សា ផ្នែកប្រវត្តិ សាស្ត្រខ្មែរ នៅវិទ្យាល័យស៊ីសុវត្ថិឯភ្នំពេញ។ នៅទីនោះ ការអាក់អន់ចិត្តនៅក្នុងមធ្យោបាយ ដែលពួកសិស្ស និសិត្សយួន ត្រូវគេ អនុគ្រោះដែលលទ្ធផល នៅក្នុងញ្ញត្តិមួយថ្វាយទៅព្រះបាទមុនីវង្សនៅទសវត្សឆ្នាំ១៩៣០ ។ សំខាន់ ពួកអ្នកជាតិនិយមភាគច្រើន ដំបូងឡើយ ជាពួកសមាជិកខ្មែរក្រោម ក៏ជាសមាជិកនៃជនជាតិភាគតិចខ្មែរដែលរស់នៅវៀតណាមដែរ ។ លោកសឺង ង៉ុកថាញ់ និងលោកប៉ាច ឈឹន បានចាប់ផ្ដើមការបោះពុម្ពផ្សាយនគរវត្ត (អង្គរវត្ត) សារពត៌មានខ្មែរដំបូងគេ ។ វាបានបន្ទោសនយោបាយ អាណានិគមបារាំងដោយអាកប្បកិរិយាទន់ភ្លន់ នូវអំពើពុករលួយព្រឹទ្ធិកម្មរបស់ខ្លួន(ការចងការអាករ)នៅតាមតំបន់ជនបទនានា ការត្រួតត្រារបស់បរទេសខាងសេដ្ឋកិច្ច ហើយនិងក៏បានរិះគន់ផងដែរពួកយួនចំពោះចក្រពត្តិនិយមពីអតីតកាលរបស់ខ្លួន និង ទីតំណែងឯកសិទ្ធិនៅឥណ្ឌូចិន ។
ទង់ជាតិកម្ពុជាក្រោមការត្រួតត្រារបស់ជប៉ុន
ខ្មែរមានសំណាងនៅក្នុងការគេចផុតការរងទុក្ខវេទនាដែលបានតស៊ូដោយប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើនដ៏ទៃទៀតកំឡុង
សង្គ្រាមលោកលើកទី២ ។ បន្ទាប់ពីការបង្កើតឡើងនៃរបបវិឈីនៅបារាំងនៅឆ្នាំ១៩៤០ កងទ័ពជប៉ុនបានរើមកកាន់វៀតណាម និងបានជំនួសកន្លែងអាជ្ញាធរបារាំង ។ នៅពាក់កណ្ដាលឆ្នាំ១៩៤១ ពួកគេបានចូលកម្ពុជា ក៏ប៉ុន្តែបានអនុញ្ញាតអោយ ពួកមន្ត្រី រដ្ឋការបារាំងវិឈី អោយនៅមានប៉ុស្ត៍រដ្ឋបាលខ្លួន។ របបគាំទ្រជប៉ុននៅប្រទេសថៃ ដែលនាំមុខដោយសេនាប្រមុខ (ចមពល) វិបុលសង្គ្រាម បានស្នើការធានាអះអាងពីរបបវិឈីថា នៅក្នុងព្រឹត្តិការណ៍នៃការកាត់ផ្ដាច់នូវអធិបតេយ្យភាពបារាំង ទឹកដីខ្មែរ និងឡាវដើមឡើយជាកម្មសិទ្ធិរបស់ប្រទេសថៃ នឹងត្រូវប្រគល់ត្រឡប់ទៅអោយរដ្ឋអំណាចបាងកកវិញ ។ ការស្នើសុំនេះត្រូវ បានច្រានចោល។ នៅខែធ្នូ១៩៤០ សង្គ្រាមបារាំង-ថៃបានផ្ទុះឡើង និងពួកកងទ័ពថៃបូព៌ាបានលុកលុយកម្ពុជានូវខែបន្តបន្ទាប់។ ពួកបារាំងបានទាល់ច្រកដើម្បីតស៊ូប្រឆាំងនឹងកងទ័ពថៃ ដែលប្រដាប់ដោយអាវុធល្អៗជាងទាំងលើគោកនិងអាកាស ក៏ប៉ុន្តែ យ៉ាងណាក៏ដោយក៏បានគ្រប់គ្រងពិន្ទុបាននូវជ័យជំនះជើងទឹកនៅឈូងសមុទ្រថៃ។ នៅចំណុចនេះ តូក្យូបានធ្វើអន្តរាគមន៍ និង បានបង្ខិតបង្ខំរដ្ឋអំណាចបារាំងដើម្បីទទួលយកសន្ធិសញ្ញាដោយការប្រគល់អោយខេត្តបាត់ដំបង និងប៉ែក នៃខេត្តសៀមរាបទៅ កាន់ប្រទេសថៃនៅ ក្នុងការដោះដូរចំពោះការទូទាត់តូចតាចមួយ ។ ពួកខ្មែរត្រូវគេអនុញ្ញាតរក្សាទុកអង្គរ។ ការឈ្លានពានរបស់ថៃ ក៏ប៉ុន្តែមានការប៉ះទង្គិចតិចតួចលើជីវភាព នៃប្រជាជនខ្មែរភាគច្រើនដែលនៅខាងក្រៅតំបន់ពាយព្យ ។
ព្រះបាទមុនីវង្សបានសោយទីវង្គតនៅខែមេសា១៩៤១។ ទោះបីជាព្រះរាជបុត្រទ្រង់ ព្រះអង្គម្ចាស់មុនីចៅត្រូវបានគេចាត់ទុក ថាជាទាយាទជាក់ស្ដែងក៏ដោយតែពួកបារាំងដាក់ជំនួសព្រះនរោត្តមសីហនុវិញជាមហានត្តា(ម្ចាស់ចៅតួត)នៃព្រះបាទនរោត្តម។ ព្រះសីហនុគឺជាបេក្ខជនដែលប្រកបដោយឧត្តមភាព ពីទស្សនៈវិស័យរបស់ពួកបារាំងដោយសារតែយុវវ័យរបស់ព្រះអង្គ(ព្រះអង្គ មានព្រះជន្មដប់ប្រាំបួនព្រះវស្សា) កង្វះបទពិសោធន៍របស់ទ្រង់ និងភាពងាយបត់បែនរបស់ទ្រង់ ។
ជប៉ុនហៅ “អាស៊ីសម្រាប់ជនជាតិអាស៊ី” បានរកបានអ្នកស្ដាប់ដែលចេះស្ដាប់ក្នុងចំណោមពួកជាតិនិយមខ្មែរ ទោះបីជានយោ បាយទីក្រុងតូក្យូនៅឥណ្ឌូចិនត្រូវបន្សល់ទុកនៅរដ្ឋាភិបាលអាណានិគម ទទួលបន្ទុកតែឈ្មោះក៏ដោយ។នៅពេលដែលព្រះសង្ឃ លេចធ្លោសកម្មខាងនយោបាយ ហែម ចៀវ ត្រូវបានចាប់ខ្លួននិងដោះស្បង់ចីវរដោយមិនសមរម្យដោយពួករដ្ឋអំណាចបារាំងនៅ ខែកក្កដា១៩៤២ ពួកអ្នករៀបរៀង “នគរវត្ត”បានដឹកនាំបាតុកម្មមួយទាមទារអោយមានការដោះលែងព្រះអង្គ។ពួកគេ ដូចគ្នានឹង ពួកអ្នកជាតិនិយមដ៏ទៃទៀត ដោយជាក់ស្ដែងច្បាស់បានប៉ាន់ស្មានហួស ទៅលើឆន្ទៈរបស់ជប៉ុនដើម្បីនាំពួកគេត្រឡប់មកវិញ សម្រាប់រដ្ឋអំណាចវិឈីភ្លាមៗបានចាប់ខ្លួនពួកបាតុករ និងបានដាក់ទោសប្រហារជីវិតដល់លោកប៉ាច ឈឹន គឺជាម្នាក់ក្នុង ចំណោមពួកអ្នករៀបរៀង”នគរវត្ត”។អ្នករៀបរៀងដ៏ទៃទៀតលោកសឺងង៉ុកថាញ់បានរត់គេចខ្លួនពីភ្នំពេញនិងវិលទៅដល់ជប៉ុន វិញនៅឆ្នាំបន្ទាប់ ។
នៅក្នុងកិច្ចប្រឹងប្រែងដែលអស់សង្ឃឹមមួយ ដើម្បីចូលរួមការគាំទ្រក្នុងស្រុកនៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ពួកជប៉ុនបាន រំលាយរដ្ឋបាលអាណានិគមបារាំងនៅ ថ្ងៃ៩មីនា ១៩៤៥ និងបានជំរុញអោយកម្ពុជាប្រកាសឯករាជ្យរបស់ខ្លួននៅក្នុង មណ្ឌល វិបុលភាពរួមអាស៊ីខាងកើតធំជាងគេ។ បួនថ្ងៃក្រោយមក ព្រះបាទសីហនុបានចេញក្រិតថាកម្ពុជាបានឯករាជ្យ ។ លោកសឺង ង៉ុក ថាញ់ បានត្រឡប់មកពីតូក្យូនៅខែឧសភា ហើយលោកត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីការបរទេស ។ ថ្ងៃ១៥សីហា ១៩៤៥ ថ្ងៃ ដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីមួយត្រូវគេបង្កើតឡើងដែលមានលោក សឺង ង៉ុកថាញ់ដើរតួជានាយករដ្ឋមន្ត្រី ។ នៅពេល ដែលកងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់ភ្នំពេញនៅខែតុលា លោកថាញ់ត្រូវបានគេចាប់ខ្លួនដោយសារ សហការជាមួយពួក ជប៉ុន និងត្រូវបញ្ជូននិរទេសទៅកាន់បារាំងនៅជាប់ឃុំក្នុងផ្ទះ ។ ពួកអ្នកគាំទ្រគាត់ខ្លះបានរត់ទៅភាគខាងជើងឆៀងខាងលិចកម្ពុជា ក្រោយមកនៅក្រោមការគ្រប់គ្រងរបស់ថៃ ជាកន្លែងដែលពួកគេផ្ដុំគ្នារួមជាក្រុមបក្សពួកមួយក្នុងចលនាខ្មែរឥស្សរៈ ដើមឡើយ បង្កើតឡើងជាមួយការលើកទឹកចិត្តរបស់ថៃនៅទសវត្សឆ្នាំ១៩៤០ ។
ការតស៊ូដើម្បីការបង្រួបបង្រួមខ្មែរ
ស្ថានភាពរបស់កម្ពុជានៅចុងសង្គ្រាមច្របូកច្របល់ ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ សាល ដឺ ហ្គោល បានប្ដេជ្ញាដើម្បីយកឥណ្ឌូចិនត្រឡប់មកវិញ ទោះបីជាពួកគេបានផ្ដល់អោយកម្ពុជា និងដែនអាណាព្យាបាល ឥណ្ឌូចិន ដ៏ទៃទៀតនូវទំហំ នៃអភិបាលកិច្ចខ្លួនឯងដែលគូសវង់ដោយប្រុងប្រយ័ត្នក៏ដោយ ។ ដោយបានបញ្ជឿទុកចិត្តថាពួកគេមាន បេសកកម្មអារ្យធម៌ ពួកគេបានប្រមើលមើលឃើញនូវការចូលរួមរបស់ឥណ្ឌូចិន ក្នុងសហភាពបារាំងនៃអតីតដែនអាណានិគម ដែលបានចែករំលែកបទពិសោធន៍ទូទៅនៃវប្បធម៌បារាំង ។ មិនថាតែពួកវីរជនអាជីពនៅតាមទីក្រុង រឺក៏ប្រជាជនសាមញ្ញទេ យ៉ាងណាៗ គឺត្រូវបានទាក់ទាញដោយការរៀបចំនេះ ។ ចំពោះប្រជាជនខ្មែរអនុវត្តដំណើរជីវិតទាំងអស់ ក្នុងសម័យកាលឯក រាជ្យដ៏ខ្លី ពី ខែមីនា ដល់ ខែតុលា ១៩៤៥ ដែលធ្លាប់បានសប្បាយរីករាយ ។ ភាពរហិតរហៃនៃជនជាតិខ្មែរគឺជារឿងមួយនៃ អតីតកាល ។
នៅភ្នំពេញ ព្រះសីហនុ កំពុងដើរតួជាប្រមុខរដ្ឋ ដែលមានតំណែងដ៏លំបាកក្នុងការចរចារជាមួយពួកបារាំងដើម្បីឯករាជ្យ ភាពពេញលេញគ្រា ដែលព្យាយាមដើម្បីធ្វើអព្យាក្រឹតកម្មពួកអ្នកនយោបាយ និងអ្នកគាំទ្រគណបក្សនៃពួកខ្មែរឥស្សរៈ និង វៀតមិញដែលពួកគេចាត់ទុកទ្រង់ថាជាអ្នកចូលដៃជាមួយពួកបារាំង ។ កំឡុងសម័យកាលដ៏ជ្រួលច្របល់រវាងឆ្នាំ១៩៤៦និង ១៩៥៣ព្រះសីហនុបានបង្ហាញនូវសម្បទាគួរអោយកត់សំគាល់សម្រាប់ជីវិតនយោបាយ ដែលបានជម្រុញ គាំទ្រព្រះអង្គ មុន និងក្រោយធ្លាក់ពីអំណាចនៅ ខែមីនា១៩៧០។ពួកខ្មែរឥស្សរៈជាចលនាទ័ពព្រៃមួយដែលកើតឯងយ៉ាងធំក្រៃលែងដែលកំពុង តែប្រតិបត្តិការនៅតាមតំបន់ព្រំដែននានា។ ក្រុមនេះរួមមានពួកឆ្វេងនិយមជនជាតិដើម ពួកឆ្វេងនិយមយួន ពួកជាតិនិយម ប្រឆាំងរាជាធិបតេយ្យ (ខ្មែរសេរី) ដែលស្ម័គ្រស្មោះទៅខាងលោកសឺង ង៉ុកថាញ់ ហើយពួកចោរប្លន់ធម្មតា ដែលកំពុងទាញ ប្រយោជន៍ពីភាពវឹកវរ ទៅធ្វើភេរវកម្មពួកអ្នកភូមិ ។ ទោះបីជាឱកាសរបស់ពួកគេបានកើតឡើងនិងធ្លាក់ចុះទៅកំឡុងសម័យ ក្រោយសង្គ្រាមក៏ដោយ (គ្រោះកាចដ៏សំខាន់មួយគឺការរំលំនៃរដ្ឋាភិបាលជាមិត្តខាងឆ្វេងនិយម នៅបាងកកនៅឆ្នាំ១៩៤៧) នៅឆ្នាំ១៩៥៤ពួកខ្មែរឥស្សរៈកំពុងតែប្រតិបត្តិការជាមួយពួកវៀតមិញតាម ការប៉ាន់ស្មានខ្លះថាបានគ្រប់គ្រងដូចជា ភាគច្រើន ៥០ភាគរយនៃទឹកដីរបស់កម្ពុជា ។
នៅឆ្នាំ១៩៤៦ បារាំងបានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រា់ប់សភា ប្រឹក្សាដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ របស់ប្រទេស ។ គណបក្សសំខាន់ៗ ពីរគឺទាំងពីរ ត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ខ្សែរាជវង្ស។ គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយព្រះអង្គម្ចាស់(អ្នកអង្គម្ចាស់)ស៊ីសុវត្ថិ យុត្តិវង្សបានចូលទៅគ្រប់គ្រងឯករាជ្យភាពភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យរដ្ឋសភា ។ អ្នកគាំទ្រ គណបក្សនេះគឺជាពួកគ្រូបង្រៀនពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដ៏ទៃៗផ្សេងទៀត ដែលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំងដោយការអំពាវនាវជាតិនិយមនៃ សារពត៌មាន “នគរវត្ត”មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ១៩៤២ ។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើម ជា មួយនឹងវិធីហិង្សានានារបស់ខ្មែរឥស្សរៈ។ គណបក្សសេរីនិយម ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម នរិន្ទដែត (Norodom Norindeth)តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗ ។ ពួកគេចូល ចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោត សភាប្រឹក្សាបានប្រារព្ធឡើងនៅខែកញ្ញា១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ៥០ក្នុងចំណោម៦៧កៅអី ។
ជាមួយចំនួនភាគច្រើនដែលមិនប្រែប្រួលក្នុងសភា ពួកអ្នកប្រជាធិបតេយ្យបានព្រាងរដ្ឋធម្មនុញ្ញយកគំរូតាមច្បាប់រដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋបារាំងទីបួន។អំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃនៃរដ្ឋសភាជាតិដែលបានបោះឆ្នោតដោយប្រជាជន។ ព្រះមហាក្សត្របានប្រកាសរដ្ឋធម្មនុញ្ញថ្មីដោយស្ទាក់ស្ទើរនៅ ថ្ងៃ៦ឧសភា ១៩៤៧។ កាលណោះបានទទួលស្គាល់ព្រះអង្គថាជា “ប្រមុខរដ្ឋក្នុងដួងព្រលឹង” ដែលបានកាត់បន្ថយទ្រង់ទៅក្នុងលក្ខ័ណ្ឌនៃព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ហើយបានទុកអោយ មិនច្បាស់លាស់ នូវទំហំ ដែលព្រះអង្គអាចដើរតួនាទីសកម្មនៅក្នុងនយោបាយជាតិ ។ ព្រះសីហនុអាចនឹងប្រែភាពមានន័យមិន ច្បាស់លាស់នេះទៅជាគុណសម្បត្តិរបស់ព្រះអង្គ នៅប៉ុន្មានឆ្នាំក្រោយមកទៀតយ៉ាងណាយ៉ាងណាក្ដី ។
នៅក្នុងការបោះឆ្នោតសភាជាតិខែធ្នូ ឆ្នាំ១៩៤៧ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះឆ្នោតចំនួនភាគច្រើនក្រៃលែង ។ ទោះបីដូច្នេះ ក៏ដោយ ក៏ការខ្វែងគំនិតគ្នានៅខាងក្នុងគណបក្សនេះគឺពុំអាចត្រួតត្រាបានឡើយ។ ស្ថាបនិករបស់បក្សទ្រង់ស៊ីសុវត្ថិ យុត្តិវង្សបាន សុគត និងមិនមានអ្នកដឹកនាំមួយណាច្បាស់លាស់ទេ ដែលលេចធ្លោដើម្បីស្នងតំណែងបន្តពីទ្រង់។ កំឡុងសម័យ ឆ្នាំ១៩៤៨ដល់ ១៩៤៩ ពួកអ្នកប្រជាធិបតេយ្យបានប្រែជារួបរួមគ្នាតែមួយនៅក្នុងការប្រឆាំងទៅនឹង ការតែងច្បាប់ដែលបានគាំទ្រដោយ ព្រះមហា ក្សត្រ រឺក៏ ពួកអ្នកត្រូវចាត់តាំង ។ បញ្ហាដ៏សំខាន់មួយគឺការបដិសណ្ឋារកិច្ចដើម្បីឯករាជ្យរបស់ព្រះអង្គ នៅក្នុងសហភាពបារាំង ដែលបានស្នើសន្ធិសញ្ញាពង្រាងដែលបានផ្ដល់ដោយពួកបារាំងនៅចុងឆ្នាំ១៩៤៨ ។ បន្តបន្ទាប់ពីការរំលាយសភាជាតិនៅខែកញ្ញា ១៩៤៩ កិច្ចព្រមព្រៀងលើកតិកាសញ្ញាដែលបានឈានទៅមុខតាមរយៈការដោះដូរសំបុត្រគ្នារវាងព្រះបាទសីហនុ និងរដ្ឋាភិបាល បារាំង ។ វាបានមានឥទ្ធិពលពីរខែក្រោយមក ទោះបីជាសច្ចាប័នសភាជាតិនៃសន្ធិសញ្ញានោះមិនដែលបានរឹងមាំក៏ដោយ ។
សន្ធិសញ្ញាបានផ្ដល់អោយកម្ពុជានៅអ្វីដែលព្រះសីហនុមានព្រះបន្ទូលថា “ឯករាជ្យភាពហាសិបភាគរយ”: តាមនឹង ទំនាក់ទំនង អាណានិគមត្រូវបានបញ្ចប់ជាផ្លូវការ ហើយប្រជាជនខ្មែរត្រូវបានគេប្រគល់ការគ្រប់គ្រង ខាងមុខងាររដ្ឋបាលភាគច្រើនបំផុត។ កង កម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបានផ្ដល់សេរីភាពសកម្ម ខាងក្នុងភូមិភាគស្វ័យតដែលគ្រប់គ្រងដោយខ្លួនឯងដែលរួម មានខេត្តបាត់ ដំបង និងសៀមរាប ដែលត្រូវបានត្រលប់ពីប្រទេសថៃវិញក្រោយសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែក្នុងនោះពួកបារាំងបានសង្កត់ធ្ងន់ កន្លែងផ្សេងទៀតថា មិនមានធនធានច្រើនដើម្បីត្រួតត្រាឡើយ ។ កម្ពុជានៅតែបានស្នើសុំធ្វើសហការបញ្ញានយោបាយការបរទេស ជាមួយក្រុមប្រឹក្សាជាន់ខ្ពស់នៃសហភាពបារាំង ក៏ប៉ុន្តែយ៉ាងណាៗ បារាំងទទួលបានទំហំគ្រប់គ្រងសំខាន់ៗលើ ប្រព័ន្ធតុលាការ ហិរញ្ញវត្ថុ និងទំនៀមទម្លាប់ ។ ការគ្រប់គ្រងប្រតិបត្តិការយោធាពេលសង្គ្រាមនៅខាងក្រៅភូមិភាគស្វ័យត ដែលនៅសេសសល់ក្នុង កណ្ដាប់ដៃបារាំងនៅឡើយ ។ បារាំងក៏ត្រូវបានអនុញ្ញាតផងដែរអោយរក្សាមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ នៅឆ្នាំ១៩៥០ កម្ពុជា ត្រូវ បានព្រមព្រៀងទទួលស្គាល់ខាងការទូតដោយសហរដ្ឋ និងដោយពួកមហាអំណាចមិនមែនកុម្មុយនិស្តជាច្រើន ក៏ប៉ុន្តែនៅអាស៊ីមាន តែប្រទេសថៃនិងកូរ៉េខាងត្បូងទេបានអូសបន្លាយការទទួលស្គាល់ ។
ពួកអ្នកប្រជាធិបតេយ្យបានឈ្នះភាគច្រើននៅក្នុងការបោះឆ្នោតសភាជាតិនៅខែកញ្ញា១៩៥១ ហើយពួកគេក៏បានបន្តនយោបាយ របស់ពួកគេ ក្នុងការប្រឆាំងព្រះមហាក្សត្រលើចំពោះមុខតាមការធ្វើបានទាំងអស់។ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីឈ្នះអោយបាន ការយល់ស្រុះស្រួលរបស់ប្រជាជនច្រើនជាងគេ ព្រះសីហនុបានសុំអោយពួកបារាំងដោះលែងអ្នកជាតិនិយមលោកសឺង ង៉ុកថាញ់ ពីការនិរទេសខ្លួន ហើយអនុញ្ញាតអោយលោកត្រលប់ចូលស្រុកវិញ ។ លោកបានធ្វើនិវត្តន៍ដោយជោគជ័យទៅកាន់ទីក្រុង ភ្នំពេញ នៅថ្ងៃ២៩តុលា ឆ្នាំ១៩៥១។ វាមិនបានយូរប៉ុន្មានទេ យ៉ាងហោចណាស់ ក៏មុនពេលដែលលោកចាប់ផ្ដើមទាមទារអោយមានការដក ទ័ពបារាំងចេញពីកម្ពុជាដែរ ។ លោកបានធ្វើការទាមទារដូចនេះម្ដងទៀតនៅដើមឆ្នាំ១៩៥២ នៅក្នុង “ខ្មែរក្រោក” សារពត៌មានប្រចាំ សប្ដាហ៍ដែលលោកបានបង្កើតឡើង ។ សារពត៌មាននេះត្រូវបង្ខំអោយបញ្ឈប់ការបោះពុម្ពផ្សាយនៅខែមីនា ហើយលោកសឺង ង៉ុក ថាញ់ បានរត់គេចពីរាជធានីទៅជាមួយពួកអ្នកដើរតាមប្រដាប់អាវុធពីរបីនាក់ ដើម្បីចូលរួមពួកខ្មែរឥស្សរៈ។ ដោយត្រូវបាន លាប ពណ៌ឆ្លាស់គ្នាថាជា ជនកុម្មុយនិស្តផង និងភ្នាក់ងារនៃទីភ្នាក់ងារសំងាត់កណ្ដាលផង (ភ.ស.ក. រឺ CIA) របស់សហ រដ្ឋអាមេរិចដោយ ព្រះសីហនុ លោកនៅតែបាននិរទេសខ្លួនរហូតដល់លោកលន់ ណុលបានបង្កើតឡើងសាធារណរដ្ឋខ្មែរនៅ ឆ្នាំ១៩៧០ ។
យុទ្ធនាការដើម្បីឯករាជ្យ
នៅខែមិថុនា ១៩៥២ ព្រះសីហនុបានប្រកាសវិស្ថានបនកម្មនូវគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គហើយបានព្យួររដ្ឋធម្មនុញ្ញនិងបានកាន់ កាប់ការគ្រប់គ្រងរដ្ឋាភិបាលជានាយករដ្ឋមន្ត្រី។ ក្រោយមកទៀត ដោយគ្មានសច្ចាប័នរដ្ឋធម្មនុញ្ញច្បាស់លាស់ ព្រះអង្គបានរំលាយ សភាជាតិ ហើយបានប្រកាសច្បាប់សឹកនៅខែមករា ឆ្នាំ១៩៥៣ ។ ព្រះសីហនុបានប្រើច្បាប់ដោយផ្ទាល់អស់រយៈពេលជិតបីឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ១៩៥២ រហូតដល់ ខែកុម្ភៈ ឆ្នាំ១៩៥៥ ។ បន្ទាប់ពីការរំលាយសភាចោលហើយ ព្រះអង្គបានបង្កើតសភាប្រឹក្សា ដើម្បីចូលជំនួសកន្លែងអង្គនីតិបញ្ញត្តិ ហើយបានតែងតាំងព្រះវរបិតាព្រះអង្គ ព្រះនរោត្តម សុរាម្រិត ជារាជានុសិទ្ធិ ។
នៅខែមីនា ឆ្នាំ១៩៥៣ ព្រះសីហនុបានយាងទៅបារាំង។ ដោយបានប្រកាសក្ដែងៗថា ព្រះអង្គកំពុងតែធ្វើដំណើរដើម្បីព្រះរាជ សុខ ភាពទ្រង់ តែព្រះអង្គកំពុងតែចាប់ផ្ដើមយុទ្ធនាការយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលពួកបារាំងអោយប្រគល់ឯករាជ្យពេញលេញមក កម្ពុជា។ បរិយាកាសនៃគំនិតយោបល់នៅកម្ពុជា នៅពេលនោះដូច្នេះថាបើសិនជាទ្រង់មិនបានសម្រេចឯករាជ្យភាពភ្លាមៗទេ ប្រជាជនប្រហែលជាបែរត្រលប់ទៅរកលោកសឺង ង៉ុកថាញ់ និងពួកខ្មែរឥស្សរៈដែលពួកគេតាំងចិត្តពេញទីដើម្បីសម្រេចគោលដៅនោះ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង និងជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ព្រះសីហនុត្រូវបានគេណែនាំអោយក្លាយជា អ្នកបំភ័យបង្អើល ហួសហេតុអំពីស្ថានភាពនយោបាយនៅក្នុងប្រទេស។ ពួកបារាំងក៏បានធ្វើការគំរាមកំហែងលាក់កំបាំងដោយស្រាលថា បើសិនព្រះអង្គបន្តមិនធ្វើសហប្រតិបត្តិការទេ ពួកគេប្រហែលនឹងអាចផ្លាស់ប្ដូរព្រះអង្គចេញពីតំណែង ។ ការធ្វើដំណើរបានបែរជា បរាជ័យ ក៏ប៉ុន្តែនៅតាមផ្លូវមកប្រទេសកំណើតវិញឆ្លងកាត់សហរដ្ឋ កាណាដា និងជប៉ុន ព្រះសីហនុបានផ្សព្វផ្សាយអំពីស្ថានភាពដ៏ អាចក្រក់របស់កម្ពុជា នៅតាមប្រព័ន្ធផ្សព្វផ្សាយ ។
ដើម្បីបានធ្វើវិនាដកម្មបន្ថែមនូវ រាជបូជនីយកិច្ចដើម្បីឯករាជ្យ របស់ព្រះអង្គ ព្រះសីហនុកំពុងតែប្រកាសថាព្រះអង្គនឹងមិនត្រលប់ ទៅវិញរហូត ដល់ពួកបារាំងផ្ដល់អោយនូវការធានាអះអាងថា ឯករាជ្យពេញលេញនឹងត្រូវផ្ដល់អោយ។ ព្រះអង្គក្រោយមកទៀតបាន យាងចាកចេញពីភ្នំពេញនៅខែមិថុនា បាននិរទេសខ្លួនដោយព្រះអង្គឯងទៅកាន់ប្រទេសថៃ។ ដោយគ្មានស្វាគមន៍ពីទ្រីក្រុងបាងកក ព្រះអង្គក៏បានផ្លាស់មករាជដំណាក់របស់ព្រះអង្គ ក្បែរវិកិណ្ណដ្ឋានអង្គរនៅខេត្តសៀមរាប។ សៀមរាប ជាផ្នែកមួយនៃភូមិភាគកងទ័ព ស្វ័យតដែលបានបង្កើតឡើងនៅឆ្នាំ១៩៤៩ ដែលត្រូវបានបងញ្ជាការដោយលោកនាយវរសេនីយទោលន់ ណុល ដើមឡើយជាអ្នក នយោបាយស្ដាំ ដែលនឹងក្លាយជាជនលេចធ្លោម្នាក់ ហើយនៅពេលនោះជាសម្ព័ន្ធមិត្តរបស់ព្រះសីហនុដែលខាន មិនបានខាង យោធា។ ចាប់ពីមូលដា្ឋនទ័ពឯសៀមរាបរបស់ទ្រង់ ព្រះមហាក្សត្រ និងលោកលន់ ណុលបានរិះរកផែនការជាច្រើនដើម្បីការតស៊ូ បើសិនជាពួកបារាំងមិនព្រមសន្យតាមលក្ខ័ណ្ឌរបស់ពួកលោក ។
ព្រះសីហនុកំពុងបង្កើតល្បែងភ្នាល់កម្រិតខ្ពស់ ចំពោះពួកបារាំងវិញងាយស្រួលផ្លាស់ព្រះអង្គចេញ ជាមួយនឹងស្ដេចមួយទៀត ដែលងាយបង្វិលបាន យ៉ាងណាៗ ស្ថានភាពកងទ័ពកំពុងតែធ្វើអោយខូចខាតទូទាំងឥណ្ឌូចិន ហើយនិងរដ្ឋាភិបាលបារាំងនៅ ថ្ងៃ ៣កក្កដា ឆ្នាំ១៩៥៣ បានប្រកាសខ្លួនរួចរាល់ដើម្បើប្រគល់ឯករាជ្យភាពពេញលេញដល់រដ្ឋទាំងបីមាន កម្ពុជា វៀតណាម ឡាវ ។ ព្រះសីហនុបានទទូចលើលក្ខ័ណ្ឌផ្ទាល់របស់ព្រះអង្គ ដែលរួមមានការគ្រប់គ្រងពេញទីខាងការពារជាតិ ពួកនគរបាល តុលាការ និងបញ្ហាហិរញ្ញវត្ថុ ។ ពួកបារាំងបានប្រគល់អោយ: នគរបាល និងតុលាការត្រូវបានផ្ទេរមកក្នុងការគ្រប់គ្រង របស់កម្ពុជានៅចុង ខែសីហា ហើយនៅក្នុងខែតុលាប្រទេសនេះ បានក្ដោបក្ដាប់ការបញ្ជកងកម្លាំងទ័ពរបស់ខ្លួនពេញទី ។ ព្រះបាទសីហនុ ឥឡូវបាន ក្លាយជា វីរបុរសនៅក្នុងកែវភ្នែកនៃប្រជាជនរបស់ព្រះអង្គ ហើយបានត្រលប់មកភ្នំពេញវិញដោយជ័យជំនះ និងថ្ងៃឯក រាជ្យគឺត្រូវ ប្រារព្ធឡើងនៅថ្ងៃ៩វិច្ឆិកា ឆ្នាំ១៩៥៣ ។ ការគ្រប់គ្រងបញ្ហានានាសេសសល់ដែលកំពុងជះឥទ្ធិពល ដល់ អធិបតេយ្យភាព ដូចជា កិច្ចការហិរញ្ញវត្ថុ និងថវិកា ដែលបានហុចបន្តដល់រដ្ឋកម្ពុជាថ្មីនៅឆ្នាំ១៩៥៤ ។
ព្រះមហាក្សត្រសោយរាជ្យក្នុងសម័យអាណានិគម
ក្នុងសម័យអាណានិគមបារាំង មានព្រះមហាក្សត្រ ៤ ព្រះអង្គ ដែលបានឡើងគ្រងរាជ្យបន្តបន្ទាប់គ្នាគឺ៖
ព្រះបាទនរោត្ដម (១៨៥៩-១៩០៤)
ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧)
ព្រះបាទស៊ីសុវតិ្ថ មុនីវង្ស (១៩២៧-១៩៤១)
ព្រះបាទនរោត្ដម សីហនុ (១៩៤១-១៩៥៥)
អត្ថបទពេញនិយមបន្ទាប់ ៖ សម័យមហានគរ – សម័យអង្គរ