Thursday , November 21 2024

សម័យសាធារណរដ្ឋខ្មែរ

សម័យសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧០-១៩៧៥ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០ ។ សាធារណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ ។

សម័យសាធារណរដ្ឋខ្មែរ

I. ការលេចឡើងនៃរបបសាធារណរដ្ឋខ្មែរ

១. ស្ថានភាពប្រទេសកម្ពុជាមុនព្រឹត្តិការណ៍១៨ មិនា ១៩៧០

វិស័យសេដ្ឋកិច្ច

  • បញ្ហាកសិកម្ម៖ ជួបវិបត្តិដោយប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាព ជាហេតុធ្វើអោយទិន្នផលកសិកម្មទាប
  • បញ្ញាឧស្សាកម្ម៖ រដ្ឋគ្រប់គ្រងឧស្សាហកម្មមិនបានល្អ ហើយការចំណាយខ្វះតុល្យភាព
  • បញ្ហាពានិជ្ជកិច្ច៖ សម្តេចនរោត្តមសីហនុ បានធ្វើជាតូបនីយកម្មក្នុងវិស័យនីហរ័ណ អាហរ័ណផ្នែកសេដ្ឋកិច្ច និង បិទទ្វារធនាគារឯកជនខ្មែរទាំងឡាយ

–  ការធ្វើតូបនីយកម្មពានិជ្ជក្រៅប្រទេសបានជំរុញអោយមានពានិជ្ជកម្មលួចលាក់ជាមួយពួកបះបោរកុម្មុយនីស្ដនៅវៀតណាម។

–  ឆ្នាំ១៩៦៧ ផលស្រូវកម្ពុជាមួយភាគបួនត្រូវបានលក់ដោយគេចពន្ធទៅអោយកម្លាំងកុម្មុយនីស្ដវៀតណាម ព្រោះពួកគេបានអោយតម្លៃខ្ពស់ជាងរដ្ឋ

បញ្ហាខាងលើនេះបានធ្វើអោយរាជរដ្ឋាភិបាលបាត់បង់ប្រាក់ចំណូល។

  • បញ្ហាជំនួយពីបរទេស៖ ដើម្បីគេចចេញពីសង្គ្រាមនៅវៀតណាមនៅឆ្នាំ១៩៦៣ សម្ដេចនរោត្តមសីហនុ​ បានបដិសេធជំនួយយោធាពីអាមេរិក ដែលមានតម្លៃចំនួន១៥ភាគរយនៃថវិការជាតិ ឯជំនួយពីប្រទេសចិនពុំអាចស្ដារស្ថានភាពចុះខ្សោយនៃកងទ័ពបានទេ។

នៅក្នុងឆ្នាំ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់កម្ពុជាមានដំណើរការរាំងស្ទះ ឯប្រជាប្រិយភាពរបស់សម្ដេចនរោត្តមសីហនុ ក៏មានការថយចុះ។

ការពង្រឹងកម្លាំងរបស់បក្សកុម្មុនីស្ដកម្ពុជា

  • ក្នុងឆ្នាំ១៩៦៥ សាឡុត ស (ប៉ុលពត) ទៅរៀននៅវៀតណាមខាងជើងដើម្បីចូលរួមការពិគ្រោះយោបល់
  • ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនឆ្នាំ១៩៦៦ សាឡុត ស បានឃើញបដិវត្តន៍វប្បធម៌ចិន ដែលធ្វើអោយគាត់យកគំរូតាម
  • ក្រោយពីត្រលប់មកពីប្រទេសចិនវិញ សាឡុត ស បានតាំងបញ្ជាការដ្ឋាននៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ហើយដាក់ឈ្មោះចលនារបស់ខ្លួនថា បក្សកុម្មុយនីស្ដកម្ពុជា (ប.ក.ក) ដែលមានមូលដ្ឋាននៅភូមិភាគឥសាន និងពា័ព្យ។

នៅដើមឆ្នាំ១៩៧០ កងកម្លាំងបក្សកុម្មុនីស្ដកម្ពុជា (ទ័ពរបស់ខ្មែរក្រហម) បានបង្កអសន្តិសុខនិងបានកាន់កាប់ទឹកដីស្មើរ ១ភាគ៥ លើទឹកដីប្រទេសកម្ពុជាទាំងមូល។ ក្នុងពេលនោះពួកនិស្សិត និង គ្រូបង្រៀនជាច្រើននៅទីក្រុងភ្នំពេញពេញចិត្តនិងមនោគមវិជ្ជាថ្មី ដែលជាលទ្ធផលនៃបដិវត្តន៍វប្បធម៌ចិន។

វិបត្តិផ្ទៃក្នុងរាជរដ្ឋាភិបាល

  • នៅក្នុងឆ្នាំ១៩៦៩ មន្ត្រីអភិរក្សនិយមជាន់ខ្ពស់មួយចំនួន ជាពិសេសទ្រង់ស៊ីសុវត្តិ សិរីមតៈ បានចាប់ផ្ដើមធ្វើផែនការក្បត់សម្ដេច នរោត្តមសីហនុ
  • ចំណែកលោក លន់ នល់ ដែលជានាយករដ្ឋមន្រ្តីពុំបានជំទាស់និងសម្ដេចនរោត្ដម សីហនុ ចំពោះការបដិសេធជំនួយពីសហរដ្ឋអាមេរិក និង ចងសម្ព័ន្ធភាពជាមួយកុម្មុនីស្ដក្នុងការដឹកជញ្ជូនអាវុធឆ្លងកាត់ទឺកដីកម្ពុជាទេ។

គេសង្កេតឃើញមន្ត្រីរបស់លោក លន់ នល់ ក្លាយជាអ្នកមានស្ដុកស្ដម្ភ ដោយសារការរកស៊ីលក់អាវុធ ថ្នាំពេទ្យ និង​ផ្គត់ផ្គង់គ្រឿងផ្សេងៗដល់កុម្មុនីស្ដវៀតណាម។

នៅឆ្នាំ១៩៦៩ កងខេមរភូមិន្ទរងការវាយប្រហារពីចលនាបះបោររបស់ក្រុមកុម្មុនីស្ដ ហើយប្រជាជនបានប្ដឹងពីវត្តមានវៀតណាម។ លោក លន់ នល់ មានសុទិដ្ឋិនិយមក្នុងការជួយសង្គ្រោះប្រទេសកម្ពុជាអោយផុតពីការឈ្លានពានរបស់ប្រទេសជិតខាង។

២. រដ្ឋប្រហារ១៨ មិនា ឆ្នាំ​១៩៧០

  • ថ្ងៃទី១៤ ខែ សីហា ឆ្នាំ១៩៦៩ សម្ដេចនរោត្តមសីហនុ បានផ្ដល់អំណាចអោយលន់ នល់ និង អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សិរីមតៈ ក្នុងការដឹកនាំរាជរដ្ឋាភិបាលដែលមានឈ្មោះថា រាជរដ្ឋាភិបាលស្រោចស្រង់ជាតិ
  • នៅថ្ងៃទី ២៣ តុលា ១៩៦៩ ព្រះអង្គម្ចាស់សិរីមតៈបានកាន់តំណែងជំនួសលោក លន់ នល់។ ក្នុងកំឡុងពេលជាងពីរខែបន្ទាប់មកទៀត អ្នកអង្គម្ចាស់ ស៊ីសុវត្តិ សរីមតៈ និង សហសេវិកបានខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងប្រទេសកម្ពុជាដូចជា៖

– បិទទ្វារកាស៊ីណូ បង្កើតសេវាសាធារណៈ និង ឯកជន

– ធ្វើឯកជននូបនីយកម្មធនាគារ……….

បាតុកម្មប្រឆាំងនិងវៀតណាម

  • ថ្ងៃទី៨-៩ មិនា ១៩៧០ មានបាតុកម្មប្រឆាំងវៀតណាមខាងជើង និង វៀតកុង ដែលបំផុសដោយកងទ័ពនៅខេត្តស្វាយរៀង
  • ថ្ងៃទី១១-១៦ មិនា ១៩៧០ មានកុប្បកម្មវាយខ្ទេច បំផ្លិចបំផ្លាញអាគារស្ថានទូតវៀតណាមខាងជើងនិង ការិយាល័យរណសិរ្សសេរីជាតិវៀតណាមខាងត្បូងនៅក្រុងភ្នំពេញ។ ស្ថានការណ៍ និង​ភាពចលាចលបានឈានទៅដល់ការធ្វើរដ្ឋប្រហារ។

រដ្ឋប្រហារ

  • ថ្ងៃទី១៨ មិនា ១៩៧០ ព្រឹត្តិការណ៍រដ្ឋប្រហារបានផ្ទុះឡើងយ៉ាងស្ងៀមស្ងាត់ដឹកនាំដោយលោក លន់ នល់ និង ទ្រង់សិរីមតៈ
  • គេរក្សាទុកសភាជាឧបករណ៍ពង្រឹងអំណាច ដោយថ្ងៃទី១៨ មិនា ១៩៧០ ដដែលគេបានកោះប្រជុំសភាទាំងពីរដើម្បីបោះឆ្នោតអនុម័ត។ ក្នុងការប្រជុំនោះសំលេង ៨៦ភាគរយ ក្នុងចំណោម ៨៩គាំទ្រអោយ៖

– ដកសេចក្ដីទូកចិត្ត និង ដកសម្ដេចនរោត្តម សីហនុចេញពីប្រមុខរដ្ឋ

– តែងតាំងលោក ចេង ហេង ដែលជាប្រធានសភា ជាប្រមុខរដ្ឋស្ដីទីរហូតមានការបោះឆ្នោតជ្រើសរើសប្រមុខថ្មី

– លោក លន់ នល់ បន្តជានាយករដ្ឋមន្រ្តីដដែល អ្នកអង្គម្ចាស់សិរីមតៈ ជាជំនួយការ។

មុនថ្ងៃរដ្ឋប្រហារ សម្ដេចសីហនុ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កំឡុងពេលរដ្ឋប្រហារព្រះអង្គគង់នៅបរទេស។

II.  សង្គមសេដ្ឋកិច្ចសម័យសាធារដ្ឋខ្មែរ

១. សង្គម

កម្ពុជារងនូវការវាយប្រហារ

  • ការវាយប្រហាររបស់សហរដ្ឋអាមេរិក ពីឆ្នាំ១៩៦៩ ដល់ ឆ្នាំ ១៩៧៣ កម្ពុជារងការទម្លាក់គ្រាប់បែកប្រមាណជាងពីរពាន់តោនពីសំណាក់សហរដ្ឋអាមេរិក។
  • ការវាយប្រហាររបស់ខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧០ ពួកខ្មែរបានបង្កអសន្តិសុខ និង កាន់កាប់តំបន់ជនបទ និង ទីក្រុងប្រជុំជនតូចៗនៅពាសពេញផ្ទៃប្រទេស។

ចាប់ពីឆ្នាំ១៩៧២ ពួកខ្មែរក្រហមបានចាប់ផ្ដើមផ្ដោតទៅលើទីប្រជុំជនធំៗ ដោយបាញ់ផ្លោងចូលភ្នំពេញ និងកម្ទេចស្ពានជ្រោយចង្វារ។

ស្ថានភាពប្រជាជន

ការទម្លាក់គ្រាប់បែក ការបាញ់ផ្លោង ការបាញ់រះ​ ការបាញ់ផ្តក់រវាងភាគីជម្លោះកម្ពុជាបានធ្វើអោយប្រជាជននាំគ្នាភៀសខ្លួនមកការរស់នៅទីរួមខេត្ត​ និង ទីក្រុងភ្នំពេញ។ កំឡុងសង្គ្រាម៥ឆ្នាំ ក្រុងភ្នំពេញដូចជាបន្ទាយមួយដែលត្រូវខ្មាំងឡោមព័ន្ធ និង បានជួបនូវ៖

  • កំណើនប្រជាជនហួសប្រមាណ ព្រោះប្រជាជន១/៣ ភៀសខ្លួនមកកាន់ទីក្រុង
  • ប្រជាជនរងទុក្ខលំបាកវេទនា និង កំសត់ទុរគត ព្រោះខ្វះស្បៀង ម្ហូបអាហារឡើងថ្លៃហួសប្រមាណ
  • អ្នកស្រែចំការដែលឃ្លានពីភូមិស្រុកបាត់បង់មុខរបរ គ្មានការងារធ្វើ ព្រាត់ប្រាស់គ្រួសារ……
  • សង្គ្រាមបានបន្សល់ទុកនូវស្ត្រីមេម៉ាយក្មេងកំព្រា អ្នកមានជំងឺ អ្នករបួស ជន ពិការជាច្រើនសែននាក់។

ក្រុងភ្នំពេញដែលធ្លាប់តែឆើតឆាយ និង ជាគជ័រនៅអាស៊ីអាគ្នេហ៍បានក្លាយជាទីប្រជុំជន ដែលប្រជាជនជាងពីរលាននាក់រស់នៅយ៉ាងលំបាកតោកយ៉ាកបំផុត។

២. ស្ថានភាពសេដ្ឋកិច្ច

ក្នុងកំឡុងពេលសង្គ្រាម សេដ្ឋកិច្ចនៅទ្រឹងគ្មានសកម្មភាព និង ជួបនូវ៖

  • ជនភៀសខ្លួនគ្មានការងារធ្វើ និង ជួបប្រទះនូវកង្វះស្បៀងអាហារប្រចាំថ្ងៃ
  • អតិផរណាប្រាក់រៀលចេះតែបន្ត
  • តម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត។

ដើម្បីផ្គត់ផ្គង់ទីក្រុងភ្នំពេញ រដ្ឋាភិបាលសាធារណខ្មែរពឹងផ្អែកលើស្បៀងមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកផ្ដល់អោយដោយដឹកនាំតាមកងនាវាតាមដងផ្លូវដងទន្លេមេគង្គ។ ប៉ុន្តែនៅខែមករា ១៩៧៥ ខ្មែរក្រហមបានកាត់ផ្តាច់ស្បៀងដែលឡើងតាមដងទន្លេ ដូច្នេះគឺនៅសល់តែផ្លូវអាកាសប៉ុណ្ណោះ។

III. សង្គ្រាមស៊ីវិលឆ្នាំ ១៩៧០-១៩៧៥

ក្រោយរដ្ឋប្រហារថ្ងៃទី១៨ មិនា ១៩៧០ សម្ដេចនរោត្តមសីហនុ បានបង្កើតរណសិរ្យរួបរួមជាតិកម្ពុជានៅទីក្រុង កង់តុង  ប្រទេសចិន នៅថ្ងៃ២៣ មិនា ១៩៧០ ចំណែកឯក្រុមរបស់លោក លន់ នល់ ក៏បានប្រកាសរបបសាធារណរដ្ឋខ្មែរនៅថ្ងៃ ៩ តុលា ១៩៧០។

រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានបន្តរស់នៅក្នុងរយះពេល៤ឆ្នាំ ដោយសារជំនួយយោធា និង សេដ្ឋកិច្ចពីអាមេរិក។ ប្រទេសជួបសង្រ្គាម និង ពោរពេញដោយអហឹង្សា និង ទុក្ខក្រៀមក្រំ ព្រមទាំងជួបស្ថានភាពជាច្រើនទៀតដូចជា៖

  • សេដ្ឋកិច្ចជាតិត្រូវាំងស្ទះដោយសង្គ្រាម
  • ទីក្រុង និង ទីប្រជុំជនមូយចំនួនធំត្រូវកាត់ចេញផ្ដាច់ពីគ្នាដោយកម្លាំងខ្មែរក្រហម
  • រដ្ឋាភិបាលលន់ នល់ គ្រប់គ្រង់បានតែទីក្រុង និង ជីប្រជុំជនមួយចំនួន

ដោយសារតែស្ថានភាពជំងឺ (ស្លាប់មួយចំហៀងខ្លួននៅឆ្នាំ១៩៧១) លន់ នល់ មិនអាចគ្រប់គ្រង់នយោបាយបានដូចមុនឡើយ។ គេសង្កេតឃើញថា៖

  • ឥស្សរជននយោបាយច្រើនរូបនៅភ្នំពេញបង្កើតបក្ស និង ប្រមួលទ្រព្យសម្បត្តិ ភ្លេចប្រយោជន៍ជាតិ ក្នុងនោះក៏មានលន់ ណុន ដែលជាប្អូនប្រុសរបស់លន់ នល់ដែរ។
  • នាយទាហានខ្លះលក់យុទ្ធោករណ៍អោយពួកខ្មែរក្រហម

បញ្ហាខាងលើធ្វើអោយលន់ នល់ អល់អែកក្នុងការដាក់ទណ្ឌកម្មលើទាហាន និង មន្រ្តីពុករលួយដែលមានស្វាមីភក្ដីចំពោះលោក។

នៅដើមឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានពិសោធសកហករណូបនីយកម្ម និង អនុវត្តដោយបង្ខំក្នុងតំបន់មួយចំនួនដែលពួកគេគ្រប់គ្រង ស្របពេលដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក។

IV. ការដួលរលំរបបសាធារណរដ្ឋខ្មែរ

១. ដំណាក់កាលចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរ

  • ប្រជាជនតំបន់រំដោះ៖ និងក្រុងភ្នំពេញនឿយណាយ និង របបសាធារណរដ្ឋខ្មែរដែលប្រកបដោយអំពើរពុករលួយ និង ពោរពេញដោយភាពអាប់អួរ
  • ប្រជាជនភៀសសឹកមកកាន់ទីក្រុងភ្នំពេញដែលកើនឡើងប្រមាណពីរលាននាក់រស់នៅដោយបាត់បង់ការងារធ្វើ ខ្លះស្បៀងអាហារ……..
  • ទំនិញឡើងថ្លៃ
  • ការដឹកជញ្ជូនស្បៀង និង គ្រាប់រំសេវរបស់សហរដ្ឋអាមេរិក មកឧបត្ថម្ភប្រជាជនក្រុងភ្នំពេញ និង​ របប លន់ នល់ ត្រូវខ្មែរក្រហមកាត់ផ្ដាច់ទាំងស្រុង
  • នៅដើមខែមេសា ១៩៧៥ លោក លន់ នល់ បានភៀស ខ្លួនតាមយន្តហោះចេញពីកម្ពុជា និង ទៅរស់នៅសហរដ្ឋអាមេរិក
  • ពួកខ្មែរក្រហមបានធ្វើការរឹតបន្តឹងការឡោមព័ន្ធទីក្រុងភ្នំពេញ ពិសេសការនាំស្បៀងចូល
  • ការចរចាររវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និង រដ្ឋាភិបាលរណសិរ្យរួបរួមជាតិកម្ពុជាដឹកនាំដោយ សម្ដេចនរោត្តម សីហនុពុំទទួលបានលទ្ធផលទេ។

ក្នុងដំណាក់កាលចុងក្រោយ សាឡុត ស នាសម្រេចចិត្តដណ្ដើមយកក្រុងភ្នំពេញ ដោយមិនចាំបាច់រង់ចាំការយល់ព្រមពីសម្ព័ន្ធមិត្តវៀតណាមឡើយ ប្រកបដោយជោគជ័យថ្ងៃទី ១៧ មេសា ១៩៧៥។

២. ជ័យជំនះ១៧ មេសា ១៩៧៥

នៅវេលាម៉ោង ៩ និង ៣០ នាទិព្រឹក ១៧ មេសា ១៩៧៥ ទ័ពខ្មែរក្រហមបានដើរចូលមកក្រុងភ្នំពេញដោយ៖

  • ស្លៀកពាក់សណ្ឋានពណ៍ខ្មៅ និង អាចម៍សេះ
  • ប្រុងប្រយ័ត្ន និង មានអាវុធគ្រប់គ្នា
  • ភាគច្រើនច្រើនមានអាយុ១៥ឡើងទៅ
  • មានទឹកមុខម៉ាំមិនរីករាយ និង ការស្វាគមន៍ពីប្រជាជន

ជ័យជំនះនេះមិនមែនជាការចៃដន្យទេ។ ពួកខ្មែរក្រហមមានគំនិតថា ឆ្នាំខាងមុខចាត់ទុកដូចជាឆ្នាំទី១ នៃបដិវត្តន៍ ហើយកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយបដិវត្តន៍នៅក្នងប្រទេសវៀតណាម។

V. ការខូតខាតដោយសារសង្គ្រាម​ និង ផលវិបាក

សង្គ្រាមស៊ីវិលឆាប់ឆេះអស់រយះពេល៥ឆ្នាំ (១៩៧០-១៩៧៥) បង្កនូវការខូតខាត និង ផលវិបាកដូចតទៅ៖

សង្គម

  • សង្គ្រាមបានសម្លាប់ប្រជាជនកម្ពុជាជាងមួយលាននាក់ ព្រមទាំងបន្សល់ទុកនូវអ្នករបួស ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ
  • ប្រជាជនភៀសខ្លួនពីជនបទចូលទីក្រុង រស់ដោយខ្វះស្បៀង ជួបភាពអនាធិបតេយ្យ អំពើហឹង្សាចោរកម្ម
  • អំពើសូកប៉ាន់រីកដុះដាលដល់វិស័យសិក្សាធិការ
  • បំផ្លាញធនធានមនុស្ស គ្រឺះស្ថានសិក្សា វត្តអារាម លំនៅដ្ឋាន…….

សេដ្ឋកិច្ច

  • ដីស្រែចម្ការត្រូវបោះបង់ចោល ព្រមទាំក្លាយទៅជាចម្ការមីន និង រណ្ដៅគ្រាប់ បេ ៥២
  • រោងចក្រឧស្សាហកម្មត្រូវបាត់បង់
  • ផ្លូវថ្នល់ និង ស្ពានពី៧០ភាគរយ ទៅ​៨០​ភាគរយត្រូវអន្តរាយ

នយោបាយ

អស្ថិរភាពនយោបាយដោយសង្គ្រាម បានបង្កវិនាសកម្មលើគ្រប់វិស័យដែលជាឳកាសអោយខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។

ដូចនេះសង្គ្រាមបានបង្កមហន្តរាយ និង បំផ្លាញហេដ្ឋារចនាសម្ពន្ធ គ្រឹះសេដ្ឋកិច្ច សង្គម និង នាំកម្ពុជាទៅរករបបប្រល័យពូជសាសន៍។

អត្ថបទពេញនិយមបន្ទាប់ ៖ របបកម្ពុជាប្រជាធិបតេយ្យ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *